ភាគទី2

1.6K 54 0
                                    

ថេយ៉ុងឈរគិតសម្ដីជូលីយ៉ាមួយសន្ទុះធំ ក្នុងចិត្តគិតអានិតកូន មណឪពុកសម្បត្តិស្ដុកស្ដម្ភចាញមួយជាតិមិនអស់តែបែរជាមានគំនិតគិតចង់ឃុំចងជើងកូនទុក ឮដល់ណាក៏ខ្មាស់គេដល់នឹង, ប្រហែលជាត្រូវសម្របតាមកូនមួយក្ដារសិនហើយ។

ថេយ៉ុងអង្គុយលើសាឡុងទន្ទឹងចាំមើលកូនស្រីដើរចុះមកតែចាំបាត់ៗមិនឃើញចុះមក ក្នុងចិត្តមានអារម្មណ៍ខុសដែលជ្រុលមាត់គំហកឲ្យកូនស្រីថែមទាំងលើកដៃរកទះកូនស្រីទៀត

"ចេនឌី" គីម ថេរីហ្សាចេនឌីជាកូនស្រីទីពីរព្រមទាំងជាកូនពៅមានចារឹកមិនកោងស្រែកឡូឡាដូចជេសស្ម៉ីន គ្រប់គ្នាគិតថានាងស្លូតតែយល់ខុសហើយ នាងមានចារឹកដូចប៉ារបស់នាងបេះបិត នាងកាចគ្រាន់តែមិនចូលចិត្តនិយាយ មិនចូលចិត្តស៊ាំតាប៉ែច្រើន មិនចូលចិត្តញញឹម

"ចាប៉ា" ចេនឌីដើរចុះតាមកាំជណ្ដើរថានឹងមករកលោកប៉ាតែត្រូវលោកប៉ាដេញឲ្យឡើងទៅហៅបងស្រីវិញ

"បងជេស" ចេនឌីគោះទ្វារហៅជេសស្ម៉ីនតិចៗទើបជេសស្ម៉ីនប្រញាប់ដើរមកបើកព្រមទាំងលួចសួរប្អូនតិចៗ

"ប៉ាហៅបងមែនទេ?" ជេសស្ម៉ីនរំពឹងក្នុងចិត្តមិនខុសពិតមែន នាងអង្គុយចាំប៉ាហៅឡើងស្ពឹកគូទទៅហើយ ពេលនេះក្ដីស្រមៃក្លាយជាការពិត ជេសស្ម៉ីនដកថ្នាំបន្តក់ភ្នែកមកដាក់ហើយយកប្រដាប់ផាត់ថ្ពាល់មកតប់លើចុងច្រមុះឲ្យដូចជានាងយំពិតៗហើយដើរចុះទៅជាមួយប្អូនទៅរកលោកប៉ា

"ប៉ាហៅខ្ញុំមែនទេ?" ជេសស្ម៉ីនធ្វើជាអណ្ដឺតអណ្ដក់ដាក់មុខថេយ៉ុង នាងដើរតួជាតួកំសត់សម្រក់ទឹកភ្នែក គ្រាន់តែឃើញអ្នកម៉ាក់ដើរមកក៏យំហ៊ូភ្លាម

"យំចប់ពេលណាប្រាប់ប៉ា អាលនឹងបាននិយាយ" គ្រាន់តែឮថេយ៉ុងប្រាប់បែបនេះនាងយកដៃជូតទឹកភ្នែក ហើយសម្លេងអណ្ដឺតអណ្ដក់ក៏បាត់មួយរំពិច

"ប៉ានិយាយមក ខ្ញុំឈប់យំហើយ"

"ប៉ាឲ្យឯងទៅរៀននៅសេអ៊ូល" ថេយ៉ុងនិយាយដោយសម្លឹងមុខកូនស្រី ជេសស្ម៉ីនបើកភ្នែកធំៗចំហរមាត់ ក្នុងចិត្តអរសឹងស្លាប់តែពុំទាន់ហ៊ានបញ្ចេញ

"ក៏ប៉ុន្តែ--ប៉ាបញ្ជូនឯងទៅនៅជាមួយពូជីនរបស់ឯង"

"ហាស?!!! ប៉ា ខ្ញុំមិននៅទេ" ជេសស្ម៉ីនមិនមែនស្អប់លោកពូទេ តែនាងចង់គ្រប់គ្រងលើជីវិតខ្លួនឯងចង់មានឯករាជ្យ មិនចង់ទៅនៅជាមួយអ្នកណា

