"អត់ទេជេស អូនស្ដាប់បងណា បងស្រលាញ់អូនណាស់ ស្រលាញ់ខ្លាំងទៀតផង" ជីនលួងលោមជេសស្ម៉ីនដោយការព្រួយបារម្ភដោយលើកដៃអង្អែលក្បាលតែនាងកញ្ច្រោលនៅមិនស្ងៀម ខាណៈនោះជីនបានឮសម្លេងថេយ៉ុងកំពុងដើរជិតមកដល់ពួកគេទោះចង់បែរក្រោយទៅអង្គុយលើរទេះក៏មិនបាន ទើបផ្ដួលខ្លួនព្រូសនៅលើក្ដារឈើ។
*ព្រូស
ដោយសារផ្ទះថេយ៉ុងសាងសង់ពីឈើប្រណិតទើបពេលដែលជីនដួលគឺឮសម្លេងខ្ទ័រយ៉ាងខ្លាំង។ ដំបូងជេសស្ម៉ីនរាងស្លុតបន្តិចតែក្រោយឃើញលោកប៉ាមកទើបនាងដឹងពីមូលហេតុដែលពូនាងដួល។
"បងកើតស្អីនឹង" ថេយ៉ុងរត់មកយ៉ាងលឿនក្រោយពេលឮសម្លេងខ្ទ័រញ័រពេញផ្ទះ ខ្លាចថាមានអ្នកណាកើតអី។
"ឈ្លោះជាមួយកូនខ្ញុំមែនទេ? ជេសកើតអីកូនបានជាយំបែបនេះ?" ថេយ៉ុងសួរកូនស្រីស្របពេលដែលកំពុងជួយលើកបងប្រុសឲ្យអង្គុយលើរទេះដូចដើម។
"ប៉ាសួរបងប្រុសរបស់ទៅ" ជេសស្ម៉ីនដើរចេញឡើងទៅលើបន្ទប់បាត់ទើបជីនតាមមើលនាង។
"ដែលប្រាប់ថាស្រលាញ់កូនខ្ញុំនឹងជាការពិតហ៎?" ថេយ៉ុងទៅអង្គុយនៅលើសាឡុងហើយសម្លឹងមុខបងប្រុសស្មើរៗ។
"មិនចង់ឆ្លើយ" ជីនតបទាំងអារម្មណ៍មិនល្អហើយមិនខ្ចីសម្លឹងមុខថេយ៉ុងសូម្បីបន្តិច រឹកធំខ្លាំងណាស់។
"អូហូយ សម្ដីម៉ាំណាស់ នេះជាឪណា" ថេយ៉ុងលើកដៃចង្អុលទ្រូងខ្លួនបញ្ជាក់ប្រាប់ថាខ្លួនជាឪពុកស្រីដែលបងប្រុសស្រលាញ់តែជីនមិនខ្វល់ហើយបង្វិលកង់ចេញទៅ។
ថេយ៉ុងឡើងចូលទៅបន្ទប់កូនស្រីដោយលើកដៃគោះទ្វារបន្ទប់នាង។ បន្ទាប់ពីនាងអនុញាតិឲ្យចូលហើយ គេក៏មួលគន្លឹះបើទ្វារចូលទៅអង្គុយនៅចុងជើងគ្រែជិតកូនស្រី។
"យ៉ាងម៉េចកូន?" មុននេះថេយ៉ុងបានស្ដាប់ឮគ្រប់យ៉ាងតែគេសួរកូនធ្វើពើ ចង់ស្ដាប់ពាក្យពិតចេញពីក្រអូមមាត់មាត់កូនស្រីផ្ទាល់។
"កូនមានអីលាក់ប៉ាទេ?" ដោយមិនឮកូនស្រីឆ្លើយ គេក៏សួរបន្ថែមមួយសំនួរទៀត។
"ប៉ា អ្ហឹកៗ" ជេសស្ម៉ីនទ្រហ៊ោយំហើយអោបចង្កេះលោកប៉ាយំដាក់ដើមទ្រូងអ្នកជាឪពុកធ្វើឲ្យថេយ៉ុងខ្លោចចិត្តអានិតកូនស្រី។
"កូនសុំទោស កូនធ្លាប់មានទំនាក់ទំនងជាមួយលោកពូ" ជេសស្ម៉ីនសម្រូតខ្លួនលុតជង្គង់ចំពោះមុខលោកប៉ា តែថេយ៉ុងលើកនាងឲ្យមកអង្គុយជិតខ្លួនវិញ។
"កូនធ្លាប់ប្រាប់ប៉ាមែនទេ ថាទោះបីជាមានរឿងអ្វីកើតឡើងក៏កូននៅតែរើសគ្រួសារ កូននឹងធ្វើគ្រប់យ៉ាងដើម្បីប៉ាមែនទេ?" ថេយ៉ុងធ្វើមុខម៉ាំដាក់ជេសស្ម៉ីនទើបនាងតបដោយសម្លេងអណ្ដឺតអណ្ដក់
"ចា កូននឹងធ្វើអ្វីតាមលោកប៉ាប្រាប់ទាំងអស់ បើលោកប៉ាគិតថាភាពឈឺចាប់របស់កូនជាក្ដីសុខរបស់ប៉ា ព្រោះបើដំណឹងខ្ញុំស្រលាញ់គ្នារបស់ខ្ញុំនិងលោកពូលេចឮដល់ក្រៅអាចនឹងប៉ះពាល់កិត្តិយសរបស់គ្រួសារយើង" ជេសស្ម៉ីនដឹងថាមនុស្សក្នុងប្រទេសកូរ៉េជាពិសេសនៅដេគូស្គាល់លោកប៉ាគ្រប់គ្នា ទោះថេយ៉ុងមិនមែនជាតារាតែគេជាអ្នកជំនួញវ័យក្មេងដ៏ល្បីល្បាញ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ។
"កូនឆ្កួត បើប៉ាត្រូវដោះដូរកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បត្តិទាំងអស់ដើម្បីក្ដីសុខកូនៗនិងម៉ាក់កូន ក៏ប៉ាព្រម, ទ្រព្យជារបស់ក្រៅខ្លួនតែគ្រួសារជាបេះដូងរបស់ប៉ា" ថេយ៉ុងផ្ដិតស្នាមថើបលើថ្ងាសកូនស្រីច្បងហើយលើកដៃអង្អែលក្បាលនាង។
"អ្ហឹកៗៗ កូនស្រលាញ់ប៉ា" ជេសស្ម៉ីនអោបចង្កេះលោកប៉ាស្អិតដូចតុកកែតែក៌ត្រូវញញឹមចុងមាត់ក្រោយឮប្រយោគក្រោយរបស់លោកប៉ា
"រឿងនេះកូនត្រូវលាក់សិន ពូរបស់កូនទុកឲ្យប៉ាលេងម៉ាចាស់ដៃម្ដង"
__________________
បានដៃឪកូនធ្វើបាបជីនហើយ😭🤣រ៉ូសស្ស៊ី
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fiksi Penggemarបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់