ភាគទី30

1.3K 32 0
                                    

"បើមិនមែនប្ដី ជាអីវិញចុះ" ជេសស្ម៉ីនញញឹមញញែមអៀននឹងលោកពូចង់តែហក់ទឹកសមុទ្រឲ្យបាត់ទេ តែពិបាកថានាងមិនចេះហែលខ្លាចលង់ស្លាប់

"ប្រពន្ធបងតូចញិបនឹង" ជីនផ្ដួលជេសស្ម៉ីនឲ្យដេកលើពូកលើអូប័រហើយថើបជញ្ជក់មាត់នាងយ៉ាងផ្អែមល្ហែមជាងទឹកឃ្មុំ ពួកគេផ្ដោះផ្ដងអណ្ដាតក្រោមពន្លឺព្រះអាទិត្យរៀបលិច លើសមុទ្រធំល្វឹងល្វើយបង្កើតជាបរិយាកាសរ៉ូមែនទិចជាទីបំផុត

"បងស្រលាញ់អូនណាស់ ជេស" ជីននិយាយក្បែរបបូរមាត់ជេសស្ម៉ីន ទើបនាងបើកភ្នែកតិចៗមើលមុខជីនព្រមទាំងលើកដៃអោបករបស់គេ

"អូនស្រលាញ់បងណាស់ ជីន" ជេសស្ម៉ីនហៅលោកពូស្មើជាលើកដំបូងធ្វើឲ្យជីនពេញចិត្តស្ដូក គេសម្លឹងមុខនាងមួយសន្ទុះហើយក៏លេបត្របាក់បបូរមាត់នោះម្ដងទៀត

ថ្ងៃលិចបន្សល់ត្រឹមភាពងងឹតនិងពន្លឺព្រាកៗចេញពីព្រះចន្ទមូលក្រលំ។ ជីនបើកអូប័រមកដល់ផ្ទះវិញហើយជួយលើកក្មួយស្រីចុះពីអូប័រដើរចូលក្នុងផ្ទះ

"អូនឆ្អែតហើយ អូនមិនញ៉ាំអីទៀតទេ" ជេសស្ម៉ីនប្រាប់ជីនទុកមុនព្រោះដឹងថាជីនប្រាកដជាហៅម្ហូបមកទៀតមិនខាន

"អូនមុជទឹកទៅ ហើយកុំភ្លេចខលទៅប៉ាអូនផង វាឆាតមករំអុកបងព្រោះមិនឃើញអូនទាក់ទងទៅវា" ជីនដោះស្បែកជើងហើយដើរទៅដេកលើសាឡុង គេយកតេលេបញ្ជាទូរទស្សន៍ហើយក៏ប្រទះឃើញនឹងដៃហ្គេមដែលគេនិងថេយ៉ុងលេងជាមួយគ្នាយ៉ាងញឹកញាប់។ នឹកឃើញប្អូនក៏ញញឹមភ្លាម កាលពីថេយ៉ុងមិនទាន់មានប្រពន្ធ ថ្ងៃឈប់សម្រាកតែងតែនាំគ្នាមកសមុទ្រឬទៅចម្ការ ទោះសម្ដីពីរនាក់គេដូចជះលាមកទាំងកន្ថោរតែគេស្រលាញ់គ្នាណាស់ ស្រលាញ់ដូចបាល់ចឹង។

ស្អែកឡើងជាពេលដែលពូក្មួយត្រូវត្រលប់ទៅសេអ៊ូលហើយពេលទៅដល់ភ្លាមក៏ចេញទៅសាលាភ្លែត ណាមួយគេចេញពីព្រឹកទើបអាចទៅសាលាទាន់ម៉ោង9។

"ជេសស្ម៉ីន" ជេសស្ម៉ីនរៀបនឹងបើកទ្វារចេញតែជីនហៅនាងហើយលោរមុខមកថើបបបូរមាត់មួយខ្សឺតទើបដោះលែងឲ្យនាងចេញ។

"ជេស" គ្រាន់តែជេសស្ម៉ីនចេញពីឡាន ស៊ូប៊ីនរត់មកគាកករបស់នាងយ៉ាងស្និទ្ធស្នាលចំពោះមុខជីន គេអង្គុយមើលរូបភាពដែលស្និទ្ធនឹងមិត្តប្រុសរបស់នាងយ៉ាងក្ដៅអន្ទះអន្ទែងទាំងព្រឹកដែលមិនអាចធ្វើអីបានក្រៅពីអង្គុយឈឺចិត្តម្នាក់ឯង។

