ភាគទី4

1.5K 46 0
                                    

"អ៎......ហាស់!!!!" ជេសស្ម៉ីនបញ្ចេញសម្លេងអ៎ងក់ក្បាលហាក់ដូចជាយល់តែក៏ប្រែជាស្រែកវ៉ាស់ចង់បែកបន្ទប់ នេះជាស្ដាប់មិនច្រលំទេមែនទេ ដែលពូនាងខ្លាចខ្មោចរើរឥវ៉ាន់មកដេកជាមួយស្រីក្រមុំដូចជានាង

"ពូនឹងហេខ្លាចខ្មោច?" ជេសស្ម៉ីនធ្វើមុខដូចជាមិនចង់ជឿថាមនុស្សប្រុសដូចជាជីនចេះខ្លាចខ្មោចដែរ នេះក៏នៅតែឯងរាប់ឆ្នាំមកហើយទើបមកខ្លាចខ្មោចស្អីពេលនាងរើរមកនៅថ្ងៃដំបូង

"បើឯងមិនឲ្យពូគេងជាមួយ ពូគេងលើសាឡុងនេះក៏បាន" ជីនធ្វើមុខហាក់ដូចជាអន់ចិត្តនឹងក្មួយស្រី ហើយបោះខ្នើយលើសាឡុងពូកក្នុងបន្ទប់រួចផ្ដេកខ្លួនដេកលើនោះ ទំហំសាឡុងមិនប៉ុនទំហំខ្លួន ទោះបិទភ្នែកដេកក៏មិនលក់ដែរ

"គឺពូ...មកគេងជាមួយខ្ញុំមក" ជេសស្ម៉ីនងើបពីលើពូកទៅទាញដៃពូនាងឲ្យមកអង្គុយលើពូកហើយសឹមដើរទៅយកខ្នើយរបស់ពូនាងពីលើសាឡុងមក

"តែពូហាមឆ្លងដែនដាច់ខាត" ជេសស្ម៉ីនដើរវាងទៅដេកម្ខាងទៀតហើយតម្រៀបខ្នើយអោបខណ្ឌនាងនិងជីន រួចហើយទើបនាងគេងបែរខ្នងដាក់ពូ

"ពូមិនមែនពួករោគចិត្តទេ ឆឹស" ជីនស្រែកនិយាយបន្តិចមុននឹងបិទភ្នែកដេកដូចគ្នាដោយមិនភ្លេចចុចកុងតាក់បិទភ្លើង

ព្រឹក

ជេសស្ម៉ីនរាងរង្គើខ្លួនចង់ប្រែខ្លួនតែប្រែមិនរួច មានអារម្មណ៍ថាមានអ្វីមករឹតខ្លួននាងជាប់ មិនចាំយូរភ្នែកដែលកំពុងបិទត្រូវបើកក្រឡោតហើយអ្វីដែលនាងឃើញដំបូងគេនោះគឺមុខដ៏សង្ហារបស់លោកពូរបស់នាងកំពុងសម្លឹងមុខរបស់នាងយ៉ាងយកចិត្តទុកដាក់

"ពូ~អឹម" មិនយូរប៉ុន្មានបបូរមាត់តូចច្រមិចត្រូវបានអ្នកចំពោះមុខគ្រប់គ្រង អណ្ដាតក្ដៅគគុកជ្រែកចូលក្នុងក្រអូមមាត់ពង្វក់អារម្មណ៍ក្មេងដូចនាងឲ្យច្របូកច្របក់។ ភ្នែកដែលបើកក៏សន្សឹមបិទទៅវិញព្រមទាំងភ្លើតភ្លើនថើបតបតរតាមការអញ្ចើញរបស់កម្លោះចាស់

"ជេសស្ម៉ីន, ជេសស្ម៉ីន!!!" បាតដៃមនុស្សប្រុសចាប់អង្រួនដើមដៃធ្វើឲ្យជេសស្ម៉ីនភ្ញាក់ក្រញ៉ាងហើយបើកភ្នែកធំៗសម្លឹងអ្នកដែលដាស់នាងឲ្យភ្ញាក់ពីសុបិន្ត

"ងើបស្លៀកពាក់ទៅប្រយ័ត្នទៅសាលាមិនទាន់ ពូទៅចាំនៅខាងក្រៅ" ថាចប់ជីនក៏ដើរចេញក្រៅវិញដើម្បីរៀបចំអាហារពេលព្រឹក បន្សល់ទុកក្មួយស្រីអង្គុយលើពូកធ្វើភ្នែកឡេមឡាមហើយមិនអស់ចិត្តក៏លើកដៃទះកំប្លៀងខ្លួនឯងមួយដៃផាច់ដែលហ៊ានយល់សប្តិឃើញស្អីឡប់ៗបែបនេះ

ជេសស្ម៉ីនលើកសក់ចងមួយបង្ហាញទម្រង់មុខវីល្អឥតខ្ចោះរបស់នាងដោយមិនភ្លេចទាញក្រែមក្រហមឆ្អៅលាបពេញបបូរមាត់។ នាងដើរចេញពីបន្ទប់ជាមួយឯកសណ្ឋានសាលា អាវសដៃវែងចងបូពណ៌ផ្កាឈូកបង់កនិងសំពត់ក្រឡាការ៉ូលើជង្គង់បន្តិច

"ជេស មកនេះ" ជីនបក់ដៃហៅជេសស្ម៉ីន ទើបនាងដើរទាំងមិនស្រួលចិត្តហើយក៏បណ្ដេញរាល់ការស្រមើលស្រម៉ៃផ្ដេសផ្ដាសនាងចេញឲ្យអស់

"អឹមៗ ពូធ្វើអី" ជេសស្ម៉ីនជ្រួញចិញ្ចើមខឹងក្រោយពេលពូនាងដកក្រដាសជូតមាត់យកមកជូតក្រែមលើបបូរមាត់នាងគ្មានសល់

"លាបក្រែមក្រហមបែបនេះមិនស្អាតទេ" ថាហើយជីនក៏ដកក្រែមពីហៅប៉ៅមកលាបយ៉ាងយកចិត្តទុកដាក់ឲ្យជេសស្ម៉ីន

"លាបពណ៌ផ្កាឈូកស្រាលបែបនេះទើបស្អាត"
_________________________
Take care គេម៉េសពូ សំខាន់កុំយល់សប្ដិចឹងទៀតណាអាជេស😭

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now