ភាគទី16 ត

1.4K 36 0
                                    

"ហួសហេតុ" ជេសស្ម៉ីនគ្រវីក្បាលហួសចិត្តហើយក៏ប្រះខ្លួនដេកទៅ ចំណែកជីនមុននឹងដេកមិនភ្លេចអោនថើបថ្ងាសក្មួយស្រីមួយខ្សឺតឲ្យត្រជាក់ចិត្ត

ព្រឹកឡើងជីនងើបទៅរៀបចំធ្វើអាហារពេលព្រឹកពីព្រលឹមទើបចូលទៅដាស់ក្មួយស្រីឲ្យងើបរៀបចំខ្លួន ចំណែកគេក៏ចូលសម្អាតខ្លួនដូចគ្នា

"ពូ ហើយនៅ?" ជេសស្ម៉ីនឃើញជីនចូលមុជទឹកមុននាងទៀតតែនៅមិនទាន់រួច មិនដឹងជាដុសខាត់ស្អីណាស់ណាទេ

"ចូលមកក្នុងមក" ឮពូនាងបញ្ជាឲ្យចូលទៅ នាងក៏បើកទ្វារបន្ទប់ដើរចូលទៅ តែក៏ត្រូវក្អកខុងព្រោះឈ្លក់ទឹកអប់ម៉ាកប្រេនរបស់លោកពូសឹងដាច់ខ្យល់

"ពូចាក់ទឹកអប់មុជមែនទេ? ខុខុ" ជេសស្ម៉ីនដើរទៅបើកបង្អួចដើម្បីឲ្យខ្យល់ចេញក្រៅហើយដើរមកវិញក៏ប្រទះឃើញក្រវ៉ាត់ករបស់ជីននៅលើពូក

ជេសស្ម៉ីនញញឹមបន្តិចមុននឹងដើរទៅកាន់ក្រវ៉ាត់កហើយទៅគ្រវាត់កលោកពូ។ មុខជ្រមិចរបស់នាងធ្វើឲ្យអ្នកចំពោះមុខញាប់ញ័រ

"បានស្រីក្មេងចងក្រវ៉ាត់កឲ្យបែបនេះ ត្រជាក់ចិត្តស្លាប់ហើយ" ជីនយកដៃក្រព័ទ្ធអោបចង្កេះមួយក្ដាប់របស់ជេសស្ម៉ីនទាញយ៉ាងស្និទ្ធស្នាលគ្នា

"ចឹងហ៎ ប្រុសចាស់" ជេសស្ម៉ីនចងហើយក៏លើកដៃក្រព័ទ្ធកអ្នកជាពូវិញ

"អឹម" ជីនទម្លាក់បបូរមាត់ខ្លួនបឺតជញ្ជក់បបូរមាត់ក្មួយស្រីយ៉ាងផ្អែមល្ហែម កាន់តែបានថើបកាន់តែជក់ចិត្តដិតអារម្មណ៍ គ្មានឡើយពាក្យថាធុញទ្រាន់

"ប្រាប់ហើយថាក្រែមពណ៌ក្រហមមិនស្អាតទេ" ជីននិយាយខ្សឹបៗក្បែរបបូរមាត់នាងដោយមិនភ្លេចថើបបបូរមាត់ស្ដើងនោះមួយប៉ក់ទៀតមុននឹងប្រលែងរាងកាយក្មួយស្រីហើយដើរចេញពីបន្ទប់

ជីនបើកឡានដឹកក្មួយស្រីមកដល់ក្នុងសកលវិទ្យាល័យ តាមដងផ្លូវមកដល់សាលាគេកាន់ប្រអប់ដៃស្រឡូននាងជាប់រហូតមិនឲ្យរបូតសូម្បីមួយវិនាទី។

"ពេលចេញលេងមកបន្ទប់ពូដឹងទេ?" ជីនសម្លឹងមុខក្មួយស្រីទាំងមិនអស់អាល័យ គេឈ្លក់វង្វេងនឹងរាងកាយដ៏ទាក់ទាញរបស់នាងស្ទើរឆ្កួតទៅហើយ

"ចា លោកពូ ខ្ញុំទៅហើយណា" ជេសស្ម៉ីនឈោងខ្លួនថើបថ្ពាល់លោកពូមុននឹងបើកទ្វារដើរចេញទៅ។ ជេសស្ម៉ីនដើរចូលបន្ទប់ទឹកបន្តិចតែក៏មានដៃមនុស្សស្រីម្នាក់ចាប់ទាញសក់ក្បាលនាង

"អាយយយ" ជេសស្ម៉ីនស្រែកជំទាលឡើងខ្ទ័រពេញបន្ទប់ទឹកហើយប្រញាប់ក្រលែកមើលកញ្ចក់ក៏ឃើញវែនស៊ីសិស្សច្បងនាងដែលរករឿងនាងតាំងពីនាងចូលថ្ងៃដំបូង

"នាងធ្វើស្អី លែងយើង" ជេសស្ម៉ីនយកដៃចាប់ច្របាច់កដៃវែនស៊ីមួយទំហឹងទើបស្រីម្នាក់នោះព្រមប្រលែងដៃចេញពីសក់នាង

"អាយយ នាងជេសស្ម៉ីន ចង់ធ្វើស្អី" វែនស៊ីស្រែកញ៉ាញពេលជេសស្ម៉ីនចាប់បោចសក់នាងវិញហើយអូសទៅជិតឡាបូលាងដៃមុននឹងមួលទឹកបើកឡើងពេញ។

"លុបមុខឲ្យបាត់ឆ្កួត" ជេសស្ម៉ីនដាក់ក្បាលវែនស៊ីចូលឡាបូពេញដោយទឹក ជ្រលក់ងើបៗរហូតធ្វើឲ្យវែនស៊ីឈ្លក់ទឹកសឹងស្លាប់

*ប្រាវ
"អូយ អ្ហឹកៗ" ជេសស្ម៉ីនរុញខ្លួនវែនស៊ីឲ្យដួលទៅអុកគូទប៉ះនឹងដងជូតនិងធុងទឹកធ្វើឲ្យដងជូតដួលមកត្រូវក្បាលនាងផុស

"យើងនឹងប្រាប់លោកគ្រូជីន អ្ហឹកៗ" វែនស៊ីទាំងឈឺខ្លួនទាំងត្រជាក់មុខ ម្សៅដែលខំតប់ពីផ្ទះត្រូវហូររលុបអស់គ្មានសល់

"ប្រាប់ទៅៗ អញ្ជើញ" ជេសស្ម៉ីនមិនអស់ចិត្តក៏យកធុងមកគ្របក្បាលវែនស៊ីហើយគោះពីរបីដៃហើយក៏ដើរចេញពីបន្ទប់ទឹកសម្ដៅទៅថ្នាក់
__________________
ចង់សាកមួយស្រីជេសទៀតអត់?😔

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now