ភាគទី45

1.5K 41 3
                                    

"ពូទ្រាំលែងបានហើយ" ជីននិយាយក្រោយពេលដែលជេសស្ម៉ីនងើបចេញពីខ្លួនជីនតែនាងស្រាប់តែរើសខោអាវមកពាក់វិញដោយមិននិយាយអីមួយម៉ាត់។

"ជេសកើតអី" ជីនមិនសុខចិត្ត នេះនាងចោលគេពាក់កណ្ដាលទីបែបនេះមិនបានទេ។

"ពូមិនបានបាត់បង់ការចងចាំទេមែនទេ?" ជេសស្ម៉ីនមើលមុខជីនទាំងស្ងប់ស្ងាត់ បើពូនាងបាត់បង់ការចងចាំពិតមែន ហេតុអីគេលូកលាន់នាងមិនឈប់បែបនេះ?

"ឯងនិយាយស្អី? ធ្វើបាត់បង់ការចងចាំយ៉ាងម៉េច? បើឯងមិនពេញចិត្តនៅជាមួយពូក៏ទៅវិញចុះ មិនបាច់មកនិយាយថាពូធ្វើជាបាត់បង់ការចងចាំទេ" ជីនហួសចិត្តយ៉ាងខ្លាំងដែលនាងបែរជានិយាយបែបនេះដាក់គេ មនុស្សក៏បាត់ការចងចាំពិតមែន ឲ្យសម្ដែងយ៉ាងម៉េច?

"ឬចង់និយាយថាពូពុតធ្វើពិការទៀតមែនទេ? និយាយទៅមើល" ជីនតម្លើងសម្លេងស្ដីឲ្យនាងខាណៈនោះថេយ៉ុងក៏មកដល់ល្មមហើយក៏បានឮសម្លេងឈ្លោះគ្នាពីខាងក្នុងទើបប្រញាប់គោះទ្វារបន្ទប់។

"កូនជេសមានរឿងអីកូន" ថេយ៉ុងស្រែកពីក្រៅហៅជេសស្ម៉ីនតែនាងមិនបើក ព្រោះនាងរវល់យំដឹងខុសហើយស្ដាយក្រោយដែលគិតបែបនេះដាក់លោកពូ។

"ទៅផ្ទះប៉ាឯងវិញទៅ ឆាប់ទៅ!!" ជីនស្រែកដេញជេសស្ម៉ីនខ្លាំងៗទាំងដែលគេមិនដែលដេញនាងដូចឆ្កែដូចឆ្មាបែបនេះពីមុនមក នាងមានអារម្មណ៍ថាអួលចិត្តតែក៏នឹកឃើញដល់សម្ដីលោកយាយដែលបាននិយាយប្រាប់នាង ហើយដល់ឱកាសហើយដែលនាងត្រូវចេញពីជីវិ៎តជីន។

"ពូជាអ្នកនិយាយខ្លួនឯងទេ" ជេសស្ម៉ីនដើរទៅអូសវ៉ាលីហើយបើកទ្វារចេញហើយនិយាយរឿងដែលជីនដេញនាងចេញពីផ្ទះលើកលែងតែរឿងមានអីៗជាមួយគ្នា។

មេឃចាប់ផ្ដើមងងឹតឯភ្លៀងចាប់ផ្ដើមបង្អុរធ្លាក់ចុះមក ជីនដើរចេញមកឈរជិតបង្អួចទាំងស្រងេះស្រងោចចិត្តព្រោះនឹកដល់នារីដែលធ្លាប់នៅក្បែរខ្លួន។ រឿងគ្រប់យ៉ាងដែលគេនិយាយមុននេះសុទ្ធតែជារឿងពិត គេមិនបានបាត់ការចង់ចាំរឹតតែមិនបានបាក់ជើង តែគេក៏ជួបគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែក្នុងកម្រិតស្រាល។

