ភាគទី49

1.7K 56 12
                                    

ជីនអោនបឺតជញ្ជក់មាត់ជេសស្ម៉ីនលេបយកពាក្យគ្រប់យ៉ាង ពេលនេះបេះដូងគេកំពុងធ្លុះធ្លាយប្រេះស្រាំស្របពេលនោះទឹកភ្នែកកូនប្រុសក៏សម្រក់លើមុខនាង។

"បងសុំអូនបានទេ? មកស្រលាញ់បងដូចមុនបានទេជេស" ជីនខ្សឹបក្បែរបបូរមាត់ ភ្នែកខំធ្មិចកុំឲ្យទន់ខ្សោយចំពោះមុខនាងតែគេធ្វើមិនបាន។

"ពូចេញពីបន្ទប់ខ្ញុំទៅ" ជេសស្ម៉ីនងាកមុខទៅម្ខាង ហើយគេក៏ព្រមងើបដើរចេញពីបន្ទប់របស់នាងដោយមិនប្រកែកសូម្បីមួយម៉ាត់។

មិនយូរប៉ុន្មានក៏ដល់ថ្ងៃខួបកំណើតរបស់ជេសស្ម៉ីន ប៉ុន្តែគ្រួសាររបស់គេមិនចូលចិត្តប្រារព្ធពិធីរញ៉េរញ៉ៃសុំត្រឹមជួបជុំគ្រួសារទៅបានហើយ។

"រីករាយថ្ងៃកំណើតកូនស្រីម៉ាក់" គ្រាន់តែឃើញកូនស្រីដើរចុះដល់ក្រោមក៏ប្រញាប់ជូនពរនាងមុនគេថែមទាំងដើរទៅអោបកូនយ៉ាងណែន។

"កូនជេស រីករាយថ្ងៃកំណើតកូន" ថេយ៉ុងដើរមកកៀក-កកូនស្រីដោយមិនភ្លេចថើបថ្ពាល់កូនស្រីច្បងមួយខ្សឺត។

"អរគុណលោកប៉ា អ្នកម៉ាក់" ជេសស្ម៉ីនញញឹមទាំងមានក្ដីសុខតែត្រូវទម្លាក់ទឹកមុខក្រោយឃើញពូរបស់នាងវិលកងរទេះកាត់។

"បងមិនគិតជូនពរកូនខ្ញុំបន្តិចទេហី?"ថេយ៉ុងដឹងថាប្រាកដជាមានរឿងអីហើយទើបជីនស្ងៀមស្ងាត់ខុសធម្មតា។

"រីករាយថ្ងៃកំណើត ក្មួយជេស" និយាយចប់ ជីនក៏វិលរទេះចេញក្រៅបាត់ធ្វើឲ្យជូលីយ៉ាដកដង្ហើមតឹងទ្រូងនឹងរឿងទាំងអស់នេះ។

ល្ងាចឡើងផ្ទះធំចម្ការគីមត្រូវបានគេរៀបចំឡើងដាក់ភ្លើងអំពូលភ្លឹបភ្លែត និងមានតុ2រៀបចំមានម្ហូបឆ្ងាញ់ៗសម្រាប់តម្រូវចិត្តកូនស្រី។ តុមួយសម្រាប់គ្រួសារគីម ហើយតុមួយទៀតគឺតុមិត្តភក្តិរួមថ្នាក់កាលវិទ្យាល័យរបស់ជេសស្ម៉ីន។

ជេសស្ម៉ីនអង្គុយរង់ចាំស៊ូប៊ីនមកចូលហើយទីបំផុតគេក៏មកទើបនាងងើបទៅអោបស៊ូប៊ីនចំពោះមុខអ្នកគ្រប់គ្នាដោយមានស៊ូប៊ីនអោបចង្កេះនាងវិញ ធ្វើឲ្យមិត្តរួមថ្នាក់ហ៊ោគិល។ ចំណែកជីនក៏ស្រាប់តែចាក់ស្រាក្រហមចូលក្នុងកែវរួចលើកអកដូចផឹកទឹកទាំងដែលគេពុំដែលផឹកពីមុនមក។

