ភាគទី51

1.2K 39 2
                                    

ជេសស្ម៉ីនរលីងរលោងក្រោយត្រូវជីនដេញមិនឲ្យនាងនៅក្បែរ នាងនឹកគេ នាងចង់ក្បែរខ្លួនគេសឹងស្លាប់ទៅហើយ តែមើលគេចុះធុំក្លិននាងឡើងក្អួត។

"បង" ក្រោយពេលឃើញគេដើរចេញ នាងចូលទៅសួរតែត្រូវគេលើកដៃហាមមិនឲ្យចូលជិត។

"អ្ហឹកៗៗៗៗ" ជេសស្ម៉ីនយំដូចកូនក្មេងទើបមិនអាចធ្វើឲ្យជីនដាច់ចិត្តទើបដើរទៅអោបនាងអង្អែលក្បាលតិច។

"អូនយកថ្នាំឲ្យបងណា" ជេសស្ម៉ីនរើរចេញតែជីនមិនព្រលែងហើយកាន់ដៃនាងឲ្យមកដេកលើពូក ដោយសុខចិត្តលូកដៃយកប្រេងខ្យល់ពីក្នុងទូរក្បាលដំណេកមកហិត។

ព្រឹក

ជេសស្ម៉ីននិងជីនបណ្ដើរគ្នាចុះពីលើកាំជណ្ដើរទាំងទឹកមុខស្រស់ស្រាយពោរពេញដោយសេចក្ដីសុខ។ ពេលដែលចុះដល់ក្រោម ជីនប្រទះភ្នែកនឹងថេយ៉ុងទើបលោរថើបថ្ពាល់ជេសស្ម៉ីនមួយខ្សឺត។

"បង" ជេសស្ម៉ីនលូកក្តិចក្បាលដោះរបស់ជីនហើយរក្សាគម្លាតពីគ្នាតែជីនតាមស្អិតដូចតុកកែថែមទាំងលើកដៃកៀកស្មាជេសស្ម៉ីនយ៉ាងទំនើង។

"ខ្ញុំមិនទាន់អនុញាតិ" ថេយ៉ុងរក្សាទឹកមុខរឹងកំព្រឹសសម្លក់បងប្រុសរបស់ខ្លួនថ្មែរដូចចង់ស៊ីសាច់ហុតឈាម។

"បងសុំអនុញាតិលោកប៉ាអូនសិនទៅ" ជេសស្ម៉ីនរុញដើមដៃជីនឲ្យទៅរកប៉ារបស់នាង។ ជេសស្ម៉ីនដឹងច្បាស់ក្នុងចិត្តថាលោកប៉ាច្បាស់ជាអនុញាតិ តែយ៉ាងណាក៏ត្រូវសុំលោកប៉ាឲ្យស្រួលបួលព្រោះនាងជាក្មេងមានឪពុកម្ដាយ មិនមែនកំព្រាខ្ចាត់ព្រាត់។

"តែបង" ជីនធ្វើទឹកមុខសូញសាញអេះអុញមិនចង់ទៅតែដោយសារកែវភ្នែកមួយគូរដែលសម្លឹងមកគេក្នុងន័យអង្វរកទើបពិបាកនឹងបដិសេធ។

ជីនចូលទៅអង្គុយជិតថេយ៉ុងហើយយកបាតដៃទាញបាតដៃថេយ៉ុងមកច្របាច់លេង។

"យើងសុំហើយណា យើងមិនដែលស្រលាញ់ស្រីណាពីមុនមក-"

"ដល់ចាប់ផ្ដើមស្រលាញ់ ក៏ស្រលាញ់កូនស្រីខ្ញុំតែម្ដង" ថេយ៉ុងកញ្ឆក់ដៃមកវិញហើយលើកពែងតែមកក្រេប។

"តែយើងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ យើងស្រលាញ់កូនឯងខ្លាំងលើសអ្វីលើលោកនេះ ចាប់ពីពេលនេះទៅទោះមានរឿងអ្វីកើតឡើងក៏ដោយយើងនឹងចាំការពារកូនស្រីឯង" ជីននិយាយដោយម៉ឺងម៉ាត់ដាក់ចំពោះមុខថេយ៉ុង ក្នុងនាមជាកូនប្រុស និយាយស្អីក៏ធ្វើនឹង។

"មានអីខ្លះបានមកហ៊ានស្រលាញ់កូនខ្ញុំ?" ថេយ៉ុងសម្លឹងមុខបងប្រុសចាំស្ដាប់ចម្លើយព្រោះគេបានឮពីមាត់កូនស្រីថាវិមាននឹងលុបឈ្មោះជីនចេញពីបញ្ជី ហើយចាប់ពីពេលនេះ បើជីនជំទាស់ទាក់ទងនឹងជេសស្ម៉ីន ទ្រព្យដែលបានពីវិមានត្រូវរឹបអូសគ្រប់យ៉ាង។

"សំបកខ្លួន និងក្ដីស្រលាញ់ ទោះបីយើងត្រូវនៅក្នុងផ្ទះខ្ទមតូចក៏យើងមានក្ដីសុខដែរ ឲ្យតែបាននៅក្បែរមនុស្សដែលយើងស្រលាញ់" ជីននិយាយស្របពេលដែលភ្នែកស្រទន់សម្លឹងមុខជេសស្ម៉ីនដែលកំពុងឈរយំព្រោះរំភើបចិត្តនឹងពាក្យសម្ដីផ្អែមល្ហែមរបស់ជីន។

"ចង់រៀបការពេលណា ក៏នាំឪពុកម្ដាយបងមកដណ្ដឹងកូនខ្ញុំមក" ថេយ៉ុងនិយាយបង្ហើរចោលតែធ្វើឲ្យអ្នកទាំងពីររីកមុខដូចគ្រាប់ព្រោះតែថេយ៉ុងកំពុងបើកភ្លើងខៀវឲ្យគេទាំងពីរហើយ។

"ថើបមួយខ្សឺតមក"

ជុប

ជីនលោរថើបថ្ពាល់ថេយ៉ុងជុបហើយរត់ទៅចាប់ពរជេសស្ម៉ីនគ្រវីវិលជុំទាំងសប្បាយរីករាយ។

"ឆ្កួតទេហី!!!!!" ថេយ៉ុងស្រែកទាំងខឹងចិត្តដែលបងប្រុសថើបថ្ពាល់ខ្លួន ថ្ពាល់នេះណាទុកឲ្យតែប្រពន្ធនិងកូនទេវ៉ើយ!!!!!!!! ខឹងណាស់!
________________
បងថេយ៍ក្ដៅម៉ាង!!!

សុំខមិនឲ្យច្រើនៗៗៗៗៗៗ

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now