ជេសស្ម៉ីនបើកភ្នែកធំៗខាណៈលោកពូកំពុងជ្រែកខ្លួនចូលប្រឡោះភ្លៅរបស់នាង។ មាត់របស់លោកពូកំពុងថើបជញ្ជក់បបូរមាត់នាងយ៉ាងពុះកញ្ច្រោល គ្មានភាពទន់ភ្លន់សូម្បីបន្តិច។ ដៃទាំងគូររបស់ជេសស្ម៉ីនលើកច្រានលោកពូមួយទំហឹងរហូតធ្វើឲ្យជីនផ្ងារទៅម្ខាងពូក
"លោកពូ កើតឆ្កួតហើយ" ជេសស្ម៉ីនប្រញាប់ងើបចេញពីលើពូកស្ទុះចូលបន្ទប់ដួសទឹកមួយចានដែកចេញមកវិញ
ឈូ
ទឹកមួយចានដែកត្រូវបានជះទៅរកអ្នកដែលកំពុងដេកសន្ធឹងដៃលើពូក។ ជីនងើបពីលើដើរសម្ដៅមករកជេសស្ម៉ីនដែលកំពុងឈរកាន់ចានដែកស្របពេលដែលជើងទាំងគូររបស់នាងថយក្រោយតិចៗតាមជំហានដែលពូនាងបោះមក
"បើពូហ៊ានដើរមករកខ្ញុំទៀត ខ្ញុំដាក់ក្បាលពូមួយចានដែកនេះហើយណា" ជេសស្ម៉ីនលើកចានដែកជ្រលរពូរបស់នាង តែជីននៅតែព្រហើនដើរមករកនាង
ប៉ឺង
ជេសស្ម៉ីនដៃឆៅហ៊ានលើកដៃវាយក្បាលជីនមួយចានដែកធ្វើឲ្យជីនបែកអំពិលអំពែកដួលអុកគូទនឹងឥដ្ឋ ហើយគ្រវីក្បាលតតាត់ព្រមទាំងយកដៃម្ខាងទប់ក្បាល
"អូយ មានរឿងអីកើតឡើងជេស? នេះឯងយកចានដែកវាយក្បាលពូហេស?" ស្មារតីរបស់ជីនហាក់ត្រលប់មកវិញតែកម្ដៅក្នុងខ្លួនដូចជាមិនថមថយទាល់តែសោះ
"ពូចេញពីបន្ទប់ខ្ញុំទៅ មនុស្សប្រុសគ្មានអ្នកណាគួរឲ្យទុកចិត្តសោះ" ជេសស្ម៉ីនចាប់ផ្ដើមចេញចារឹកញ៉ែតៗស្រែកជំទាលម្ដងទៀត ទើបជីនខ្ចិលនិយាយច្រើនហើយងើបដើរចេញពីបន្ទប់ជេសស្ម៉ីនយ៉ាងស្ងៀមស្ងាត់ មិនមែនខឹងក្មួយតែកំពុងគិតថាមានរឿងអីកើតឡើង
"ព្រាននារី" ជេសស្ម៉ីនរអ៊ូងូវៗហើយបោះចានដែកទៅម្ខាងរួចងាកសម្លឹងមើលពូករបស់នាងដែលសើមជោកដោយសារស្នាដៃនាង
"មានកន្លែងណាដេកទៅនាងជេសអើយ" ជេសស្ម៉ីនយកដៃម្ខាងច្រត់ចង្កេះហើយម្ខាងទៀតអេះក្បាលខ្វោកៗ។ នាងសម្រេចថាចូលមុជទឹកពាក់អាវស្ដើងដៃតូចមួយសរសៃជាមួយខោខ្លីតាមទម្លាប់រាល់ថ្ងៃព្រោះថាបើពាក់ជិតៗដេកវាមិនលក់
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fanfictionបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់