#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ១២មនុស្សដែលត្រូវបានអញ្ចើញអោយចូលរួមកម្មវិធីក្នុងថ្ងៃនេះបានធ្វើដំណើរមកជាបន្តបន្ទាប់ ចំណែកឯកម្មវិធីក៏ជិតចាប់ផ្ដើមដូចគ្នា ក្នុងចំណើមភ្ញៀវទាំងនោះក៏កម្លោះក្រមុំមួយគូរដើរចូលមកមិនប៉ុន្មានស្រីតូចម្នាក់នោះក៏ពោល
«បងប្រុស..ហេតុអីចាំបាច់អោយខ្ញុំមកដែរ?»កាយតូចដែលដើរចូលព្រមជាមួយនិងប្រុសកម្លោះដែលមានឈ្មោះជាបងប្រុស នាងក៏ពោលសួរទៅកាន់អ្នកដែលដើរទន្ទឹមខ្លួន
«បងចង់អោយឯងចេញកម្មវិធីបែបនេះខ្លះនិងណា ក្រែងល៎មានកម្លោះៗណាចាប់អារម្មណ៍បងនិងលើកអោយគេតែម្ដង»ជេយ៉ុនតបទាំងបញ្ជួសបន្សោកអ្នកជាប្អូនដែលមួយថ្ងៃៗគ្មានគិតខ្វាយខ្វល់រឿងស្នេហាស្នេហ៍ហឺតអីសោះគិតនៅព្រូវបែបនេះរហូតរឺយ៉ាងមិច
«បងប្រុសខ្ញុំមិនមែនទំនិញតាមផ្សារទេចេះតែលើកៗយ៉ាងមិច ហើយគិតតែបងវិញទៅអាយុប៉ុណ្នឹងហើយល្មមបើកបេះដូងហើយ»នាងតូចបានឱកាសក៏ដាក់ចំៗវិញទាំងមិនក្រែងឆ្លាតអីតែគេនាងក៏ឆ្លាតដែរ
«ហាសហានិយាយលេងទេ បើឯងមិនទាន់មានអ្នកណាអាចមើលថែឯងបានទេបងនិងជាអ្នកមើលថែឯង
រហូត»សម្ដីបែបនេះមិនមែនមានន័យថាគេគិតអ្វីលើនាងតូចនោះទេគ្រាន់តែគេបារម្ភពីនាងខ្លាចថាគ្មានអ្នកណាម្នាក់
ដែលគេអាចផ្ញើរអនាគតប្អូនស្រីគេអស់មួយជីវិតបាន«.......»សេហ្វៀបានត្រឹមតែស្ងាត់ព្រោះកន្លងមកច្រើនឆ្នាំមកនេះជំងឺផ្លូវចិត្តរបស់នាងអាចជាសៈស្បើយបានក៏ព្រោះតែបានគេនៅក្បែរតាមមើលថែនាងយកចិត្តទុកដាក់និងនាងមិនដែលអោយនាងនៅម្នាក់ឯងបីឆ្នាំមកនេះនាងពិតជាអរគុណគេមានពេលខ្លះគេជាអ្នកដែលគ្រាំចិត្តតែបែរមកលួងលោមផ្ដល់ស្នាមញញឹមដាក់ទាំងខ្លួនឯងមិនខុសពីនាងប៉ុន្មាន
«កម្មវិធីដូចជាជិតចាប់ផ្ដើមហើយតោះយើង»ជេយ៉ុនពោលនៅពេលដែលឃើញនាងស្ងាត់រួចក៏ហុចគួយដៃអោយនាងកាន់ ធ្វើមើលតែជាគូរស្នេហ៍ទាំងដែលការពិតអ្នកទាំងពីរមិនដែលគិតអ្វីអោយលើសពីពាក្យថាបងប្អូន
ជេយ៉ុននិងសេហ្វៀចូលមកអង្គុយនៅតុដែលកម្មវិធីបានរៀបចំយ៉ាងស្អាតនិងមានសណ្ដាប់ធ្នាប់តាមបែបអ្នកមានឋានៈខ្ពង់ខ្ពស់ ហើយក៏ជាតុដែលនៅចំពីមុខឆាកតែម្ដងព្រោះកន្លែងផ្សេងក៏ពេញអស់ទៅហើយ មួយសន្ទុះក្រោយមកក៏មានមនុស្សប្រុសម្នាក់ក៏វាចារយ៉ាងស្ទាត់ជំនាញមើលទៅដូចជាពិធីកដែលមានបទពិសោធន៍មកច្រើនឆ្នាំគេម្នាក់នោះនិយាយពីនេះពីនោះទៅជារើយៗដែលទាញយកចំណាប់អារម្មណ៍ពីបណ្ដាភ្ញៀវដែលមានវត្តមាននៅទីនេះអោយលាន់សំណើច ខ្លះក៏ញញឹម ខ្លះក៏គ្រាន់តែស្ដាប់ធ្វើធម្មតា ហើយពេលនោះគេក៏ពោលឃ្លាចុងក្រោយដែលបញ្ជាក់ថាគេអស់តួរនាទីតទៅតៀតហើយ
ŞİMDİ OKUDUĞUN
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Aksiyonក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...