ភាគទី3

1.5K 53 0
                                    

ជេសស្ម៉ីនអូសវ៉ាលីចូលក្នុងបន្ទប់ដេកដែលលោកពូនាងរៀបចំឲ្យ នាងដើរទៅដោះខោអាវចេញចោមពុងកន្សែងរៀបនឹងដើរចូលក្នុងបន្ទប់ទឹកតែត្រូវបង្អាក់ដំណើរដោយសារសម្លេងទូរស័ព្ទ

"អាឡូ លោកប៉ា" ជេសស្ម៉ីននិយាយហូរហែជាមួយលោកប៉ាអ្នកម៉ាក់ហើយពួកគាត់ទាមទារជួបពូនាងទើបនាងដើរចេញពីបន្ទប់ដើរទៅឈរមុខបន្ទប់លោកពូព្រមទាំងលើកដៃគោះទ្វារ

*ក្រាក
ជីនភ្ញាក់ឲ្យព្រើតពេលឃើញរាងកាយជេសស្ម៉ីនគ្មានពាក់អ្វីក្រៅពីចោមពុងកន្សែងពោះគោមួយ គេបើកភ្នែកធំៗដាក់នាងរកនិយាយថាឲ្យនាងតែនាងបាននិយាយកាត់មុន

"ប៉ាចង់ជួបពូ" ថាចប់ជេសស្ម៉ីនដើរបកចូលបន្ទប់វិញ ជេសស្ម៉ីនអស់សំណើចម្នាក់ព្រោះទឹកមុខលោកពូមុននេះកំប្លែងណាស់ ច្បាស់ណាស់ថាចេញក្រៅវិញប្រាកដជាត្រូវមាត់ទៀតហើយ

ជេសស្ម៉ីនផ្លាស់ពាក់រ៉ូបដេកយប់រលោងពាក់កណ្ដាលផ្លូវមានសសៃរដៃឆ្មាមួយ នាងដើរមកអង្គុយតុបាយពីមុខជីន

"នៅជាមួយពូពាក់អាវក្នុងផង" ជីនសម្លឹងមុខនាងដោយខ្សែភ្នែកស្ដីបន្ទោស នាងជាក្មេងស្រីមិនអាចដើរព្រលែងកាយពេញខនដូគេទេ ជាប្រុសវ៉ើយ!មិនមែនដុំថ្ម សុភាពបុរសក៏មានអារម្មណ៍ដែរ

"ស្អុះស្អាប់ណាស់ យប់ហើយមិនចង់ពាក់ទេ" ជេសស្ម៉ីនដួសបាយដាក់ចូលមាត់ធ្វើមិនដឹង រអ៊ូនោះរអ៊ូ ថាប៉ានាងពូកែស្ដីឲ្យពូកែបន្ទោស ពូនាងនេះខ្លាំងជាងប៉ាទៀត

"ពូជាប្រុសស្លៀកពាក់ឲ្យស្រួលបួលតិចទៅ"

"បើពូមិនគិតអីក៏គ្មានអ្វីកើតឡើងដែរ ឈប់រអ៊ូទៅមនុស្សចាស់" ជេសស្ម៉ីនដួសម្ហូបដាក់ចូលចានជីនហើយធ្វើមុខជ្រួញច្រមុះដាក់គេ

"ពូមិនចាស់ទេ ពូនៅសង្ហា" ជីនដាក់បាយក្នុងមាត់និយាយឡុលៗអួតខ្លួនឯង អាយុច្រើនមែនតែមុខដូចក្មេងអាយុ20ជាងចឹង ក្មេងខ្លះស៊ូមិនរួចទេ

"អត់ទេ ចាស់ណាស់" ជេសស្ម៉ីននិយាយឌឺអ្នកជាពូរួចដើរកាច់រាងតាមទម្លាប់យកចានទៅដាក់កន្លែងលាងហើយរត់ទៅអង្គុយសាឡុងបើកទូរទស្សន៍រកមើលរឿងខ្មោច

"ជេស ទៅគេងទៅស្អែកត្រូវទៅសាលាផង" ជីនប្រមូលចានបាយចានម្ហូបទុកបញ្ជាក្មួយស្រីដូចបញ្ជាខ្យល់ នាងមិនខ្ចីខ្វល់គិតតែពីចុចតេឡេបញ្ជា

"ពូមើលទេ? រឿងខ្មោចចេញថ្មី" ជេសស្ម៉ីនដើរទាញដៃជីនឲ្យអង្គុយចុះជាមួយនាង ហើយឈោងដៃបិទភ្លើងឃើញតែពន្លឺទូរទស្សន៍

ចុងក្រោយជីននិងជេសស្ម៉ីននាំគ្នាមើលរឿងដល់យប់ណាយប់ណី ចំណែកអ្នកដេញគេទៅដេកជក់ជាងគេជាងឯងទៅទៀត ពួកគេទាំងពីរស្រែកឡើងលាន់ពេញបន្ទប់

"ចប់ហើយ បើកភ្នែកបានហើយលោកពូ" ជេសស្ម៉ីនដកដៃលោកពូចេញពីភ្នែកទាំងអស់សំណើច ហៅមកមើលរឿងខ្មោចបែរយកដៃបាំងភ្នែកស្រែកឡើងចង់បែកក្រដាសត្រចៀកនាងទៅហើយ

"ខ្ញុំចូលបន្ទប់មុនហើយ" ជេសស្ម៉ីននិយាយចប់ក៏ដើរទៅបន្ទប់ខ្លួនទាំងហត់នឿយ នេះម៉ោងមួយទៀតភ្លឺហើយនៅមិនទាន់បានដេកទៀត ណាមួយនាងទើបនឹងជិះឡានរោយខ្នងរោយចង្កេះមកពីដេគូ បើមិនហត់ទើបចម្លែកចិត្ត

ជេសស្ម៉ីនបិទភ្នែកសម្ងំដេកនៅលើពូកទន់ល្មើយក្នុងបន្ទប់ធំទូលាយ នាងរៀបនឹងគេងលក់ទៅហើយស្រាប់តែឮសម្លេងគោះ ហើយបើកទ្វារចូលមក ទើបនាងឈោងដៃបើកកុងតាក់ភ្លើងនៅក្បាលដំណេក

"ពូចូលមកធ្វើអី" ជេសស្ម៉ីនជ្រួញចិញ្ចើមឆ្ងល់ ព្រោះយប់ថ្មើរនេះទៅហើយនៅមិនឲ្យនាងបានដេកពួនទៀត ថែមទាំងដៃអោបខ្នើយនិងតុក្កតារូបពពកមកជាមួយ

"ពូសុំដេកផង ពូមានអារម្មណ៍ថាខ្លាចខ្មោច" ជីននិយាយធ្វើមុខកម្សត់ដាក់ក្មួយស្រី មិនមែនចង់ដេកជាមួយក្មួយទេ តែខ្លួនជាមនុស្សពូកែខ្លាចទើបមិនហ៊ានដេកម្នាក់ឯង កាលនៅម្នាក់ឯងមិនដែលហ៊ានសាកមើលរឿងខ្មោចទេតែថ្ងៃនេះក៏សាកម្ដងទៅ ឲ្យស្គាល់រសជាតិជីវិតខ្លះ

"អ៎......ហាស!!!!!?"
____________________
ដេកជាមួយក្មួយ ប្ដូរពីខ្លាចមកខឹង🤏🏻

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now