"នឹកយើងណាស់ហេ?" ជេសស្ម៉ីននិយាយស្របពេលដែលដៃលើកច្រានស៊ូប៊ីនចេញតែគេស្អិតបេះមិនចេញទើបនាងបណ្ដោយទៅ។

"នឹកចង់ស្លាប់ទៅហើយ" ស៊ូប៊ីនយកដៃដកទឹកដោះគោដែលជេសស្ម៉ីនចូលចិត្តពីកាបូបហុចឲ្យនាងហើយបណ្ដើរគ្នាទៅថ្នាក់រៀន។ 

សិស្សគ្រប់គ្នានាំគ្នាចេចចាចពេញថ្នាក់ដោយសារគ្រូម៉ោងដំបូងមិនមកបង្រៀនទើបក្នុងថ្នាក់មានសភាពរញ៉េរញ៉ៃបន្តិច។

"អេៗៗៗៗ" សិស្សក្នុងថ្នាក់ស្រែកបង្អាប់ខាណៈមានសិស្សម្នាក់ដើរយកសំបុត្រមកហុចឲ្យជេសស្ម៉ីនដែលកំពុងអង្គុយជាមួយស៊ូប៊ីន។

"យើងទទួលជំនួស" ស៊ូប៊ីនកញ្ឆក់សំបុត្រពីប្រុសម្នាក់នោះយកមកហែកមើលមុនជេសស្ម៉ីន ហើយក៏ត្រូវងើបគូទពីកៅអីក្រោយឃើញពាក្យអាសអាភាសដែលវាសរសេរឲ្យមិត្តភក្តិស្រីរបស់គេ។

"អាចង្រៃ *ឌឹប" ស៊ូប៊ីនក្ដាប់ដៃដាល់សិស្សប្រុសម្នាក់នោះយ៉ាងចាស់ដៃ ទោះជេសស្ម៉ីនឃាត់ណាក៏គេមិនឈប់។

"ស៊ូប៊ីនបានហើយ យើងថាបានហើយ" ជេសស្ម៉ីនចាប់ផ្ដើមភ័យពេលដែលស៊ូប៊ីនមិនខ្វល់ពីសម្ដីនាង ហើយមានសិស្សខ្លះរត់ចលាចលទៅប្រាប់គ្រូផងអីផង

"ឈប់ភ្លាម" ជីនគ្រាន់តែចង់មកមើលក្មួយស្រីតែស្រាប់តែឃើញរូបភាពប្រតាយប្រតប់គ្នាពេញថ្នាក់ ហើយអ្វីដែលគេរកមើលមុនគេនោះគឺជេសស្ម៉ីន គេបារម្ភពីនាងសឹងស្លាប់ទៅហើយ។

ស៊ូប៊ីនបញ្ឈប់ការដាល់ហើយឈរអោនមុខដឹងកំហុសថាខ្លួនបានធ្វើអីឡើង តែគេមិនអាចឈរមើលអ្នកដទៃមើលងាយជេសស្ម៉ីនពិតមែន។ 

"ស៊ូប៊ីនគេមិនបានខុសទេ ស៊ូប៊ីនឆាប់ប្រាប់លោកគ្រូទៅថាវាសរសេរអីខ្លះ អ្ហឹកៗ ឯងមិនបានខុសទេ ឲ្យក្រដាសមកយើងមើលភ្លាមមក អ្ហឹកៗ" ជេសស្ម៉ីនយំផងទទូចឲ្យគេបង្ហាញក្រដាសផង គេលាក់សំបុត្រនោះជិតមិនឲ្យអ្នកណាអានសូម្បីតែនាង គេសុខចិត្តលេបទុកដាច់ខាតមិនឲ្យអ្នកណាបានឃើញ ជាពិសេសមនុស្សប្រុស។

ជីនក្ដៅដូចភ្លើងពេលឃើញមនុស្សដែលខ្លួនស្រលាញ់កំពុងយំការពារប្រុសចំពោះមុខ នាងតោងទាមស៊ូប៊ីនយ៉ាងស្និទ្ធ នាងកំពុងដុតភ្លើងក្នុងទ្រូងរបស់គេឲ្យឆេះសន្ធោរសន្ធៅ
_______________
ប៉ាចណ្ឌ

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now