ជីននាំជេសស្ម៉ីនជិះឡានអត់ដំបូលមើលជុំវិញចម្ការរហូតមកដល់សួនច្បារមួយជាប់មាត់ទឹកដែលគ្មានមនុស្ស។ គេនិងនាងចុះពីលើឡានមកអង្គុយលេងត្រង់កន្លែងមានតែស្មៅខ្លីៗដុះ។
"អូនចង់រៀបការពេលណា?" ជីនទាញជេសស្ម៉ីនឲ្យដេកលើភ្លៅរបស់គេហើយយកដៃគ្រវាសសក់ដែលបាំងមុខរបស់នាងចេញ។
"តាមចិត្តរបស់បងទេ តែយើងរើរចេញដែរទេ?" ជេសស្ម៉ីនមិនចង់ឃ្លាតពីភ្នែកឪពុកម្ដាយទៀតទេ តែបើវាជាការសម្រេចចិត្តរបស់ជីន នាងក៏យល់ព្រម។
"បងមិនអាចនៅពឹងអាស្រ័យប៉ាអូនបានទេ ពេលរៀបការហើយ បងនឹងទៅគ្រប់គ្រងរីសតនៅមាត់សមុទ្រវិញ" ជីននិយាយស្របពេលដែលដៃអង្អែលក្បាលជេសស្ម៉ីនតិចៗ។
"ចុះក្រែងវិមានរឹបអូសទ្រព្យបងមែនទេ?" ជេសស្ម៉ីនលើកដៃអង្អែលជីនទើបជីនចាប់ដៃនាងថើបមួយខ្សឺត។
"រីសតនិងក្រុមហ៊ុនទូរស័ព្ទជាទ្រព្យគ្រួសារបង គ្រួសារបងប្រឹងតាំងពីបាតដៃទទេ" ជីនយកមេដៃអង្អែលខ្នងដៃរបស់នាង។
ជេសស្ម៉ីនពាក់រ៉ូបចោមពុងទើបពេលរើរចុះហើយធ្វើឲ្យដើមទ្រូងធំទាំងគូររបស់នាងរើរចុះឡើងធ្វើឲ្យជីនលេបទឹកមាត់ក្អឿក។
"បង!" ជេសស្ម៉ីនវាយដៃជីនផាច់ពេលដែលគេចាប់ច្បាមច្របាច់ដើមទ្រូងនាងពេញៗដៃ។
"ទីនេះបានទេ?" ជីនទាញទម្លាក់ករ៉ូបរបស់នាងឲ្យបង្ហាញចុងដើមទ្រូងក្រហមងាលកណ្ដាលវាល។
"ប្រយ័ត្នគេមកឃើញ" ជេសស្ម៉ីនអៀនឡើងមុខក្រហមព្រោះរាល់ដងនាងនិងគេមានអីៗនឹងពេលដែលងងឹតមើលស្អីមិនឃើញ តែនេះម៉ោង2ថ្ងៃមេឃនៅភ្លឺនៅឡើយ។
"អូនមិនឲ្យទេ" ជេសស្ម៉ីនងើបលើកអាវឡើងលើវិញធ្វើឲ្យជីនអន្ទះអន្ទែងចង់បាននាង តែនាងមិនឲ្យក៏មិនដឹងធ្វើយ៉ាងម៉េចដែរ។
"អត់ក៏បាន តែអូនមកអង្គុយលើភ្លៅបងមក" ជីនគោះភ្លៅឲ្យជេសស្ម៉ីន ហើយនាងក៏ដើរមកអង្គុយដោយមានអនាគតស្វាមីអោបចង្កេះស្អិតជាប់។
"អូនចង់ទៅរើសចិញ្ចៀនឲ្យហើយទេ" ជីនដាក់ក្បាលនៅប្រលោះកហើយដៃម្រាមដៃស្រឡូននាងមកពិនិត្យមើល។
"ចុះប៉ាម៉ាក់បងគាត់ព្រមយកអូនធ្វើប្រសារដែរទេ?"
"ប៉ាម៉ាក់បងមិនដែលជំទាស់ចិត្តបងទេ ពួកគាត់បន់ឲ្យតែបងមានប្រពន្ធឆាប់ៗ នេះបើដឹងថាប្រពន្ធកូនក្មួយសំណព្វទៀតណា ស្រមោចប៉ះមិនបានទេ" ជីនយកដៃច្បិចស្មារសក្បុសដូចសំឡីរបស់ជេសស្ម៉ីនតិចៗហើយត្រឡប់មកអោបនាងជាប់ដដែល។
"ប៉ាម៉ាក់បងស្រលាញ់ប៉ាអូនហ៎?" ជេសស្ម៉ីនបែរមកញញឹមដាក់ជីនទើបប្រុសកំហូសឆ្មក់បឺតមាត់សង្កត់មួយទំហឹង។
"អ្ហឹម បងនេះ" ជេសស្ម៉ីនញញឹមខ្ចឹបហើយយកដៃក្ដិចជីនតិចៗព្រោះគ្រឺតខ្នាញ់នឹងចារឹករបស់គេពេក មនុស្សប្រុសអីចាស់ហើយតែខិល។
"ស្រលាញ់ណាស់~~~ផ្គាប់ចិត្តអាមួយនឹងគ្រប់យ៉ាង កាលពីតូចៗវាបង្កាច់បង្ខូចថាបងធ្វើបាបវាដើម្បីឲ្យម៉ាក់វាយបង តាមពិតវាឡើងជិះបងឈឺសឹងស្លាប់" ជីននិយាយរៀបរាប់ពីប្រវត្តិកម្សត់ជូរចត់កាលពីក្មេងទើបធ្វើឲ្យជេសស្ម៉ីនអង្គុយសើចឡើងចុកសៀតពោះ។
"ទើបពេលនេះបងសងសឹកវាវិញ"
"សងយ៉ាងម៉េច?" ជេសស្ម៉ីនបែរមើលមុខជីនម្ដងទៀត ទើបជីនយកដៃមួយចំហៀងក្ដោបថ្ពាល់នាង មុននឹងអោនទៅកៀកបបូរមាត់នាង។
"ជិះកូនវាទាល់តែប៉ោងពោះ"
"បងជីន!!!"
__________
ជិះយ៉ាងម៉េចបង?🥴សុំខមិនឲ្យច្រើនៗណា
រ៉ូសស្ស៊ី
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fiksi Penggemarបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់