ភាគទី16

1.5K 39 0
                                    

"មិនទាន់បានដាច់ខ្យល់ទេ" ជីនសម្រុកទៅរកក្មួយស្រីហើយកញ្ឆក់យកទូរស័ព្ទមកមើលឈ្មោះអ្នកដែលខលមក

"ជាមិត្តភក្តិទេ" ជេសស្ម៉ីនមើលមុខពូនាងទាំងហួសចិត្ត មិនទាន់ជាស្អីផងក៏មកហួងហែងបាត់ទៅហើយ

"ប្រុសឬស្រី?" ជីនសួរបណ្ដើរចំណែកភ្នែកមើលទូរស័ព្ទក្មួយស្រី ហើយពេលចូលកន្លែងរូបភាពក៏ឃើញរូបថតស្និទ្ធស្នាលគ្នាជាមួយមនុស្សប្រុសជាច្រើនសន្លឹក

"ជាប្រុស"

"ហើយអីក៏ស្និទ្ធស្នាលបែបនេះ ជាមិត្តចាប់បាច់កៀកកើយគ្នាបែបនេះ?" ជីនក្ដៅស្លឹកត្រចៀកឡើងក្រហមងាល មុខរបស់ពួកគេទាំងពីរឡើងកៀកគ្នាខ្លាំងមែនទែន

"ខ្ញុំប្រាប់ហើយថាជាមិត្តភក្តិ ពូគិតច្រើនម៉្លេះ ពួកយើងរាប់អានគ្នាតាំងពីតូចសូម្បីលោកប៉ាក៏ស្គាល់ស៊ូប៊ីនដែរ ប៉ាខ្ញុំមិនដែលប្រកាន់ទេ" ជេសស្ម៉ីនតមាត់ផាំងវិញមិនដាក់សម្ដី ទើបជីនបិទទូរស័ព្ទនាងបោះទៅលើតុហើយបែរខ្នងដើរចូលបន្ទប់វិញរួចបិទទ្វារមួយទំហឹងដៃឡើងខ្ទ័រ

តាំងពីរសៀលមកដល់ម៉ោង8 ជីនមិនបានចេញពីបន្ទប់នោះទេ ហើយជេសស្ម៉ីនក៏ដឹងច្បាស់ក្នុងចិត្តថាលោកពូខឹងនឹងនាងទើបសម្រេចចិត្តឆុងមីពីរកញ្ចប់ដាក់លើថាសហើយដើរទៅមុខបន្ទប់។ ជេសស្ម៉ីនសាកមួលកន្លឹះទ្វារឃើញថាមិនបានចាក់សោរទើបមួលដើរចូលទៅ

"លោកពូហា " ជេសស្ម៉ីនកាន់ថាសមីស្រុះដាក់ជិតកន្លែងជីនកំពុងអង្គុយធ្វើការហើយដើរតិចទៅដាក់គូទអង្គុយលើភ្លៅរបស់គេប៉ុក

"ជុប" ជេសស្ម៉ីនថើបបបូរមាត់ជីនមួយខ្សឺតស្របពេលដៃទាំងគូរក្រសោបថ្ពាល់ម៉ដ្ឋខៃបើកភ្នែកម៉ក់ទាមទារយកការអានិត

"សុំទោសណា កុំព្រងើយដាក់ជេសអី" ជេសស្ម៉ីនខំដាក់ទុនមកធ្វើមុខខ្ជូតៗដាក់លោកពូ ទាំងដែលនាងមិនដែលធ្វើអ្វីបែបនេះពីមុនមកតែពូចិត្តខ្មៅបានត្រឹមអង្គុយធ្វើមុខស្មើរសម្លឹងមុខនាង

"លូវខ្ញុំថើបពូ ត្រង់នេះៗៗៗ ហើយពូឈប់ខឹងណា" ជេសស្ម៉ីនយកដៃចង្អុលថ្ពាល់សងខាងហើយថ្ងាសរបស់ជីន មុននឹងនាងអោនមុខទៅថើបគ្រប់កន្លែង

