ថេយ៉ុងចេញពីបន្ទប់កូនស្រីស្របពេលដែលជីនកំពុងវិលកង់មកជើងជណ្ដើរល្មម។ ថេយ៉ុងសម្លឹងមុខជីនបែបចាប់កំហុសហើយជីនក៏ព្យាយាមគេចពីក្រសែភ្នែកនោះ។
"បងញ៉ាំបាយ កូនចេនរុញពូមកកូន" ជូលីយ៉ាដើរចូលមកជាមួយនឹងកូនស្រីម្នាក់ទៀតហើយប្រាប់ឲ្យចេនឌីរុញរទេះជីនចូលចង្ក្រានបាយដោយមានថេយ៉ុងដើរតាមពីក្រោយខ្នងរួចខ្លួននាងឡើងទៅហៅជេសស្ម៉ីននៅខាងលើ។
តុបាយមានសភាពស្ងៀមស្ងាត់ព្រោះគ្មានអ្នកណាមានទម្លាប់និយាយស្ដីពេលញ៉ាំអាហារចំណែកជីនញ៉ាំបាយបណ្ដើរលួចមើលមុខជេសស្ម៉ីនបណ្ដើរ។
"ជេសស្ម៉ីន" ថេយ៉ុងទម្លាក់សមស្លាបព្រាចុះហើយសម្លឹងមុខកូនស្រីច្បង ខាណៈនោះគ្រប់គ្នាបាញ់ក្រសែភ្នែកមើលមុខថេយ៉ុងទាំងអស់។
"ចា លោកប៉ា?"
"ពីរថ្ងៃទៀតដល់ថ្ងៃខួបកំណើតកូនហើយ កូនសន្យាថានឹងនាំមិត្តប្រុសកូនមកជួបប៉ានោះអី?" ថេយ៉ុងប្រឌិតរឿងឡើងទាំងស្រុងដោយមិនប្រាប់ជេសស្ម៉ីនមុនទើបនាងធ្វើមុខមិងម៉ាំងមិនយល់តែលោកប៉ានាងអោយភ្នែកបន្តិចទើបនាងកាត់ន័យយល់។
"អ៎ ប៉ាសម្ដៅលើស៊ូប៊ីនមែនទេ? សង្សារកូនទាំងមូល មិនមកម៉េចកើត" ជេសស្ម៉ីនញញឹមទាំងមានក្ដីសុខហើយនិយាយផុយៗចោលទើបអ្នកទាំងអស់គ្នាក្រៅពីថេយ៉ុងធ្វើមុខភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសជីនផ្ទាល់តែម្ដង។
"ខ្ញុំឆ្អែតហើយ" ជីនទម្លាក់ស្លាបព្រាសមខ្លាំងឮសូរតែប្រាវដាក់លើចានបាយហើយបង្វិលកង់ត្រលប់ក្រោយទាំងខឹងសម្បារ ឯជេសស្ម៉ីនញ៉ាំបាយធ្វើមិនដឹងថែមទាំងមិនក្រលេកមើលលោកពូនាងសូម្បីបន្តិច។
យប់
ជេសស្ម៉ីនស្លៀកឈុតដេកយប់បិទម៉ាស់ដេកលើគ្រែខាណៈដៃកំពុងខលលេងជាមួយស៊ូប៊ីននិងមីនហេ តែដោយសារមីនហេដាច់អ៊ីនធឺណេតទើបសល់តែនាងនិងស៊ូប៊ីន។
"ស្អែកឯងមកដេគូហ៎?" ជេសស្ម៉ីននិយាយតឹងៗព្រោះមុខបិទម៉ាស់ចឹងមិនអាចនិយាយបើកមាត់ធំៗបានទេ។
/អឺយើងទៅស្អែក/
"ខានស្អែកមកផ្ទះយើងមក នឹកណាស់" ជេសស្ម៉ីនចេះតែនិយាយលេងតាមបែបមិត្តភក្តិ អ្នកណាមិនដឹងគិតថានាងនិងស៊ូប៊ីនជាសង្សារពិតៗ។
/មិនទៅយ៉ាងម៉េច ខួបកំណើតសំណព្វចិត្តទាំងមូល/
"ជួយសម្ដែងធ្វើសង្សារយើងផង បំណងរបស់លោកប៉ា ហាមប្រកែកព្រោះជាបញ្ជាលោកប៉ា ជុបៗស្រលាញ់ប៊ីនៗជាងគេ" មិនចាំឲ្យស៊ូប៊ីនតវ៉ាទាន់នាងក៏ចុចទូរស័ព្ទបិទហើយទម្លាក់ចុះហើយភ្ញាក់ព្រើតព្រោះមិនដឹងថាលោកពូមកឈរនៅចុងជើងតាំងពីពេលណា។
"អូនជាសង្សារអាម្នាក់តាំងពីពេលណា" ដោយសារជីនទើបនឹងចូលមកទើបបានត្រឹមឮកន្លែងនាងនិយាយថាស្រលាញ់ស៊ូប៊ីន។
"ជាសង្សារហើយយ៉ាងម៉េច?" ជេសស្ម៉ីនទាញម៉ាស់បោះចូលធុងសម្រាមដោយមិនខ្ចីងើបអង្គុយនិយាយជាមួយជីន។
"អូនក៏ដឹងថាទំនាក់ទំនងយើងជ្រាលជ្រៅប៉ុណ្ណា?" ជីនដើរទៅទ្រោបពីលើរាងកាយនាងហើយយកដៃចាប់កដៃនាងសង្កត់លើពូក ដោយសម្លឹងមុខនាងចំៗ។
"កម្រិតណា? ទំនាក់ទំនងលើគ្រែមែនទេ? ចុះពូដែលសុំខ្ញុំធ្វើសង្សារទេ? និយាយមកមើល?"ជេសស្ម៉ីននិយាយឌឺធ្វើឲ្យជីនគាំងស្ដូកនិយាយលែងចេញ។
"ចង់រំលោភខ្ញុំទៀតមែនទេ? ចាំដល់កាលទៀត ឆាប់រំលោភមក" ជេសស្ម៉ីនស្រក់ទឹកភ្នែកមួយតំណក់តាមកន្ទុយដោយសម្លឹងមុខជីនទាំងជូរចត់។
"ខ្ញុំមានសង្សារ ខ្ញុំស្រលាញ់គ្នាខ្លាំងណាស់ ពូកុំបំបែកបំបាក់ខ្ញុំអី"
__________________
😥❤រ៉ូសស្ស៊ី
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fanfictionបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់