ជេសស្ម៊ីនរៀបនឹងដើរមកទៅថ្នាក់រៀនតែត្រូវលោកពូអូសទៅកាន់បន្ទប់ធ្វើការផ្ទាល់ខ្លួន ទោះបីជេសស្ម៊ីនខំរើរខំស្រែកយ៉ាងណាក៏ជីនមិនយកខួរទៅខ្វល់ ធ្វើយ៉ាងណាបានក្មួយស្រីជើងល្អនេះចូលបន្ទប់ឲ្យបាន។
"ពូចាប់ខ្ញុំមកធ្វើអី ចង់ស្ដីអីឲ្យខ្ញុំទៀតមែនទេ?" គ្រាន់តែចូលដល់បន្ទប់ភ្លាមជេសស្ម៊ីនក៏បើកមាត់ស្រែកឡូឡាភ្លាម សម្លេងនាងស្រែកប្រៀបដូចមនុស្សស្រែកដាក់មេក្រូ កូនអាណាគេទាំងឆ្នាស់ទាំងសម្លេងឮៗដូចកញ្ចែរចឹង
"អង្គុយចុះហើយនៅឲ្យស្ងៀម ពូយកមកលាបថ្នាំ" ជីនសង្កត់ស្មារឲ្យជេសស្ម៉ីនអង្គុយតែនាងធ្វើខ្លួនរឹងមិនព្រមអង្គុយ
"មិនអង្គុយទេហើយពូមិនបាច់លាបថ្នាំឲ្យខ្ញុំទេ ពូមិនបាច់សម្ដែងធ្វើដូចជាបារម្ភពីខ្ញុំទេ" ជេសស្ម៉ីនកាន់តែស្រែកឮជាងមុនដែលធ្វើឲ្យជីនស្រគារត្រជៀក ហត់នឹងនិយាយតហើយក៏ហត់នឹងស្ដាប់
"ហេតុអីមិនអង្គុយ?" ជីនយកដៃច្រត់ចង្កេះជ្រួញចិញ្ចើមដាក់ក្មេងស្រីដែលឈរខាងមុខគេ គេមានសិស្សរាប់រយនាក់តែគេមិនដែលឈឺក្បាលដូចក្មួយម្នាក់នេះទេ
"មិនចង់ៗៗៗៗៗ ខ្ញុំស្អប់- អឹម"
ជីនយកម្រាមដៃក្រសោបមុខជេសស្ម៉ីនហើយបឺតជញ្ជក់បបូរមាត់តូចច្រមិចនោះខ្លាំងៗ។ ពេលគេដកបបូរមាត់ចេញ ជេសស្ម៉ីនរៀបនឹងហើបមាត់ស្រែកទៀតទើបជីនប្រថាប់បបូរមាត់បំបិទភ្លាមៗ
"អង្គុយបានឬនៅ" ជីននិយាយក្បែរបបូរមាត់ជេសស្ម៉ីនបបួលឲ្យបេះដូងក្មួយស្រីលោតញាប់ញ័រ ដៃទាំងគូរលើកច្រានដើមទ្រូងលោកពូហើយដាក់គូទអង្គុយលើសាឡុងទាំងមុខក្រញ៉ូវ
ជីនដើរទៅយកប្រអប់ថ្នាំហើយដើរមកអង្គុយចំពីមុខក្មួយស្រី។ គេដកសំឡីជ្រលក់ថ្នាំហើយលើកមកផ្ដិតនៅគែមបបូរមាត់ក្មួយស្រី
"អួយ" ជេសស្ម៉ីនញោចខិតថយក្រោយបន្តិចដោយមិនភ្លេចសម្លក់ពូរបស់នាង
"យ៉ាងម៉េចទៀតហើយអ្នកនាងក្មួយ" ជីនដាក់សំឡីចុះហើយលើកចិញ្ចើមសួរក្មួយស្រីដែលកំពុងធ្វើឬកពាមិនពេញចិត្តនឹងរូបគេ
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fanfictionបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់