"បើអញ្ចឹងមិនបាច់ទៅទេ"

"ប៉ា អ្ហើយយយ ក៏បានដែរ" ជេសស្ម៉ីនដើរឡើងទៅបន្ទប់វិញ សប្បាយតិចអត់តិច នាងសប្បាយព្រោះបានទៅរៀននៅទីក្រុង តែមិនសប្បាយដែលប៉ាឲ្យនាងទៅនៅជាមួយពូ

ជេសស្ម៉ីនត្រូវបានមនុស្សរបស់ថេយ៉ុងដឹកមកដាក់ពីមុខខនដូរបស់លោកពូ នាងដើរចេញពីឡានដោយមានពាក់អាវដៃមួយសរសៃពាក់កណ្ដាលខ្លួនជាមួយខោខៅបូយជើងធំ

"អ្នកនាងឲ្យខ្ញុំជួយយកឡើងឲ្យទេបាទ?" ជំនិតរបស់ថេយ៉ុងដើរមកសួរទើបជេសស្ម៉ីនសម្លឹងមុខដោយមិនពេញចិត្ត បើមិនយកឡើងចង់ឲ្យនាងយួរឡើងលើខ្លួនឯងមែនទេ? នាងដើរចូលក្នុងខនដូដៃទទេរដោយមិនតបនឹងសំណួរទើបជំនិតអូសវ៉ាលីនិងប្រមូលឥវ៉ាន់រត់តាមម្ចាស់

ដើរមកដល់ពីមុខបន្ទប់លោកពូ ជេសស្ម៉ីនដកដង្ហើមធំបន្តិចមុននឹងលូកដៃចុចកណ្ដឹងបន្ទប់ហើយដេញជំនិតឲ្យទៅវិញ នាងតាំងចិត្តមកធ្វើបាបលោកពូចិត្តខ្មៅដែលមិនដែលទៅលេងនាង មិនដែលខល មិនដែលចង់ជួបនាង តែផ្ដាំប្រាប់អ្នកម៉ាក់រហូតថាកុំឲ្យក្មួយហៅថាអ៊ំ ហឹស!នឹងលេងប្រុសចាស់ឲ្យអស់ដៃម្ដង

"ជេសមែនទេ?" ជីនមិនទាន់និយាយចប់ផង ជេសស្ម៉ីនយកដៃអោបកជីនថើបថ្ពាល់មួយខ្សឺតយ៉ាងវែងហើយដើរចូលក្នុងដោយមិនយកអ្វីជាប់ខ្លួនទុកឲ្យជីនអ្នកយកចូល

"ជេសមកខនដូពូគួរតែយកឥវ៉ាន់ចូលខ្លួនឯង មិនគួរធ្វើបែបនេះទេ គេហៅក្មេងមិនល្អ" ជីនអូសវ៉ាលីតាមជេសស្ម៉ីនមកដល់កណ្ដាលខនដូ នាងដើរមើលខនដូមិនខ្វល់ថាជីននិយាយអ្វី

"ខ្ញុំមិនប្រកាន់ទេ មនុស្សចាស់តែងតែរអ៊ូច្រើន" ជេសស្ម៉ីនដើរទៅមិនងាកមើលអ្នកកំពុងសម្លឹងរាងនាង ត្រកៀកធំសាយ ស្បែកសដូចសំឡី ដើមទ្រូង....ព្រះអើយ!មិននឹកស្មានថាក្មេងសម័យនេះមានដើមទ្រូងណែនបែបនេះសោះ

"សម្លឹងខ្ញុំយូរទៀតទេពូ?" ជេសស្ម៉ីនញោចចុងមាត់ញញឹម លោកប៉ាប្រាប់ថាលោកពូជាសុភាពបុរស គួរជឿដែរទេ?

"តែផ្ដាស់ ពូមិនបានសម្លឹង"ពេលត្រូវស្រីក្មេងចាប់បានក៏ប្រញាប់ងាកចេញភ្លាមទាំងមុខក្ដៅភាយៗ

"មិនគួរបញ្ជូនកូនស្រីមកនៅជាមួយយើងសោះ" ជីនគិតក្នុងចិត្តម្នាក់ឯងព្រមទាំងគ្រវីក្បាលតិចៗ ហើយដើរចូលបន្ទប់ទុកឲ្យក្មួយស្រីនៅខាងក្រៅម្នាក់ឯង
____________________
ប៉ុន្នឹងក៏ក្ដៅមុខដែរ ចុះអាកាលថើបមាត់គេហូ😏

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now