ភាគទី22+23

1.5K 39 1
                                    

ព្រឹកស្អែក ពួកគេងើបពីព្រលឹមអុលព្រោះត្រូវជិះផ្លូវឆ្ងាយគួរសមចេញពីក្រុង ទោះបីជាជេសស្ម៉ីនសួរយ៉ាងណាក៏មិនព្រមប្រាប់ថាទៅណា ចាំឲ្យនាងឃើញដោយខ្លួនឯង។ ឡានសេរីទំនើបបរចូលក្នុងវិមានពណ៌មាសដ៏ធំស្កឹមស្កៃ នៅក្នុងរបងវិមានភូមិគ្រឹះតូចៗដល់ទៅបី ចំណែកឡានវិញដាក់តម្រៀបតៗគ្នាជិត10គ្រឿង

"ពូ ផ្ទះអ្នកណានឹងពូ ខ្ញុំមិនដែលឃើញផ្ទះធំបែបនេះពីមុនមកទេ" ជេសស្ម៉ីនមើលវិមានតាមកញ្ចក់ឡាន ឃើញហើយក៏ចំហរមាត់ ទាំងស្អាតទាំងធំ

"វាជាវិមាន, វិមានត្រកូលគីម របស់លោកយាយពូនិងប៉ាឯង" ជីនទុកឡាននៅកន្លែងចតឡានហើយបើកទ្វារចេញមុននឹងដើរទៅរកក្មួយស្រីដែលចុះមកដំណាលគ្នានឹងគេដែរ

"ជាយាយទួតខ្ញុំមែនទេ? នេះគាត់មានដល់ថ្នាក់នេះផងហេ?" ជេសស្ម៉ីននិយាយបណ្ដើរមើលជុំវិញខ្លួនបណ្ដើរទើបជីនអស់សំណើចបន្តិចមុននឹងចាប់កាន់ដៃគ្នាបណ្ដើរចូលវិមាន

ជេសស្ម៉ីនដើរចូលក្នុងវិមានទាំងភ័យអរៗ អ្នកបម្រើអោនគោរពពួកគេទាំងពីរយ៉ាងគួរសម គ្រប់យ៉ាងក្នុងផ្ទះត្រូវបានរៀបចំទុកដាក់យ៉ាងមានរបៀបត្រូវតាមស្តង់ដាអ្នកមានមុខមានមាត់អំណាចស្ដូកស្តម្ភ។ តាំងពីផ្លូវចូលរហូតដល់បន្ទប់ទទួលភ្ញៀវត្រូវបានក្រាលដោយព្រំពណ៌និងមានតាំងរូបគំនូរជាប់ជញ្ជាំង។

"លោកយាយ" ជីនស្រែកហៅមនុស្សស្រីវ័យចំណាស់អាយុខ្ទង់75ដែលកំពុងអង្គុយគូរវាសរូបគំនូរក្នុងបន្ទប់ទទួលភ្ញៀវ

"ប្រុសជីនមកលេងយាយហើយហី" លោកយាយទម្លាក់ជក់ចុះហើយបែរមកសម្លឹងចៅប្រុសទាំងស្នាមញញឹម គាត់លារដៃចាំដោយមានចៅប្រុសសំណព្វរត់ចូលទៅទទួលភាពកក់ក្ដៅ

"ចុះប្រុសថេយ៌? តាំងពីតូចមកគេមិនដែលមកលេងយាយទេ បានត្រឹមឃើញចៅថេយ៌ក្នុងរូបថត ចៅបញ្ចុះបញ្ចូលឲ្យប្អូនមកលេងយាយផង" លោកយាយនិយាយមិនសូវជាច្បាស់ប៉ុន្មានតាមរបៀបមនុស្សចាស់ ទឹកមុខគាត់មិនស្រស់បស់ពេលនិយាយពីថេយ៉ុង ធ្វើឲ្យជេសស្ម៉ីនឈរឆ្ងល់ក្នុងចិត្តថាហេតុអីលោកប៉ានាងមិនមកលេងលោកយាយ ហើយក៏មិនដែលនិយាយពីរឿងលោកយាយប្រាប់គ្រួសារដែរ

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now