#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ផ្ដើមរឿង+ភាគ០១អំណាច លុយ ឡាន វីឡា អ្នកណាមិនស្រឡាញ់មនុស្សម្នាក់ៗកើតមកគឺសុទ្ធតែចង់បានវា ប្រឹងលូក ប្រឹងឈូង ប្រឹងចាប់ ទោះប្រើវិធី រឺ តាមផ្លូវអាក្រក់យ៉ាងណាក៏ដោយអោយតែបានរបស់ទាំងនោះពួកគេនិងលៈបង់
មនុស្សខ្លះកើតមកមានសន្ដានដើម្បីតែធ្វើបាបអ្នកដទៃ ល្បិចកលរាប់មិនអស់តោងទាមអ្នកផ្សេងអោយធ្លាក់ចូលក្នុងរណ្ដៅនៃភាពឈឺចាប់ព្រមទាំងមិនដែលខ្វល់ពីការឈឺចាប់របស់អ្នកដទៃធ្វើអ្វីអោយតែបានសមបំណងខ្លួនឯង អាត្មានិយម ធ្វើអ្វីៗអោយតែខ្លួនឯងបានសុខទោះសុខនៅលើគំនរទុកគេក៏ដោយ
ភាពច្រណែនឈ្នានីសបាននាំស្រមោលខ្មៅមកបាំងមុខមើលលែងស្គាល់ខុសត្រូវ អាក្រក់ល្អក៏ត្រូវធ្វើព្រោះតែពាក្យថា«ច្រណែនហើយក៏ស្អប់»ធ្វើអោយមនុស្សស្រីម្នាក់ត្រូវបាត់បង់គ្រប់យ៉ាងពីជីវិតម្ដងហើយម្ដងទៀត
មនុស្សខ្លះមិនចេះស្កប់ស្កល់នៅអ្វីដែលខ្លួនមានទើបធ្វើគ្រប់យ៉ាងដើម្បីសេចក្ដីត្រូវការរបស់ខ្លួនមិនចេះចប់មិនចេះហើយទីក្រុងរ៉ូមប្រទេសអុីតាលី ជាទីក្រុងដែលសម្បូរបែប ស្រស់ស្អាត សម្បូរដោយពពួកអ្នកជំនួញមកពីជុំវិញពិភពលោក ជីវិតរស់នៅតាមបែបសុីវីល័យ ហឺហា ឡូយឆាយ និងខ្ពង់ខ្ពស់ រួមជាមួយនិងសេដ្ឋកិច្ចប្រទេសកំពុងតែមានការរីកចម្រើនខ្លាំងខ្លាក៏ជាប្រទេសដែលមានអំណាចមួយនៅប៉ែកអុឺរ៉ុបដែលធ្វើអោយប្រទេសនេះកាន់តែជាទីចាប់អារម្មណ៍របស់អ្នកជំនួញគ្រប់ៗជំនាន់។
នៅក្នុងក្លឹបរាត្រីដែលធំជាងគេនៅកណ្ដាលទីក្រុង មានការតុបតែងបែបទាន់សម័យភ្លើងពណ៌ចម្រុះគ្នាភ្លឹបទៅភ្លឹបមកតាមចង្វាក់ភ្លេងដែលប្រគុំរណ្ដំក្នុងបរិវេណក្លឹបទាំងមូលមនុស្សប្រុសស្រីស្លៀកពាក់បែបយុវវ័យទាន់សម័យបណ្ដើរគ្នាចូលយ៉ាងហូរហែរ
ចំណែកឯបុគ្គលិកបាននិងកំពុងតែមមាញឹកក្នុងការទទួលរាក់ទាក់ភ្ញៀវដែលចូលមកទីនេះ ព្រោះវាជាថ្ងៃដែលក្លឹបទាំងមូលពោរពេញទៅដោយភាពសប្បាយរីករាយតាមបែបយុវវ័យហើយក៏មានកម្មវិធីជប់លាងជួបជុំនៅទីនេះតិចតួចផងដែរ
YOU ARE READING
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Actionក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...