ជេសស្ម៉ីនជិះតាក់ស៊ីមកខនដូលោកពូមុន ហើយស្ទុះចូលបន្ទប់ភ្លាម នាងយំតូចចិត្តនឹងពូដែលមិនកាន់ជើងក្មួយ តែបែរជាកាន់ជើងអ្នកខុសទៅវិញ។ ទោះលោកប៉ាចូលចិត្តស្ដីឲ្យនាង តែគាត់មិនដែលកាន់ជើងអ្នកដទៃហើយបន្ទោសកូនចំពោះមុខអ្នកផ្សេងដែរ
"ជេស! បើកទ្វារឲ្យពូ" ជីនគោះទ្វារខ្លាំងៗតែជេសស្ម៉ីនមិនព្រមបើក គិតតែពីអង្គុយសម្រក់ភ្នែកម្នាក់ឯងម៉ាត់ៗខាណៈដៃក្ដាប់ជាយសំពត់ណែន
ក្រាក
ជីនប្រើប្រាស់សោរកូពីមកចាក់បន្ទប់ក្មួយហើយបើកចូលមក គេមិនបានស្ដីអីឲ្យនាងក្រោយពេលឃើញក្មួយស្រីខ្លួនសម្រក់ទឹកភ្នែកយ៉ាងស្ងប់ស្ងាត់ គេដើរទៅឈរពីមុខនាងហើយអោបក្បាលនាងខ្ទប់ពោះ
"កុំប៉ះខ្ញុំ" ជេសស្ម៉ីនច្រានពូចេញហើយយកដៃគ្រវាសទឹកភ្នែកចេញមុននឹងងើបពីពូករកដើរចេញទៅទ្វារ តែត្រូវជីនកញ្ឆក់ដៃនាងមួយទំហឹង
ដៃទាំងគូរក្រសោបអោបចង្កេះមួយក្ដាប់របស់ជេសស្ម៉ីនស្របពេលបបូរមាត់អោនទៅបំបិទបបូរមាត់ទន់ល្មើយមួយសន្ទុះធ្វើឲ្យជេសស្ម៉ីនបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល។ ជីនចាប់កម្រើកបបូរមាត់តិចៗមុននឹងជ្រែកអណ្ដាតសើមចូលក្រអូមមាត់ជេសស្ម៉ីនតែនាងពុំបានតបតរអ្វីទាំងអស់ក្រៅពីឈរស្ងៀមឲ្យលោកពូថើបតាមចិត្ត
"ពូសុំទោស" ជីននិយាយដោយការដឹងខុសហើយក៏ប្រញាប់ដើរចេញពីបន្ទប់ក្មួយស្រីយ៉ាងលឿន។ ជេសស្ម៉ីនលើកម្រាមដៃស្ទាបបបូរមាត់ហើយក៏ដាក់គូទអង្គុយប៉ុកលើពូកព្រមទាំងលូកក្ដិចខ្លួនឯងមួយទំហឹង
"អួយ មិនបានយល់សប្ដិទេ" ជេសស្ម៉ីនបើកភ្នែកធំៗហើយដើររេររារក្នុងបន្ទប់ នាងមិននឹកស្មានទេថាស្នាមថើបលើកដំបូងត្រូវប្រគល់ឲ្យលោកពូរបស់នាង
ចំណែកជីនក៏មានសភាពមិនខុសពីជេសស្ម៉ីនដែរពេលនេះ កម្លោះសង្ហារដើរចុះឡើងមិនស្រណុកក្នុងទ្រូង មិនដឹងថាខ្លួនមានភាពក្លាហានពីណាមកចាប់ក្មួយស្រីបឺតមាត់ ថ្នាក់គេនៅគិតហេតុផលដែលត្រូវថើបក្មួយស្រីមិនឃើញផង តើគេត្រូវប្រឈមមុខនឹងក្មួយស្រីយ៉ាងម៉េចទៅ?
ជីនបានកម្មង់អាហារមកដល់លើបន្ទប់ហើយត្រូវបានគេរៀបចំពេញលើតុយ៉ាងមានរបៀប។ ក្រោយអ្នកបម្រើចេញទៅបាត់ ជីនក៏ដើរសម្ដៅទៅមុខបន្ទប់ក្មួយស្រីតែបែរជាមិនហ៊ានលើកដៃគោះទ្វារបន្ទប់
"អាកំសាក" ជីនលួចជេរប្រទិចខ្លួនឯងហើយក៏ដើរបកទៅអង្គុយតុបាយវិញ ព្រោះគេកំពុងខ្វះភាពក្លាហានក្នុងការនិយាយជាមួយក្មួយ
ទ្រីង ទ្រីង
ឈ្មោះប្អូនប្រុសជីដូនមួយបង្ហាញលើអេក្រង់ទូរស័ព្ទធ្វើឲ្យគេជ្រួញចិញ្ចើមឆ្ងល់ថាហេតុអីប្អូនប្រុសខលចូលទូរស័ព្ទគេវិញ? ឬក៏ជេសស្ម៉ីនទូពិតប្រាប់ប៉ានាងថាគេចាប់នាងបឺតមាត់?
"អាឡូ មានការអី?" ជីននិយាយទាំងបុកពោះ មិនមែនខ្លាចប្អូនជេរស្ដីទេ ក៏ប៉ុន្តែវាសែនរអៀសខ្លួន
/ខ្ញុំចង់ជួបជេសស្ម៉ីន បងយកឲ្យកូនខ្ញុំតិចមក/
"ហើយមិចតេទៅខ្លួនឯង? អាអំពុលទុក្ខ" ជីនអត់មិនបាននឹងជេរ មនុស្សកំពុងមិនហ៊ានផង នៅខលមកពឹងទៀត
/ពូស្អីក៏ចិត្តខ្មៅម៉្លេះ? យកឲ្យបន្តិចមើល ខ្ញុំខលទៅមិនលើក, បើខ្ញុំខលទៅកូនខ្ញុំលើក ក៏ខ្ញុំមិនធ្វើថោកខលទៅបងដែរ/
"អើ សម្ដីខ្លាំងចឹងក៏ខលទៅខ្លួនឯងទៅអាសំគីស ជៀសមិនផុតពីក្បាលយើងសោះ" ជីនក្ដៅឆេវក៏ព្រលែងមាត់ទៅមួយឃ្លាជេរប្អូនយ៉ាងឆ្ងាញ់ តាំងពីមិនទាន់មានប្រពន្ធមកដល់ពេលនេះជៀសមិនផុតពីបងម្នាក់នេះ តែសម្ដីឡូយហួស សមតែក្បាលម៉ាក្រញ៉រ
/បងមានប៉ះកូនខ្ញុំទេ?/
"ស៊ីគ្រឿងក្នុងអស់ហើយ"
/បងអាបហេ?/
"អាបឪឯងស្អី?"
/ឪខ្ញុំចាប់ជាតិហើយ/
"អាអត់ប្រយោជន៍"
/អត់ប្រយោជន៍កូនពីរហើយ ទម្រាំមានប្រយោជន៍ទៀត មិនកើតកូនបានមួយសហគមន៍ហើយហី?/
"បានហើយឈប់ខលមកយើងទៀត" ថាចប់ជីនក៏បិទទូរស័ព្ទរួចអង្គុយធ្វើមុខស្អុយសម្លឹងមើលទ្វារបន្ទប់ក្មួយជាប់ទាំងទឹកមុខខុសនិងស្ដាយក្រោយ
___________________
បងប្អូនពីរនាក់នេះ ចារឹកអត់ចេះកែ🤣រ៉ូសស្ស៊ី
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fanficបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់