"គិតត្រូវដែរទេនៀក?" ជេសស្ម៉ីនបង្វិលខ្លួនពូមុខកញ្ចក់ខាណៈដៃស្រឡូនកំពុងលើកសក់ចងមួយបង្ហាញកនិងសាច់ដើមទ្រូងសខ្ចីកណ្ដាលវាល
"ជេសហើយនៅ?" ជីនដើរចូលក្នុងបន្ទប់ដើម្បីហៅជេសស្ម៉ីនតែក៏ត្រូវស្រឡាំងកាំងនឹងការស្លៀកពាក់របស់នាង។ រ៉ូបក្រហមឆែកពាក់កណ្ដាលភ្លៅរបស់នាងធ្វើឲ្យកម្ដៅក្នុងខ្លួនឡើងដល់កម្រិតកំពូល
"ខ្ញុំថារ៉ូបបែបនេះមិនសមទេ ទៅដូរមួយភ្លែតសិន" ជេសស្ម៉ីនរៀបដើរទៅយករ៉ូបវែងពណ៌សលើពូកតែត្រូវជីនដណ្ដើមយ៉ាងលឿន
"បែបនេះស្អាតបំផុតហើយ"ថាហើយជីនកាន់ដៃជេសស្ម៉ីនចេញទៅក្រោយផ្ទះ។ នៅខាងក្រោយផ្ទះជីនបានរៀបចំជាក្រណាត់ពិចនិចនៅមាត់សមុទ្រដោយមានភ្លើងទានអគ្គីសនីអុចបំភ្លឺព្រាកៗយ៉ាងរ៉ូមេនទិច ហើយក្បែរក្រណាត់ភិចនិចមានតង់មួយតូចល្មមដែលតម្លើងដោយគេផ្ទាល់ដៃ។ នៅលើដំបូងតង់មានបំពាក់ដោយអំពូលខ្សែរបន្តោងចុះក្រោមយ៉ាងស្រស់ស្អាត
"ឃ្លានទេ" ជីនបន្តចាប់ដៃនាងរហូតដល់កម្រាលពិចនិច គេអង្គុយចុះមុនហើយឲ្យនាងអង្គុយលើភ្លៅរបស់គេ។ បន្ទាប់ពីញ៉ាំអីចប់សព្វគ្រប់ហើយ ជីនបីក្មួយស្រីដើរសម្ដីទៅរកតង់ដែលបានតម្លើងរួច
"ជេស" ជីនកាន់ដែនាងមកថើបហើយសម្លឹងមើលមុខស្រីតូចយ៉ាងផ្អែមល្ហែម កាន់តែសម្លឹងកាន់តែលង់ស្រលាញ់ គេមិនអាចហាមចិត្តមិនឲ្យស្រលាញ់នាងព្រោះគេបានជាប់អន្ទាក់ស្នេហ៍របស់នាងប្រៀបដូចធ្លាក់ក្នុងអន្លង់មួយយ៉ាងជ្រៅ គ្មានថ្ងៃអាចចេញរួច
"ចាស?" ជេសស្ម៉ីនមិនហ៊ានសម្លឹងចំកែវភ្នែករបស់លោកពូនាងព្រោះនាងមានអារម្មណ៍ក៏មិនខុសគ្នាពីគេ ក្ដីស្រលាញ់ដែលពួកគេទាំងពីរសាងឡើងវាឆ្ងាយខ្លាំងរហូតដល់មិនអាចរត់ទៅរកទីចាប់ផ្ដើមវិញ
"មើលមុខពូ" ជីនតាំងចិត្តនិយាយពាក្យក្នុងចិត្តរបស់ខ្លួនចេញតែនាងគិតតែគេចពីក្រសែភ្នែករបស់គេ ទើបគេគំហកឲ្យបន្តិច
"មិនមើលទេ ហឹស" គ្រាន់តែគេគំហកប៉ុន្នឹង នាងក៏ខឹងតូងបាត់ទៅហើយ សម្លក់គេដូចចង់ស៊ីសាច់យ៉ាងចឹង
"បើមិនសម្លឹងក៏បែរក្រោយទៅ" ជីនទាញនាងឲ្យបែរខ្នងហើយនាងក៏ព្រមខិតៗឲ្យខ្នងទៅគេ។ ជីនដកប្រអប់ខ្សែរកគូរដែលគេទិញនៅឯផ្សារ ទោះវាតម្លៃមិនថ្លៃក៏ប៉ុន្តែវាមានន័យខ្លាំងណាស់សម្រាប់នាងនិងគេ វាជាការចងចាំដ៏ល្អដែលមិនអាចបំភ្លេចបាន
