ជីនងើយសម្លឹងមុខហួសចិត្តរបស់ជូលីយ៉ាទាំងមិនជិនណាយ ខាណៈនោះថេយ៉ុងក៏ដើរចូលមកអោបជូលីយ៉ាពីក្រោយ។
"មនុស្សចាស់ថាអីឲ្យអូន" ថេយ៉ុងអោបចង្កេះជូលីយ៉ាព្រមទាំងថើបថ្ពាល់នាងខ្សឺតៗបញ្ឈឺចិត្តជីនដែលអង្គុយលើរទេះ។
"មិនបាច់មកស្វ៉ីតពីមុខយើងទេ យើងក៏មានប្រពន្ធឲ្យថើបដែរ" ជីននិយាយហីៗស្របពេលដែលខ្សែរសម្លឹងជេសស្ម៉ីនដែលកំពុងឈរបាច់ផ្កា ដោយសារតែគេនិយាយឮទើបត្រចៀកវ័យរបស់ជេសស្ម៉ីនឮតែនាងមិនងាកទៅមើល។
"អ្នកណាគេ" ថេយ៉ុងប្រាកដចិត្តណាស់ថាពេទ្យប្រាប់គេថាបងប្រុសរបស់គេបាត់បង់ការចងចាំ ហើយនេះមានប្រពន្ធបានយ៉ាងម៉េចទៅ?
"ជេសស្ម៉ីនកូនឯង យើងនឹងយកនាងធ្វើប្រពន្ធ" ជីនវ៉ៃចិញ្ចើមដាក់ថេយ៉ុងហើយងាកទៅសម្លឹងមុខជេសស្ម៉ីនដែលកំពុងធ្វើមុខភិតភ័យក្នុងរោងផ្កា។
"បងនិយាយស្អី? បញ្ឈប់គំនិតនឹងភ្លាម នេះជាពូក្មួយណា" ថេយ៉ុងព្រលែងដៃពីជូលីយ៉ាហើយឈរច្រត់ចង្កេះហួសចិត្តដាក់ជីន កុំតែយល់ថាបងទេ បើអ្នកដទៃវិញដាល់មួយដៃឲ្យបែកថ្គាមតែម្ដង។
"នេះឯងមិនចេះស្ដាប់ទេហេ? យើងស្រលាញ់កូនឯង យើងចង់បានកូនឯងធ្វើប្រពន្ធ ហើយមិនបាត់មានគំនិតចង់បំបែកបំបាក់ទេព្រោះយើងនឹងមិនស្ដាប់ជាដាច់ខាត" ជីនសម្លក់ថេយ៉ុងហើយបង្វិលរទេះរកចុះក្រោមតែជូលីយ៉ាប្រញាប់ទប់ហើយជួយរុញទាន់ ខ្លាចថាក្រឡាប់រទេះ។
"ជេសស្ម៉ីនហា កូនព្រមដែរទេ?" ថេយ៉ុងដឹងថាកូនស្ដាប៎ឮទើបស្រែកសួរនាងក្នុងគោលបំណងបញ្ឈឺជីនឲ្យគ្រាំទ្រូងស្លាប់។
"អត់ទេ ខ្ញុំមិនយកប្ដីចាស់អាយុបងឪទេ" ជេសស្ម៉ីនបោះពាក្យសម្ដីគ្រោតគ្រាតពិបាកស្ដាប់ហើយនាងដើរទៅបិទទឹករួចដើរចេញដិយមិនខ្ចីសម្លឹងមុខជីនសូម្បីបន្តិច។
"ឮទេកូនប្រសារ" ថេយ៉ុងចំអកឲ្យជីនហើយបែរខ្នងដើរចូលផ្ទះវិញទុកឲ្យជីនអង្គុយធ្វើមុខស្អុយដោយមានជូលីយ៉ានៅជិតនឹង។
"បងមិនអីទេហ៎?" ជូលីយ៉ាដឹងថាបងថ្លៃខូចចិត្តទើបនាងដាក់ដៃលើស្មារបស់គេទុកជាការលួងលោម។
"ម្សិលមិញបងដេញជេសស្ម៉ីនចេញ ប្រហែលនាងនៅខឹងបងមិនទាន់បាត់ទេ តោះចូលផ្ទះ" ជីនញញឹមស្ងួតដាក់ជូលីយ៉ាហើយឲ្យនាងរុញគេចូលក្នុងផ្ទះវិញ។
"ជេសស្ម៉ីនកូន" ជូលីយ៉ាស្រែកហៅកូនស្រីរបស់ខ្លួនដែលកំពុងអង្គុយអានសៀវភៅខាណៈដៃកំពុងរុញជីន។
"ចាម៉ាក់?" ជេសស្ម៉ីនឆ្លើយតែពុំបានដកភ្នែកចេញពីសៀវភៅ។
"ម៉ាក់មានការចេញក្រៅបន្តិច ផ្ញើរមើលពូផង ចុះប៉ាកូនទៅណាហើយ?"
"ប៉ាទៅក្នុងចម្ការបាត់ហើយម៉ាក់" ជេសស្ម៉ីនបិទសៀវភៅដាក់លើកូនតុហើយដើរទៅទទួលរទេះមកកាន់ក្នុងដៃ។
"ម៉ាក់ទៅសិនហើយណា" ជូលីយ៉ាថាចប់ក៏ចេញទៅ ពេលនេះក្នុងផ្ទះមានតែនាងនិងជីនប៉ុណ្ណោះ។ ម្នាក់ៗគ្មានអ្នកណានិយាយអីទេ ក្រៅពីអង្គុយដកដង្ហើមចោល ។
"ជេស ពូមានរឿងចង់ប្រាប់" ពេលនេះគេតាំងចិត្តច្បាស់ហើយថារៀបរាប់ប្រាប់នាងគ្រប់យ៉ាង គេមិនអាចលាក់បាំងនាងតទៅទៀតទេ។
"ចា និយាយមក" ជេសស្ម៉ីនតបដោយទឹកមុខស្មើរហើយមិនហ៊ានសម្លឹងមុខទេចំនោះទេ។
"បងមិនបានបាត់ការចងចាំ បងមិនបានពិការ បងសុំទោស" ពាក្យសម្ដីជីនធ្វើឲ្យជេសស្ម៉ីនស្រឡាំងកាំងដោយបែរសម្លឹងមុខពូនាងចំៗ នេះនាងស្មានមិនខុសទេមែនទេ?
"នេះពូបោកខ្ញុំ? ធ្វើបែបនេះដើម្បីអី? គិតថាខ្ញុំសប្បាយចិត្តមែនទេ អ្ហឹកៗ" ជេសស្ម៉ីនស្រក់ទឹកភ្នែកទាំងខឹងចិត្ត នាងបារម្ភពីគេដល់ថ្នាក់ដេកមិនលក់ពីរបីយប់ទៅហើយ នេះនាងត្រូវគេបង្វិលក្បាលបានតាមចិត្ត។
"បងចង់នៅក្បែរអូន បងខ្លាចថាថេយ៉ុងមិនព្រមនឹងស្នេហាយើង" ជីនងើបឈរហើយទៅអោបនាងជាប់តែនាងកញ្ច្រោលខ្លួនចាប់មិនឈ្នះ។
"ឬកន្លងមកពូបោកខ្ញុំ សម្ដែងថាស្រលាញ់ដែរ?"
_________________________
ពូអត់ហេតុផលរ៉ូសស្ស៊ី
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fanfictionបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់