ភាគ៥៧

2 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៥៧

ព្រឹកថ្ងៃថ្មី......
សេហ្វៀក្រោកពីដំណេកទាំងស្រស់ស្រាយព្រោះយប់មិញនាងបានគេងពេញភ្នែកល្អណាស់ ថែមទាំងមានរឿងដែលសប្បាយចិត្ត គឺគេអោយនាងទៅរៀនបន្ថែមនិងឯង ណ្ហើយ!នាងសប្បាយចិត្តក៏ព្រោះបំណងដែលនាងមិនបានត្រៀមទុកវាបែរជាកើតឡើងមកឯកឯង ហើយរឿងមួយទៀតដែលនាងត្រេកអរខ្លាំងនោះគឺនាងមិនចង់ធ្វើជាលេខាស្អីនោះព្រោះវាមិនមែនជាអ្វីដែលនាងពេញចិត្តនិងមិនបានត្រៀមវាទុកសោះទោះការងារគ្មានស្អីពិបាកដូចដែលឃើញគ្រប់យ៉ាងនាងគ្រាន់តែជំនួសពេលដែលរ៉េមហ្វឺរវល់ដកឃ្លាមិនរួចនាងក៏ចូលខ្លួនធ្វើជំនួសគេអីបែបនិង។តែប្រាប់ទៅចុះវាមិនសប្បាយដូចដែលនាងធ្វើតាមបេះដូងខ្លួនឯង អ្វីដែលនាងបានរៀនសូត្រ និងត្រៀមវាទុកតាំងពីដើមមកនោះទេ បើទោះជាវាហាក់ហត់នើយបន្តិច តែនាងធ្វើវាដោយស្នាមញញឹមជានិច្ចមិនដែលគិតនិងត្អូញត្អែ
ព្រោះវាជាការងារមួយដែលនាងស្រឡាញ់ខ្លាំងនោះអី
សម្រាប់ការរៀននេះគឺមានរយះពេលពីរខែ នាងជ្រើសរើសយកវគ្គខ្លីជាងគេបំផុត និងរៀនបន្ថែមអំពីការចាក់រឺប៉ាក់ថែមម៉ូតត្បូងនៅលើសម្លៀកបំពាក់
តែប៉ុណ្ណឹងឯង!!
ព្រោះហាក់មិនទាន់ច្បាស់ពោលគឺទឹកដៃរបស់នាងនាងយល់ថានៅមានកំរិត ទើបចង់ធ្វើអោយល្អជាងនិង។តែគិតទៅក៏នឹកឃើញដល់បងប្រុសរបស់នាង នេះគាត់មិនឆ្ងល់ទេរឺ?ថាហេតុអីគ្រាន់តែប៉ុណ្ណឹងចាំបាច់មករៀនដល់បរទេស?
ហឺ...ខ្ចិលគិតច្រើនណាស់ សូមអោយជេយ៉ុនគំគិតថានាងឆ្គួតទៅចុះ ហឹហឹ
ហើយការធ្វើដំណើរវិញគឺនាងជិះតាក់សុីទេ ឆ្ងល់រឺដែលនាងជិះតាក់សុី?ប្រាប់ទៅចុះព្រោះមិនចង់រំខានគេ កាលដែលគេឈប់អោយនាងធ្វើលេខាស្អីនិងនាងអរគុណគេពេកទៅហើយ ហិហិ គេអោយមនុស្សរបស់គេជូនដែរតែនាងមិនព្រមដោយអៈអាងថាអាចការពាខ្លួនឯងបាន
ថាទៅនាងជាមនុស្សក្បាលរឹងស្រាប់ហើយ...

