ភាគទី31

1.2K 28 0
                                    

ជេសស្ម៉ីនចូលទៅអង្គុយក្នុងបន្ទប់ជីនព្រោះដឹងថាស៊ូប៊ីនត្រូវបានសាលាបញ្ជូនទៅប៉ុស្តិ៍ប៉ូលីស។ នាងមិនបាននិយាយអីក្រៅពីអង្គុយស្ងៀមស្ងាត់លើសាឡុងធ្វើមុខមិនរាប់ញាតិព្រោះជីនមិនព្រមចេញមុខជួយមិត្តរបស់នាង។

"បារម្ភពីវាណាស់ឬ? ចឹងក៏ទៅនៅជាមួយវាទៅ" ជីនតឹងទ្រូងស្ទើរប្រេះពេលឃើញជេសស្ម៉ីនធ្វើមុខស្អុយប៉េះក្នុងបន្ទប់គេ ទើបបញ្ចេញសម្ដីមួយឃ្លាទៅយ៉ាងគ្រោតគ្រាតពិបាកនឹងស្ដាប់។

"បងកំពុងដេញអូន?" ជេសស្ម៉ីនរលីងរលោងទឹកភ្នែកក្រោយស្ដាប់សម្ដីរបស់គេហើយនាងមានអារម្មណ៍ណែនទ្រូងព្រោះគេជាមនុស្សកក់ក្ដៅ មិនមែនជះសម្ដីដាក់នាងបែបនេះ។

"បងមិនចូលចិត្តដែលអូនទៅយំដោយសារអ្នកផ្សេង" ជីននិយាយរាងសម្លុតដាក់ជេសស្ម៉ីនព្រោះគេកំពុងតែខឹងខ្លាំងទើបមិនអាចទប់អារម្មណ៍ជាប់។

"តែបងដេញឲ្យអូនទៅនៅជាមួយអ្នកផ្សេង ល្អណាស់ អូននឹងទៅឲ្យបងមើល" ជេសស្ម៉ីនងើបពីសាឡុងរៀបនឹងចេញតែជីនអោបចង្កេះនាងជាប់ពីក្រោយជាប់មិនឲ្យចេញទៅទាន់។

"អូនកុំធ្វើខ្លួនបែបនេះបានទេ? អូនក៏ដឹងថាបងស្រលាញ់អូនប៉ុណ្ណា"

"ស្រលាញ់? ស្រលាញ់ហើយដេញឲ្យដេកជាមួយប្រុសនឹងហេ?"ជេសស្ម៉ីនយកម្រាមបេះម្រាមដៃជីនចេះពីចង្កេះតែជីនមិនព្រមព្រលែងទាល់តែសោះ គេនៅអោបនាងស្អិតដូចស្ករតាំងម៉ែ។

"អូនមិនយល់អារម្មណ៍បងទេ" ជីននិយាយទាំងតូចចិត្តតូចថ្លើម ទាមទារឲ្យក្មួយស្រីយល់ចិត្តរបស់គេ ទោះគេអាយុច្រើនមែនតែគេក៏មានបេះដូងដែលត្រូវការការលួងលោម។

"បងទេដែលមិនយល់ចិត្តអូន លែង" ជេសស្ម៉ីនប្រលេះដៃជីនបានសម្រេចហើយប្រុងនឹងបើកទ្វារចេញតែសម្ដីរបស់ជីនធ្វើឲ្យនាងទច់ដំណើរង៉ក់។

"បើអូនចេញទៅ បងនឹងអោបអូននៅខាងក្រៅឲ្យគេគ្រប់គ្នាបានដឹងតែម្ដង" ជីនទាញដៃជេសស្ម៉ីនមកវិញហើយនាងក៏ឈប់រើរកញ្ច្រោលទៀតក្រោយពេលត្រូវលោកពូចាប់នាងអោបយ៉ាងកក់ក្ដៅ។