"បើបងមិនធ្វើបែបនេះ ម៉េចនឹងអាចក្បែរអូនបានទៅ ជេស?" ជីនលើកដៃអង្អែលខ្សែរកគូរ គេនឹកនាង គេស្រលាញ់នាងខ្លាំង គេអាចធ្វើអ្វីគ្រប់ដើម្បីបានក្បែរនាង។ គេខំធ្វើជាស្រែកដាក់ដើម្បីឲ្យនាងឃើញថាគេពិតជាផ្លាស់ប្ដូរពិតមែន។

ព្រឹកព្រលឹម ថេយ៉ុងបានជិះឡានមកដឹកជីនដើម្បីទៅផ្ទះធំព្រោះនៅផ្ទះធំគឺជិតចម្ការហើយមានប្រពន្ធកូនគេនៅពេញផ្ទះទើបមិនបាច់អផ្សុក។

"បងឃ្លានទេ? ខ្ញុំធ្វើបបរមកឲ្យ" ជូលីយ៉ាដាក់ចានបបរលើតុតែជីនមិនខ្វល់ មិនខ្ចីសម្លឹងចានបបរ។

"កូនខ្ញុំចូលក្នុងចម្ការបាត់ហើយ" ជូលីយ៉ាដឹងថាជីនកំពុងសម្លឹងមើលជេសស្ម៉ីនទើបនិយាយប្រាប់មុន។

"ជូនបងទៅរកជេសស្ម៉ីនបន្តិចបានទេ?"

"បងត្រូវហូបបបរឲ្យអស់ពីចាន និងលេបថ្នាំសិនទើបខ្ញុំនាំទៅរក" ជូលីយ៉ាធ្វើតាមជេសស្ម៉ីនដែលផ្ដាំផ្ញើរនាងព្រោះជេសស្ម៉ីនដឹងច្បាស់ថាពូនាងមិនញ៉ាំអាហារនិងថ្នាំដាច់ខាត។

ជីនប្រឹងញ៉ាំបបរដល់អស់រួចប្រញាប់លេបថ្នាំមុននឹងបែរទៅមើលមុខជូលីយ៉ាដើម្បីឲ្យនាងជូនទៅរកកូនស្រី។ ជូលីយ៉ាអូសជីនទៅក្រោយផ្ទះហើយឃើញកូនស្រីកំពុងស្រោចផ្កានៅកូនចម្ការ។

"ស្មានតែទៅចម្ការធំ បើដឹងថានៅក្រោយផ្ទះបែបនេះក៏បង្វិលកង់មកខ្លួនឯងល្អជាង" ជីនសម្លក់មុខជូលីយ៉ាហើយទៅមើលជេសស្ម៉ីនដែលកំពុងឈរស្រោចផ្កា នាងស្រស់ស្អាតណាស់។

"មនុស្សចាស់ចារឹកក្មេងបែបនេះ បោកបន្តិចទើបបាន" ជេសស្ម៉ីនងាកមកនិយាយបង្ហើរចោលហើយដើរទៅកាន់តែឆ្ងាយ តែក៏អាចស្ដាប់សម្លេងជីនឮពេញត្រចៀក។

"ចារឹកក្មេងបែបនេះហើយ បានចេះតែចង់បានប្រពន្ធក្មេង" ជីននិយាយមិនក្រែងចិត្តជូលីយ៉ាដែលជាម្ដាយជេសស្ម៉ីនសូម្បីបន្តិច។

"គ្មានក្មេងឯណាទៅចង់បានមនុស្សចាស់ទេ"

"ចាស់អាយុតែបេះដូងស្មោះហើយមុខក្មេង ចាស់តែផ្អែមល្ហែមស្រស់សង្ហារ មិនដូចឪអ្នកខ្លះ មុខងាប់ដូចគេចងបាញ់ ឡានអូសដប់ម្ភៃគីឡូ" ជីនស្រែកតពីលើកៅអីរទេះជិតជូលីយ៉ាដែលកំពុងផ្ទៀងត្រចៀកស្ដាប់។

"បងដៀលប្ដីខ្ញុំហេ?"
________________
តាប៉ិជីនមាត់ឆៅ

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now