ពីរថ្ងៃកន្លងផុត.....
ជីមីននៅមកក្រុមហ៊ុនធម្មតានិងមមាញឹកនិងការងារច្រើនដូចរាល់ដង រសៀលថ្ងៃរាងជ្រេបន្តិចទៅហើយនាយកម្លោះអង្គុយឈ្ងោគមុខនិងឯកសារដែលកំពុងចុះហត្ថលេខាញាប់ដៃស្មេរ
តុកៗ....
«ចូលមក..»ក្រោយលឺសម្លេងអនុញ្ញាតរ៉េមហ្វឺដែលជាជំនិតក៏បើកទ្វាចូលមក
«.....»ជីមីនមិននិយាយអីគ្រាន់តែសម្លឹងមុខរ៉េមហ្វឺ ធ្វើអោយនាយដឹងហើយថាគេមានរឿងអីចង់ប្រាប់ មែន!ព្រោះរឿងនោះគេជាអ្នកបញ្ជា វាមិនប្លែកទេដែលគេដឹងមុននោះ ចំណែកឯអ្នកជំនិតឯនោះវិញមិនបង្អង់យូរព្រោះមិនចង់ខាតពេលច្រើនទើបចាប់ផ្ដើមបរិយាយអោយចាហ្វាយខ្លួនស្ដាប់ភ្លាម
«ហឹម....តាមដែលខ្ញុំបានដំណឹងមក អ្នកនាងអ៊េនជេលគឺរវល់ការងារថតស្ពតផលិតផលនិងផ្សេងៗទៀត លើកលែងតែពេលដេក»រ៉េមហ្វឺធ្វើជាដកដង្ហើមធំ ហើយក៏និយាយតាមដែលទទួលបាន
«ពេលដេកយ៉ាងមិច?»នេះនាយជាចាហ្វាយគេ តែបែរជាមិនសូវជាយល់អាឃ្លាចុងក្រោយនិងប៉ុន្មាន
«គឺ..អ្នកនាងអ៊េនជេលបិទភ្នែកលង់លក់និងហើយ ចាហ្វាយ មិនបានរវល់ដូចមិនទាន់ដេក»សម្ដីគ្មានបានការរបស់រ៉េមហ្វឺធ្វើអោយជីមីនស្ទើរតែក្រោកទៅធាក់វាមួយជើងអោយដឹងណាណីទេតែក៏ទប់ ប៉ាចោរវិញល្អជាង
«អាចង្រៃរ៉េមអ៉ើយ...ហើយឯងប្រាកដបានយ៉ាងមិចថា អ៊េនជេលនិងមិនមានគម្រោងអីផ្សេងនោះ?»
«ខ្ញុំក៏មិនដឹងដែរ តែដូចដែលខ្ញុំបានជម្រាបចាហ្វាយ អ្នកនាងអ៊េនជេលប៉ុន្មានថ្ងៃនេះហាក់រវល់ណាស់»លឺបែបនេះជីមីនក៏គិតបន្តិច មែន!នាងរវល់ជារឿងធម្មតាស្រាប់ហើយ តែអីដែលមិនធម្មតាបើនាងឈ្លាតអ្នកណាទៅស្មានដល់នោះ បើនាងហ៊ានធ្វើដាក់សេហ្វៀបែបនិងទៅហើយ រឿងបន្តទៀតតើមានអីដែលនាងត្រូវស្ទាក់ស្ទើរនោះ?
«មនុស្សខ្លះហ៊ានសុីក៏ហ៊ានសង ណារ៉េមហ្វឺ»នាយពោលទាំងអារម្មណ៍មិមច្បាស់ប៉ុន្មានទៅលើរឿងនេះដឹងត្រឹមថានៅថ្ងៃដែលនាយជួបនិងអ៊េនជេលនៅហាងអាហារ នាងមិនបានត្រេកអររឺពេញចិត្តដែលខ្លួននិយាយបែបនោះ?ទោះបីនាងមិនបាននិយាយអីច្រើនហើយចេញទៅបាត់ក៏ដោយ តែក៏អាចសន្និដ្ឋានថានាងចាកចេញទៅទាំងបៀមកំហឹងជាប់ក្នុងទ្រូង
រ៉េមហ្វឺឃើញពីទឹកមុខតានតឹងរបស់ចាហ្វាយខ្លួនមានអារម្មណ៍ថាពិបាកព្រោះដូចដែលឃើញអ៊េនជេលគ្មានកម្មភាពអ្វីក្រៅពីការងារ ក៏ប៉ុន្តែចាហ្វានិយាយក៏សមហេតុផលម៉្យាងដែរ
«ចុះចាហ្វាយគិតធ្វើយ៉ាងមិច?»នាយសួរឡើង
«អោយមនុស្សតាមមើលសេហ្វៀទៅ ព្រោះបើអ៊េនជេលគិតធ្វើអីមែនគឺនាងនិងសំដៅទៅលើសេហ្វៀតែម្នាក់...»ជីមីននិយាយ ខ្លួនពិតជាបារម្ភដែលនាងរឹងរូសតាំងពីតំបូងមិនព្រមទទួលការជួនរបស់គេ នេះនាងដឹងរឺធ្វើមិនដឹងថានាងកំពុងឋិតក្នុងស្ថានភាពអី
«បាទចាហ្វាយ...»ថារួចរ៉េមហ្វឺក៏ចាកចេញទៅបំពេញតួនាទីក្រៅឆាករបស់ខ្លួន