ជេសស្ម៉ីននិងស៊ូប៊ីនដើរមករកតុគ្រួសារហើយទៅរកលោកប៉ាដែលអង្គុយក្បាលតុ។

"ជម្រាបសួរលោកប៉ា អ្នកម៉ាក់" ស៊ូប៊ីនហៅអ្នកទាំងពីរតាមទម្លាប់តាំងពីក្មេង គ្រួសាររបស់គេស្និទ្ធស្នាលនឹងក្រុមគ្រួសារនាងខ្លាំងណាស់ទើបធ្វើឲ្យកូនៗស្គាល់គ្នាស្និទ្ធដែរ។

"ធ្វើខ្លួនតាមសប្បាយចុះ" ថេយ៉ុងញញឹមស្វាគមន៍យ៉ាងកក់ក្ដៅ ហើយពួកគេទាំងពីរក៏នាំគ្នាទៅអង្គុយតុមិត្តភក្តិដោយរកកន្លែងណាទល់មុខជីនដើម្បីឲ្យជីនបានមើលច្បាស់ៗ។

រូបភាពដែលជេសស្ម៉ីនផ្ដេកខ្លួនកើយស្មា រូបភាពដែលស៊ូប៊ីនប្រើដៃអោបនាងធ្វើឲ្យជីនស្រម៉ៃថាជារូបខ្លួនឯង កន្លែងនោះគួរតែជាកន្លែងរបស់គេ។ គិតហើយជីនចាក់ស្រាអកពីរកែវជាប់គ្នាខាណៈភ្នែកសម្លឹងជាប់ គេមិនញ៉ាំម្ហូបអីទាំងអស់គឺគិតតែពីផឹកស្រាដែលដាក់លើតុ។

ខ្សែរកដែលជេសស្ម៉ីនពាក់នឹងកធ្វើឲ្យគេនឹកឃើញពេលវេលាដែលនាងនិងគេចំណាយជាមួយគ្នានៅសមុទ្រ។ ពួកគេមានក្ដីសុខណាស់តែហេតុអីពេលនេះត្រូវលះបង់មនុស្សដែលស្រលាញ់ទៅក្នុងដៃអ្នកដទៃងាយៗបែបនេះ?

ជីនងើបពីលើកៅអីរទេះដើរទៅរកតុដែលជេសស្ម៉ីនអង្គុយដោយលែងខ្វល់ថាខ្លួនឯងពេលនេះកំពុងសម្ដែងធ្វើពិការទើបធ្វើឲ្យជូលីយ៉ានិងចេនឌីបើកភ្នែកធំភ្ញាក់ផ្អើលជាខ្លាំង ចំណែកថេយ៉ុងដឹងរឿងគ្រប់យ៉ាងបានត្រឹមអង្គុយសម្លឹងបងប្រុសថានឹងធ្វើយ៉ាងម៉េចជាមួយកូនស្រីខ្លួន។

"ពូ?" ជេសស្ម៉ីនបែរក្រៅសម្លឹងមើលពូធ្វើដូចមិនដឹងខ្យល់អីហើយក៏មិននឹកស្មានថាលោកពូហ៊ានងើបដើរមករកនាង។ ស្របពេលនោះដែរដៃរបស់ស៊ូប៊ីនរាងទម្លាប់យឺតព្រោះខ្លាចនឹងស៊ីកណ្ដាប់ដៃរបស់លោកគ្រូ។

"ងើបមកនេះ" ជីនទាញដៃជេសស្ម៉ីនឲ្យងើបឈរចំពោះមុខរបស់គេ។

អុ៎ប

ជីនយកដៃក្ដោបមុខតូចច្រមិចរបស់ជេសស្ម៉ីនរួចទម្លាប់បបូរមាត់ថើបជញ្ជក់ថ្មមៗចំពោះមុខអ្នកគ្រប់គ្នាបង្ហាញថានាងជារបស់គីម សុកជីនតែម្នាក់ ធ្វើឲ្យគ្រប់គ្នាក្នុងពិធីភ្ញាក់ផ្អើលនិងបើកភ្នែកធំៗរួមទាំងជេសស្ម៉ីនម្នាក់ដែរ។
__________________
ចិត្តខ្លាំងណាស់បង

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now