"អូស" ជេសស្ម៉ីនភ្ញាក់ពេលត្រូវខ្សែរត្រជាក់ប៉ះនឹងកញ្ជឹងករបស់នាង តែពេលដែលអោនមើលខ្សែរកនោះហើយមាត់ក៏ញញឹមខ្ជឹប មិននឹកស្មានថាគេទិញខ្សែរកនេះពាក់ជាមួយនាង សូម្បីរឿងកំប៉ិកកំប៉ុកក៏គេធ្វើឲ្យនាងបាន មនុស្សស្អីគួរឲ្យស្រលាញ់បែបនេះ ចាស់មែនតែចាស់ក្លឹម
"បងស្រលាញ់អូនណាស់" អស់ពីបំពាក់ខ្សែរកឲ្យនាងហើយគេយកដៃអោបចង្កេះនាងយ៉ាងណែនមុននឹងអោនទៅនិយាយក្បែរត្រចៀកធ្វើឲ្យបេះដូងក្មេងស្រីអាយុ18ឆ្នាំរង្គោះរង្គើរញាប់ញ័រក្រោយឮពាក្យបងអូនមុននេះ
"ពូ និយាយអីនៀក" ជេសស្ម៉ីនញញឹមជាប់ហើយអែនខ្នងទៅផ្អែកដើមទ្រូងរបស់គេ
"ឲ្យខ្សែរកមួយទៀតមក ខ្ញុំពាក់ឲ្យពូម្ដង" ជេសស្ម៉ីនលារដៃទាមទាររកខ្សែរកមួយទៀត តែពូនាងមិនបានដកឲ្យនាងនោះទេ
"ពាក់រួចហើយ" ជីនអោនថើបថ្ពាល់នាងមួយខ្សឺតយ៉ាងសមចិត្ត
"ទោះអូនខឹងបង ស្អប់បងយ៉ាងណាក៏ដោយតែហាមដាច់ខាតមិនឲ្យដោះខ្សែរកនេះចេញ, ខ្សែរកនេះមិនថ្លៃតែវាមានន័យខ្លាំងណាស់សម្រាប់បង" ជីនផ្ដេកខ្លួនដេកមើលផ្កាយដោយមានជេសស្ម៉ីនដេកកើយលើស្មាមើលជាមួយគេដែរ
"ខ្ញុំ អឺ....អត់ទេៗ អូនដឹងហើយ" ជេសស្ម៉ីននិយាយហើយក៏អៀនភ្លាម នាងញញឹមឡើងរោយថ្គាមទៅហើយមួយថ្ងៃនេះ
"បងចង់ប្រាប់ថេយ៉ុងឲ្យដឹងរឿងយើង ជេសគិតយ៉ាងម៉េច?" ជីនចង់តែប្រាប់រឿងនាងនិងគេឲ្យលឿនៗតែត្រូវសួរយោបល់សាមីខ្លួនគេសិន មិនអាចអារកាត់តែខ្លួនឯងបានទេ
"ហ៊ើយ ពូ!! មិនបានទេ លោកប៉ានឹងចាប់ខ្ញុំបោះទម្លាក់ពីលើភ្នំរមៀលចុះក្រោមមិនខានទេ ប៉ាឲ្យមករៀនតែមិនទាន់បានមួយខែផងក៏មានប្ដីបាត់ទៅហើយ អូហូយ គ្រាន់តែស្រមៃក៏ព្រឺរោមដែរ" ជេសស្ម៉ីនភ័យពេកក៏ព្រលែងទៅមួយប្រយោគយ៉ាងវែង លែងមានបងអូនស្អីទៀតព្រោះមាត់នាងរអិលជាងប្រេងម៉ាស៊ីន ទប់លែងជាប់ហើយ
_____________________
ឪអូនកាចដូចខ្លា😭 ប្រាប់ហើយលែងសល់សាកសពរ៉ូសស្ស៊ី
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fanfictionបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់