នាងតូចសេហ្វៀបានកំពុងតែយកចិត្តទុកដាក់និងការរៀនសូត្របន្ថែមរបស់ខ្លួន
«បែបនេះរឺ?»
«មិនមែនទេគឺបែបនេះ សាកម្ដងទៀតទៅ»សម្លេងសន្ទនារវាងគ្នានិងគ្នាហាក់ដូចមានការយកចិត្តទុកដាក់ទាំងគ្រូទាំងសិស្ស
«បានរឺនៅ?»ក្រោយពីសាកល្បងម្ដងទៀតហើយនាងតូចក៏សួរបញ្ជាក់អ្នកចំពោះមុខសាជាថ្មី
«អូខេ គឺបែបនិងហើយ ធ្វើបានល្អ»
«យ៉េស..»សេហ្វៀញញឹមត្រេកអរ
គ្រឺងៗ
«សុំអនុញ្ញាតបន្តិចណា..»ពេលទទួលដឹងពីលេខដែលខលមកនាងតូចក៏សួរដោយការគួរសមហើយក៏កាន់ទូរសព៌្ទដើរចេញមកក្រៅ
«អាឡូ ជីមីន»
(យ៉ាងមិចហើយ?)
«រលូនល្អ តែថ្ងៃនេះអាចនិងលើសម៉ោងបន្តិច ប្រហែលម៉ោងប្រាំមួយល្ងាចអីទើបខ្ញុំបានចេញ»នាងតូចនិយាយរាយរ៉ាប់ប្រាប់គេដែលធ្វើអោយអ្នកម្ខាងទៀតស្ងាត់បន្តិច
(ហេតុអី?)
«គ្មានអីទេ រៀនកាន់តែឆាប់ចប់គឺកាន់តែល្អ»
(អូខេ ប្រយត្ន័ខ្លួនផង)
«ចា៎ស»សេហ្វៀញញឹមងកក្បាលទាំងដែលនិយាយទូរសព៌្ទសោះ នាងមានក្ដីសុខដឹងទេពេលដែលគេបារម្ភនាងខ្លាំងបែបនេះ ហើយក៏ចង់អោយមានវាជារាងរហូតដែរ
(អឹម ប៉ុណ្ណឹងចុះ)
«អឹម»រួចហើយក៏ដាក់ទូរសព៌្ទចុះដើរចូលទៅក្នុងវិញ នាងញញឹមមិនឈប់ ក្ដីសុខពេលនេះនាងពិតជាយល់ហើយថានាងមានចិត្តលើគេវាមិនមែនជាក្ដីអាណិតរឺអ្វីទាំងអស់ តែវាជាក្ដីស្រឡាញ់ ក្ដីស្រឡាញ់ដែលមិនដឹងថាកើតឡើងតាំងពីពេលណាមក តែក្រោយពីដឹងការពិត គេគឺជាមនុស្សល្អម្នាក់ ក្នុងកែវភ្នែកនាង

អរគុណសម្រាប់ការចំណាយពេលអាន✨

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin