ភាគបញ្ចប់

2.2K 61 0
                                    

ជេសស្ម៉ីនរហ័សលើកដៃជូតមាត់យ៉ាងលឿង ហើយងើបឈរខិតទៅក្រោយបន្តិចដោយធ្វើភ្នែកឡេមឡាមដូចត្រូវគេចាប់កំហុស។

"គឺខ្ញុំទើបតែញ៉ាំយ៉ាអួមិញនេះណាលោកយាយ" ជេសស្ម៉ីនមិនសូវសមហើយបែរទៅសម្លក់ជីនដែលកំពុងសើចហឹសៗជិតនាង។

"និយាយចឹងកូនជីន ថ្ងៃនេះឆាប់នាំប្រពន្ធឯងទៅរើសឈុតរៀបការទៅ យើងធ្វើពិធីនៅដេគូតែម្ដងទៅ" លោកស្រីគីមមើលមុខកូនប្រុសឆ្លាស់គ្នានឹងមុខថេយ៉ុងហើយអ្នកទាំងពីរក៏ងក់ក្បាលយល់ស្របនឹងសម្ដីរបស់គាត់។

"ចឹងកូនសុំនាំជេសទៅក្រៅហើយណាម៉ាក់" និយាយចប់ជីនក៏នាំជេសស្ម៉ីនចេញមក ចំណែកជេសស្ម៉ីនដើរងរខ្ទើតទៅរកឡានហើយបើកទ្វារខ្លួនឯងទាំងរាល់ដងជីនជាអ្នកបើកឲ្យ។

ក្រឹប

"ប្រពន្ធបង ខឹងរឿងអីណ៎" ជីននិយាយខណៈដៃកំពុងដាក់ខ្សែរក្រវាត់មុននឹងបើកឡានចេញទៅ។

"បងសើចអូន" ជេសស្ម៉ីនបែរមុខសម្លឹងចេញក្រៅកញ្ចក់ទើបជីនលួចញញឹមហើយលូកដៃទៅក្ដោបក្រសោបប្រអប់ដៃរបស់នាងថ្មមៗ។

"ក៏អូនគួរឲ្យស្រលាញ់បែបនេះអី ទើបមនុស្សចាស់ដូចបងដកចិត្តមិនរួច" ជីនពោលពាក្យផ្អែមស្រទន់ធ្វើឲ្យចិត្តថ្លើមជេសស្ម៉ីនទន់ល្អូកតែក៏លេងឬកលេងពាក្យកញ្ឆក់ដៃចេញ។

"សម្ដីផ្អែមគួរឲ្យស្អប់" ជេសស្ម៉ីនញញឹមក្បួចហើយបែរទៅសម្លឹងមុខសង្ហារៗរបស់គេ អត់មិនបានក៏ល៎មុខទៅថើបថ្ពាល់ជីនមួយខ្សឺត។

"បងស្រលាញ់អូនណាស់"

"ស្រលាញ់បងដូចគ្នា" 

អនាគតស្វាមីភរិយាមួយគូរបណ្ដើរគ្នាចូលហាងលក់សម្លៀកបំពាក់ល្បីល្បាញលំដាប់អភិជននៅទីក្រុងដេគូដែលជាដៃគូរសហការជាមួយគ្រួសារគីមផ្ទាល់។​ 

"មួយនេះស្អាតទេអូន" ជីនចង្អុលឈុតកូនក្រមុំដែលដាក់តាំងក្នុងទូរកញ្ចក់ ដិនដោយគ្រាប់គុជ្ចយកពីបាតសមុទ្រសុទ្ធ និងធ្វើឡើងដោយអ្នកឆ្នៃម៉ូដ្ឋពីប្រទេសបារាំង។

"ស្អាតខ្លាំងណាស់"

"ចឹងខ្ញុំយកមួយនេះណា"​ ជីនប្រាប់បុគ្គលិកដែលដើរតាមពួកគេទាំងពីរ រួចបុគ្គលិកនោះក៏ឲ្យសញ្ញានាំផ្លូវជេសស្មុីនទៅបន្ទប់លោរឈុត។

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now