ភាគ37+38

1.1K 32 1
                                    

ពាក្យសម្ដីរបស់ជេសស្ម៉ីនធ្វើឲ្យជីនលើសពីរំភើប តែក៏រាងចម្លែកចិត្តដោយសារជេសស្ម៉ីនជាស្រីចិត្តរឹងមិនខុសពីឪពុករបស់នាង តែម្សិលមិញរឿងឈ្លោះគ្នាប៉ុនមេឃដល់ថ្នាក់នាងហ៊ានលើកដៃទះពូខ្លួនឯងទៀតផង។

"អូនញ៉ាំទៅណា បងទៅចាក់ទឹកផ្លែឈើឲ្យអូន" ជីនងើបថ្ងើបថ្ងាសរបស់ជេសស្ម៉ីនហើយក៏ងើបចេញទៅចាក់ទឹកក្រូចឲ្យនាង។ ក្នុងឱកាសល្អ ជេសស្ម៉ីនដកទូរស័ព្ទឆាតចូលទៅគ្រុបឆាតរបស់នាង ស៊ូប៊ីននិងមីនហេ

"រួចរាល់ហើយមែនទេ?"
/អឺ ហើយៗ/ -ស៊ូប៊ីន

ជេសស្ម៉ីនទុកទូរស័ព្ទវិញក្នុងកាតាបរួចជូតទឹកភ្នែកមួយតំណក់ចេញ មុននឹងញ៉ាំអាហារពេលព្រឹកដូចធម្មតា។

តាមផ្លូវទៅសាលារៀន ជេសស្ម៉ីនមិននិយាយអីសូម្បីមួយម៉ាត់ធ្វើឲ្យបរិយាកាសក្នុងឡានប្រែជាស្ងប់ស្ងាត់ឮតែសម្លេងម៉ាស៊ីនត្រជាក់។

"ជេស ដល់សាលាហើយអូន" ជេសស្ម៉ីនរវល់តែភ្លឹកទើបមិនបានដឹងថាឡានចតបានមួយសន្ទុះហើយ។

"ថើបអូនបន្តិចបានទេ" ជេសស្ម៉ីននិយាយដោយទឹកមុខញញឹមស្ងួតដាក់ជីន។

"អ្ហឹម"

បបូរមាត់ក្រាស់របស់ជីនប្រថាប់លើបបូរមាត់ស្ដើងរបស់នាងកម្រើកតិចៗ មុននឹងស៊កអណ្ដាតក្ដៅគគុកចូលក្រអូមមាត់ប្រលែងលេងយ៉ាងស្អិតរមួត។

"អូននៅខឹងបងមែនទេ? បងមានអារម្មណ៍មិនសូវស្រួលសោះជេស" ជីននិយាយក្រោយពេលដកបបូរមាត់ពីនាង គេមានអារម្មណ៍ថាក្នុងកែវភ្នែកនាងមានអាថ៌កំបាំងជាច្រើន។

"អត់ទេ ជិតដល់ម៉ោងរៀនហើយ អូនទៅសិនហើយ" ជេសស្ម៉ីនគេចមុខពីកែវភ្នែកចាប់កំហុសនាង រួចបើកទ្វារឡានចុះទៅទុកឲ្យជីនអង្គុយសម្លឹងនាងដើរយ៉ាងស្ងៀមស្ងាត់។

ជេសស្ម៉ីនមិនបានដើរទៅថ្នាក់រៀន ក្រោយផុតពីក្រសែភ្នែកជីន នាងក៏រត់មួយទំហឹងជើងទៅរកមីនហេដែលកំពុងចាំនាងនៅខាងសាលា។

"រវល់បង្កើតកូនមែនទេ បានជាយូរបែបនេះ?" មីនហេឈរចាំជេសស្ម៉ីនឡើងអស់ចង់កន្លះម៉ោង ហើយពេលឃើញមុខជេសស្ម៉ីនក៏ចាប់ផ្ដើមស្ដីឲ្យភ្លាម។

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now