ភាគទី32

1.1K 31 0
                                    

"បងជីន កូនជេស" ជូលីយ៉ាស្រែកមួយទំហឹងហើយព្រលែងថង់ម្ហូបពីលើដៃទម្លាក់លើឥដ្ឋ។ នាងដើរចូលមកដោយសារទ្វារមិនបានបិទ នេះដោយសារតែថេយ៉ុងមានបញ្ហាជាមួយឡានបន្តិចបន្តួចទេ ចុះបើប្ដីនាងមកឃើញរូបភាពបែបនេះមិនវីវរហើយហី?

"ម៉ាក់" ជេសស្ម៉ីនបើកភ្នែកធំសម្លឹងមុខជីនហលយប្រញាប់ងើបចេញហើយឈរទៅម្ខាងដោយមានជីនងើបតាមឈរជិតដែរ។

"ជេសស្ម៉ីនឆាប់មកនេះភ្លាម"ជូលីយ៉ាចូលទៅដឹកដៃកូនហើយអូសនាងចូលទៅបន្ទប់ចាក់សោរទុកឲ្យជីនឆ្លេឆ្លានៅខាងក្រៅម្នាក់ឯង។

ផាច់ៗៗៗ

"អូយ ម៉ាក់ខ្ញុំឈឺ" ជេសស្ម៉ីនអង្អែលកំប៉េះគូទហើយធ្វើមុខជូរហួញដាក់ម៉ាក់ ព្រោះជូលីយ៉ាយារដៃទះមួយទំហឹង4ដងជាប់គ្នា។

"បើប៉ាឯងមកឃើញច្បាស់ជាសម្លាប់ឯងមិនខាន ជេសអើយជេស ហេតុអីមិនចេះគិតបែបនេះ? ម៉ាក់ឲ្យឯងមករៀន តែម៉េចក៏ធ្វើខ្លួនបែបនេះ?" ជេសស្ម៉ីនហួសចិត្តខឹងនឹងជេសស្ម៉ីន ហើយក៏ខកចិត្តដែលខំទុកចិត្តបងថ្លៃរបស់នាង គិតថាបងថ្លៃនាងមិនដូចប្រុសផ្សេង។

"កូនសុំទោស អ្ហឹកៗ" ជេសស្ម៉ីនលើកដៃសុំទោសអ្នកជាម្ដាយ ក្នុងចិត្តខ្លាចថាអ្នកម៉ាក់នឹងបំបែកខ្លួនចេញពីលោកពូ។

"ឯងមានស្អីៗជាមួយពូឯងហើយនៅ?" ជូលីយ៉ាមានសង្ឃឹមតិចខ្លាំងដែលកូនស្រីនៅមានព្រហ្មចារី ពេលឃើញកូនស្រីអេះអុញមិនហ៊ាននិយាយ នាងក៏បើកកអាវកូនស្រី ឃើញសុទ្ធតែស្នាមជាំក្រហម ហើយនាងប្រញាប់ប្រលេះឡេវអាវមើលដើមទ្រូងរបស់កូនស្រី អ្វីដែលនាងឃើញគឺមិនខុសពីអ្វីដែលនាងរំពឹងទុកនោះទេ។

"ឆាប់ទៅយកម្សៅទ្រនាប់បិទស្នាមអស់នេះភ្លាម ហើយរៀបចំឥវ៉ាន់ទៅផ្ទះវិញជាមួយម៉ាក់" ជូលីយ៉ាខកចិត្តរហូតដល់ចេញទឹកភ្នែក ទោះជេសស្ម៉ីននៅរៀនក៏គ្មានប្រយោជន៍ទៀតដែរ។

"ម៉ាក់ អ្ហឹកៗ កុំធ្វើបែបនេះអី កូនស្រលាញ់លោកពូខ្លាំងណាស់ កូនមិនអាចទៅចោលគាត់បានទេ" ជេសស្ម៉ីនលុតជង្គង់អោបជើងអ្នកជាម្ដាយ ចំណែកឯបេះដូងជូលីយ៉ាពេលនេះខ្ទិចខ្ទាំអស់ហើយដោយសារកូនស្រីរបស់នាង។

"តែធ្វើយ៉ាងណាលាក់ប៉ាឯងឲ្យជិត ហាមបើកចំហរជាដាច់ខាត ម៉ាក់ចេញទៅក្រៅហើយ, មុននឹងចេញទៅកុំភ្លេចយកអីបិទកផង" ជូលីយ៉ាបើកភ្លើងខៀវឲ្យកូនស្រីមានសង្ឃឹម នាងមិនអាចឈរមើលកូនស្រីរបស់ខ្លួនឈឺចាប់ ស្នេហាគ្មានអ្នកណាហាមបានទេ។

ជូលីយ៉ាដើរចេញទៅក្រៅដោយមានជីនឈរចាំមុខបន្ទប់ ជីនរៀបនឹងចូលទៅមើលជេសស្ម៉ីនតែត្រូវជូលីយ៉ាឃាត់។

"កុំចូលទៅអី តិចទៀតប្ដីខ្ញុំមកហើយ" ជូលីយ៉ារើសថង់ដែលនាងទម្លាក់មកកាន់នឹងដៃហើយយកទៅដាក់នៅចង្ក្រានបាយ។ មិនបានប្រាំនាទីទេ ថេយ៉ុងក៏ដើរចូលមកទៅរកភរិយានៅផ្ទះបាយ។

"អូនកើតអី?" ឃើញមុខភរិយាស្រពាប់ស្រពោនក៏អត់មិនបាននឹងសួរនាងព្រោះមុននេះនាងស្រស់ស្រាយណាស់។

"អូនគ្មានអីទេ បងនិងបងថ្លៃទៅអង្គុយទៅ អូនរៀបម្ហូបឲ្យ" ជូលីយ៉ាញញឹមស្ងួតដាក់ស្វាមីហើយដេញឲ្យគេទៅអង្គុយតុបាយ។

"ចុះកូន?" ថេយ៉ុងចូលមកមិនបានប្រទះនឹងកូនស្រី គេនឹកកូនចង់ប្រេះទ្រូងទៅហើយ។

"កូនកំពុងងូតទឹក"

ថេយ៉ុងដើរទៅអង្គុយទល់មុខជីនហើយចាក់ទឹកមកផឹក ហើយក៏សង្កេតឃើញភាពស្ងប់ស្ងាត់របស់ជីនខុសពីរាល់ដង។

"យើងមានរឿងចង់ប្រាប់ឯង រឿងយើងនិងជេសស្ម៉ីន"
______________
យ៉ាងម៉េច!! ប្រយ័ត្នគេយកកូនទៅវិញហាពូ

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now