"បងស្រលាញ់អូនពេកបានទៅជាបែបនេះ បងសុំទោសជេស អូនចង់ទៅរកមិត្តនៅប៉ុស្តិ៍ទេ?" អស់វិធីហើយ មានតែលួងដើម្បីពន្លត់ភ្លើងបានខ្លះ ពេលនេះនាងកំពុងខឹង បើកាន់តែនិយាយកាន់តែលើសដើម។ 

ជីនដើរចេញពីបន្ទប់ធ្វើការរៀបនឹងនាំក្មួយស្រីតែឃើញនាយកនិងស៊ូប៊ីនមកដល់មុន។

"ស៊ូប៊ីនលែងអីហើយ ព្រោះតែក្រដាសមួយនេះ" នាយកសាលាហុចក្រដាសឲ្យជីនតែត្រូវជេសស្ម៉ីនទទួលយកមកអានមុន ពេលអានហើយនាងក៏បើកភ្នែកធំៗហើយព្យាយាមមិនឲ្យជីនមើល។

"ឲ្យពូ" ជីនដណ្ដើមក្រដាសបានសម្រេចហើយអានក្រដាសនោះ គឺសិស្សប្រុសម្នាក់បានរៀបរាប់និងវិភាគទៅលើទំហំដើមទ្រូង ត្រគៀករបស់ជេសស្ម៉ីន ថែមទាំងចង់រួមរ័កជាមួយក្មួយស្រីរបស់គេទៀត។

"ហឹម" ជីនក្ដៅដូចភ្លើងមកដុតក្រោយពេលដែលឃើញគេមើលងាយមនុស្សដែលខ្លួនស្រលាញ់តែមិនអាចធ្វើអ្វីក្រៅពីនៅស្ងៀម។

"ជេសនៅរៀនទៀតឬចង់ទៅផ្ទះជាមួយពូឥឡូវ" ជីនបែរមើលមុខក្មួយស្រីទាំងកែវភ្នែកត្រជាក់ស្រេប គេមិនអាចនៅបង្រៀនបានទៀត ជើងនិងដៃរបស់គេញ័រអស់ហើយពេលនេះ។

"ខ្ញុំនៅរៀន ពូទៅមុនចុះ, តោះស៊ូប៊ីន" ជេសស្ម៉ីនញញឹមស្ងួតដាក់ជីនហើយអូសដៃស៊ូប៊ីនដើរទៅថ្នាក់។

ល្ងាច

ជេសស្ម៉ីនដើរចូលខនដូវិញដោយមិនភ្លេចដោះស្បែកជើងទុកហើយចូលក្នុងរួចសម្លឹងរកជីនទាំងទឹកមុខខ្វាយខ្វល់។

ជីនកំពុងគេងនៅកៅអីពូកខាងក្រៅដោយដៃកាន់វ៉ាញផឹកទាំងក្បាលល្ងាច។ តាំងពីនៅជាមួយជេសស្ម៉ីនមក គេមិនដែលអារម្មណ៍មិនល្អដូចថ្ងៃនេះទេ គេមិនអាចការពារជេសស្ម៉ីនបានល្អ បណ្ដោយឲ្យអ្នកដទៃមើលងាយបានតាមចិត្ត។

"បងឈប់គិតទៅ" ជេសស្ម៉ីនបោះកាតាបទៅម្ខាងហើយឡើងមកគេងលើកៅអីជាមួយគ្នា។

"បងមិនអាចការពារអូនបាន បងសុំទោស" ជីនទុកកែវវ៉ាញហើយអោបនាងព្រមទាំងផ្ដិតស្នាមថើបលើថ្ងាសមួយខ្សឺតយ៉ាងវែង។

"បងធ្វើបានល្អហើយ អូនស្រលាញ់បង" ចប់ប្រយោគ ជេសស្ម៉ីនក៏ងើយមុខថើបបបូរមាត់ជីនជញ្ជក់តិចៗធ្វើឲ្យអ្នកម្ខាងទៀតពេញចិត្តត្រជាក់ស្ដូក។

"បងជីន កូនជេស!!!"
_______________
អ្នកណាមក🤭

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now