ថេយ៉ុងដើរចុះមកវិញជាមួយប្រពន្ធខ្លួនដាក់បង្គុយជិតកូនស្រីដែលកំពុងដេកផ្កាប់ អត់មិនបាននឹងលើកនាងមកឲ្យអង្គុយក្នុងដៃ
"មុខក្រហមម៉្លេះ ក្ដៅខ្លួនទេដឹង?" ថេយ៉ុងលើកដៃស្ទាបថ្ងាសកូនស្រីទាំងក្ដីបារម្មណ៍ តែឃើញថានាងមិនបានក្ដៅខ្លួនក៏ងាកសួរបងប្រុសខ្លួនឯង
"កូនខ្ញុំកើតអី?"
"គេអៀន យើងថើបចំមាត់គេ" ជីនគងទាក់ខ្លាមើលក្មួយស្រីដែលកំពុងលួចសម្លឹងគេទាំងអឹមអៀនៗ
"យ៉ា បងនេះចំមែន ប្លន់យកស្នាមថើបដំបូងរបស់កូនស្រីខ្ញុំទៅកើត" ជេសស្ម៉ីនហាក់ដូចស្ដាប់ដឹងន័យក៏យកមុខខ្ទប់នឹងទ្រូងរបស់ថេយ៉ុងព្រមទាំងននៀលតិចៗធ្វើឲ្យអ្នកទាំងបីនាំគ្នាសើចនឹងចារឹកអៀនប្រៀននេះ កាត់រកម៉ែវាឲ្យបេះបិត
កន្លងទៅមួយថ្ងៃពេញពេលនេះដល់ពេលយប់ ក្រោយអាហារពេលល្ងាចរួច ជីនពរក្មួយស្រីទៅដាក់បន្ទប់ខ្លួនហើយជេសស្ម៉ីនក៏តាមជីនឲ្យស្អិតដូចតុកកែ បេះមិនចេញសោះ
គ្រាន់ទម្លាក់ចុះភ្លាមជេសស្ម៉ីនរត់ត្រុយទៅទាញកន្សែងពោះគោហុចឲ្យជីន រួចដឹកដៃពូរបស់គេចូលទៅក្នុងបន្ទប់ទឹកដើម្បីឲ្យពូជីនមុជទឹកឲ្យ
"ទឹក" ជេសស្ម៉ីនចង្អុលអាងទឹកធំព្រមទាំងទន្រំជើងតិចៗទើបជីនអង្គុយចោងហោងពីមុខនាងដោះខោអាវឲ្យហើយពរទៅដាក់ឲ្យអង្គុយក្នុងអាង
"ចូលចិត្តទឹកណាស់មែនទេ" ជីនកក់សក់ឲ្យជេសស្ម៉ីនជាមួយស្នាមញញឹម មិននឹកស្មានថាមានក្មេងៗនៅជិតមានអារម្មណ៍ថាសប្បាយចិត្តបែបនេះសោះ
17ឆ្នាំក្រោយមក
"លោកប៉ា!!!!!!" ព្រះអាទិត្យមិនទាន់រះបានស្រួលបួលផងស្រាប់តែឮសម្លេងឪកូនឈ្លោះបាត់ទៅហើយ គ្មានរឿងអីផ្សេងក្រៅពីឈ្លោះរឿងដដែលៗ
"យ៉ាងណាក៏ប៉ាមិនឲ្យឯងទៅសេអ៊ូលតែម្នាក់ឯងដែរ" ថេយ៉ុងដើរចុះពីកាំជណ្ដើរដោយមានកូនស្រីដើរតាមឲ្យតត្រុក គេហាមនាងមិនឲ្យទៅរៀននៅសេអ៊ូលតែនាងចចេសនិយាយមិនចេះស្ដាប់គ្នាប្រកែកដាច់ខាតថានឹងទៅបន្តមហាវិទ្យាល័យនៅទីក្រុង
![](https://img.wattpad.com/cover/253972152-288-k453719.jpg)
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fanficបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់