ភាគទី33

1.1K 31 1
                                    

"បងនិងកូនខ្ញុំយ៉ាងម៉េច?" ថេយ៉ុងមើលមុខជីនទាំងមិនទុកចិត្ត ហើយសម្លេងរបស់បងប្រុសគេគឺស្មើបែបគ្មានអារម្មណ៍ មិនដូចរាល់ដងដែលជីននិយាយលេងសើច។

"លោកពូ និងខ្ញុំគម្រោងថានឹងទៅលេងលោកប៉ាពេលវ៉ាកងតូចនេះនឹងណា" សំណាងល្អដែលជេសស្ម៉ីនចេញពីបន្ទប់ត្រូវចង្វាក់ នាងប្រញាប់និយាយមុននឹងអ្វីៗត្រូវហួសពេលអស់។

"ពិតមែនហេ" ថេយ៉ុងត្រដាងដៃចាំកូនស្រីរត់ចូល ហើយជេសស្ម៉ីនក៏អោបលោកប៉ាពេញៗដៃ។

"កូននឹកផ្ទះណាស់" ជេសស្ម៉ីនទាញកៅអីមកអង្គុយជិតលោកប៉ាហើយញញឹមខ្ជឹបហាក់ដូចជាគ្មានរឿងអីកើតឡើង។

"ប៉ានិងម៉ាក់កូនទៅក្រុមហ៊ុនបន្តិច ហើយយប់បន្តិចប៉ានិងម៉ាក់នឹងត្រឡប់មកគេងជាមួយកូនវិញ" ថេយ៉ុងយកដៃអង្អែលហើយថើបថ្ងាសកូនស្រីមួយខ្សឺតមុននឹងដើរចេញពីខនដូជីនទៅ។

គ្រាន់តែប៉ាម៉ាក់ចេញបាត់ភ្លាម ជេសស្ម៉ីនក៏អង្គុយសម្រក់ទឹកភ្នែកពីមុខលោកពូ ពេលជីនឃើញបែបនេះក៏ដើរមកអោបក្មួយស្រី។ ពេលឃើញនាងយំបែបនេះ បេះដូងវាធ្លុះធ្លាយ លោតឈឺឈីបៗ នាងឈឺគេក៏ឈឺ។

"អូនធ្វើខុស អូនអានិតម៉ាក់ប៉ាណាស់" ជេសស្ម៉ីននិយាយបណ្ដើរយំបណ្ដើរទាំងអារម្មណ៍ដឹងខុស ព្រោះមុននេះនាងបានឃើញអ្នកម៉ាក់សម្រក់លើកដំបូងចំពោះមុខនាងធ្វើឲ្យនាងគិតថាខ្លួនជាកូនអកត្តញូដែលមិនអាចធ្វើឲ្យគ្រួសារមានស្នាមញញឹមបាន។

"បងទេដែលខុស តែអូនត្រូវសន្យាថានឹងតស៊ូជាមួយបងណា" ជីនមានអារម្មណ៍មិនល្អ គេខ្លាចថានាងនឹងលែងដៃគេចោលពាក់កណ្ដាលទី បើចឹងមែនគេប្រាកដជារស់ដូចស្លាប់យ៉ាងចឹង។

"អ្ហឹកៗៗ" ជេសស្ម៉ីនលើកដៃអោបជីនយ៉ាងណែនស្របពេលដែលទឹកភ្នែកហូរតក់ៗដូចបាក់ទំនប់។

វេលាយប់ត្រូវបានមកដល់ ចំណែកថេយ៉ុងនិងជូលីយ៉ាក៏ត្រលប់មកវិញដែរ។ ជូលីយ៉ាដេកជាមួយជេសស្ម៉ីនចំណែកឯថេយ៉ុងដេកជាមួយជីន។

ជូលីយ៉ាបិទភ្នែកដេកដែរតែមិនលក់ ទើបសម្រេចងើបពីលើគ្រែដើរចេញមកក្រៅដើម្បីយកទឹកផឹកបន្តិច។ ពេលដែលដើរចេញក៏ឃើញជីនកំពុងឈរតោងបង្កាន់ដៃស្រូបខ្យល់អាកាសម្នាក់ឯង ឃើញថាឱកាសល្អទើបជូលីយ៉ាដើរយឺតៗទៅរកជីន។

"មកធ្វើអីម្នាក់ឯង?" ជូលីយ៉ាដើរមកឈរជិតជីន ហើយបោះសំនួរសួរទៅជីនយ៉ាងស្ងប់ស្ងាត់។

"មិនដេកទេហេ?" ជីនមិនឆ្លើយនឹងសំណួរជូលីយ៉ាតែគេសួរបកទៅនាងវិញ។

"បងស្រលាញ់កូនខ្ញុំអស់ពីចិត្តដែរទេ? ឬគ្រាន់តែអារម្មណ៍មួយឆាវ?" បើសិនជាជីនឆ្លើយថាស្រលាញ់តែមួយឆាវ នាងនឹងយកកូនទៅវិញ មិនបណ្ដោយឲ្យសន្សំខ្ទុះក្នុងទ្រូងទេ។

"បងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់" ជីននិយាយពាក្យដែលចេញពីចិត្ត បើឲ្យគេរៀបរាប់ពីទំហំក្ដីស្រលាញ់គឺគេរាប់មិនអស់ទេ វាធំជាងអ្វីនៅលើលោកនេះរាប់ពាន់ដង។
_______________
បងល្អពេកហើយ😭 បើប៉ាថេយ៍មិនឲ្យទេ ចាប់ពង្រាត់ទៅបង អូនគាំទ្រ👍🏻

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now