ភាគទី6

1.6K 48 0
                                    

ជីនភ្លេចខ្លួនក្ដាប់ដៃគោះតុមួយទំហឹងផូងធ្វើឲ្យសិស្សគ្រប់គ្នាភ្ញាក់ព្រើតងើបមុខសម្លឹងមកមុខគេដោយការភ្ញាក់ផ្អើលជាខ្លាំង។ ភ្នែករបស់គេសម្លឹងមើលមុខជេសស្ម៉ីនជាប់ ឯជេសស្ម៉ីនក៏សម្លឹងមុខគេដោយបើកភ្នែកធំៗដូចគ្នា

"អឺ....គឺ" ជីនយកដៃច្បូតមុខដោយការតប់ប្រមល់មុននឹងដកដង្ហើមធំចេញក្រៅ ហើយងើបឈរច្រត់ដៃទាំងពីរនឹងតុជាមួយខ្សែភ្នែកកាចៗដែលជីនមិនងាយបង្ហាញចេញឲ្យសិស្សឃើញ

"គឺគ្រូអង្គុយចាំពួកឯងយូរពេកទើបរាងមួម៉ៅបន្តិច" ជីននិយាយលេសដោះសារមិនឲ្យកូនសិស្សឆ្ងល់ ជាពិសេសធ្វើយ៉ាងណាមិនឲ្យជេសស្ម៉ីនចាប់កំហុសបានថាខ្លួនដូចជាពួករោគចិត្ត

"តែលោកគ្រូទើបចាំពួកយើងអស់ប្រាំនាទីទេ" សិស្សស្រីម្នាក់ដែលអង្គុយពីក្រោយជេសស្ម៉ីនបានអើតក្បាលស្រែកតវ៉ានឹងគ្រូ ហើយសិស្សក្នុងថ្នាក់ក៏យល់ស្របនឹងសម្ដីនាង

"ថាយូរៗហើយ កុំនិយាយច្រើនពេក" ជីនស្រែកទៅវិញទើបសិស្សក្នុងថ្នាក់នាំគ្នាអោនមុខចុះលើកលែងតែជេសស្ម៉ីនដែលអង្គុយអោបដៃញញឹមចុងមាត់ដាក់គេ

"កត់មេរៀនទៅ" ជីនចង្អុលមុខជេសស្ម៉ីនឲ្យអោនកត់មេរៀនវិញ តែនាងនៅញញឹមក្របួចដាក់គេហើយក៏សើចហឹសចុងមាត់បន្តិចមុននឹងអោនកត់មេរៀនវិញ

បន្ទាប់ពីចប់ម៉ោងរៀន ជេសស្ម៉ីនត្រូវដល់ម៉ោងទៅផ្ទះតែពូនាងមិនទាន់ចប់ម៉ោងបង្រៀនទើបនាងដើរជុំវិញសាលាលេង តែពេលដើរមកដល់ជិតអគារថ្មីមួយ ក៏មានសិស្សស្រីម្នាក់ដើរមកស្ទាក់ចំពីមុខនាង

"នែ នាងក្មេងថ្មី" វេនស៊ីជាកូនកូរ៉េកាត់កាណាដា នាងមានរូបសម្រស់ស្អាតតែស៊ូនៅមិនឈ្នះជេសស្ម៉ីននោះទេ

"ឮថាក្មួយលោកគ្រូជីនផងមែនទេ?" វេនស៊ីសម្លឹងជេសស្ម៉ីនពីក្បាលដល់ចុងជើងហើយក៏អត់មិនបាននឹងលួចស្ញើចសរសើរនឹងសម្រស់នាង ភ្នែកនាងចាប់អារម្មណ៍នឹងជេសស្ម៉ីនតាំងពីជេសស្ម៉ីនចេញពីក្នុងឡានជីនម៉្លេះ តែក៏សម្លឹងបែបពេបជ្រាយ

"តាំងពីយើងរៀនទីនេះមក យើងមិនដឹងទេថាលោកគ្រូមានក្មួយ នេះដល់ថ្នាក់យើងតាមស៊ើប...នែ! នាងប្រហែលជាក្មេងចិញ្ចឹមបម្រើលោកគ្រូដល់គ្រែហើយមែនទេ? នេះយកពាក្យក្មួយមកប្រើផងហេ?" វេនស៊ីនិយាយតែឯងគិតតែឯង នេះដល់ថ្នាក់មនុស្សខួរក្បាលល្អដូចជេសស្ម៉ីននឹកមិនឃើញរឿងស្មោគគ្រោគអស់ទាំងនេះចេញផង អូហូ មិនសរសើរមិនបានទេ

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now