"អុះ" ជេសស្ម៉ីនភ្ញាក់ពេលត្រូវជីនចាប់ចង្កេះនាងឲ្យងើបពីខ្លួនមុននឹងកាន់ថាសមីដើរទៅក្រៅវិញ

"ពូចង់ចាក់ចោលមែនទេ" ជេសស្ម៉ីនដើរតាមតត្រុកតាមពីក្រោយជីន តែពេលជីនយកចានមីដាក់លើចង្ក្រានបាយទើបស្ងាត់វិញ

"ញ៉ាំបែបនេះមិនល្អទេ អង្គុយចុះទៅពូថែមបន្លែសាច់ឲ្យ" ទោះគេខឹងនាងប៉ុណ្ណាតែគេតែងតែបារម្ភពីសុខភាពរបស់ក្មួយជានិច្ច ជីនជាបុរសដែលមានភាពកក់ក្ដៅ ដើរតួជាប៉ាផង តួជាម៉ាក់ផងសម្រាប់នាង

"លើកក្រោយកុំញ៉ាំមីទទេបែបនេះទៀត ដឹងទេ?" ជីនលើកចានមីដាក់ពីមុខក្មួយហើយនាងទទួលយកមកទាំងស្នាមញញឹមខ្ជឹប ឃើញនាងញញឹមគេក៏ញញឹម

បន្ទាប់ពីញ៉ាំអីចប់រួចរាល់ ជេសស្ម៉ីនបានជួយជីនរៀបចំលាងចានទុកដាក់យ៉ាងស្អាតទើបចូលទៅងូតទឹកក្នុងបន្ទប់របស់នាង

តុក តុក តុក

"ចា ពូ" ជេសស្ម៉ីនស្រែកឆ្លើយពីក្នុងបន្ទប់ទឹក

"យប់នេះទៅគេងបន្ទប់ពូ ដឹងទេ?" បន្ទាប់ពីផ្ដាំផ្ញើរហើយជីនក៏ដើរចេញទៅបាត់ទុកឲ្យជេសស្ម៉ីនឈរក្រោមតំណក់ទឹកផ្កាឈូកញញឹមញញែមម្នាក់ឯងដូចមនុស្សឆ្កួត

ជេសស្ម៉ីនដើរចូលបន្ទប់លោកពូដោយមានសៀវភៅមួយក្បាលមកជាមួយផង នាងដើរមកអង្គុយផ្អែកក្បាលគ្រែជិតជីនហើយដាក់ក្បាលកើយលើស្មាគេអានសៀវភៅយ៉ាងស្ងប់ស្ងាត់

"ជេស" ជីនផ្កាប់ក្បាលឡេបថប់បិទហើយហៅឈ្មោះក្មួយស្រីដោយសម្លេងផ្អែមៗរណ្តំបេះដូងឲ្យញាប់ញ័រ

"ចា"

"ក្មួយដឹងទេថាលើលោកនេះអ្វីដែលស្រស់ស្អាតជាងគេ?" ជីនយកម្រាមដៃច្បូតសរសៃសក់ទន់រលោងរបស់ក្មួយស្រី

"មិនដឹងទេ" ជេសស្ម៉ីនងើយក្បាលមើលមុខជីនស្របពេលដែលដៃលើកអោបលោកពូនាង

"ទាយទៅមើល"

"គឺខ្ញុំមែនទេ?" ថាមិនចង់ទាយទេ តែបើលោកពូឲ្យទាយទៅហើយមានតែនិយាយចម្លើយចេញមក ព្រោះនាងប្រាកដជិតយ៉ាងច្បាស់ថាពូនិយាយឲ្យនាងមិនខាន តែមុខនាងត្រូវបានផ្លាស់ប្ដូរក្រោយពេលលោកពូដ៏អស្ចារ្យរបស់នាងនិយាយចម្លើយចេញមក

"ខុសហើយ គឺពូទេ ហាហាហាហា"
________________
ហាក😭អន់ចិត្តស្ដូក

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now