ភាគ៤៧

1 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៤៧

ពេលរសៀល.......
ពេញមួយព្រឹកនេះសេហ្វៀគឺមិនបានធ្វើអីច្រើនទេក៏អង្គុយធ្មឹងៗព្រោះការងារដែលគេដាក់អោយនាងក៏គ្មានអីពិបាកដូចដែលគេនិយាយពិតមែន ហើយពេលនេះនាងក៏នៅអង្គុយធ្វើមុខជូរហៀញវាពិបាកដែលនាងធ្លាប់តែរវល់កាលនៅកូរ៉េពេលមកដល់ទីនេះទំនេរដូចកូនក្មេង
គ្រូក.....
សម្លេងកូរពោះ ធ្វើអោយអ្នកកម្លោះដែលអង្គុយអោនមុខជ្រុបនិងឯកសារនោះងើបមុខឡើងសម្លឹងនាងទាំងចងចិញ្ចើម ចំណែកឯនាងតូចវិញខ្មាស់ស្ទើរតែជ្រែកដីក៏បានតែធ្វើមាត់ខ្ចិបមិនបាននិយាយអីហើយក៏មិនហ៊ានសម្លឹងមុខគេ ឃើញបែបនេះជីមីនក៏ទម្លាក់ឯកសារចុះហើយក៏ដើរវាងតុទៅតោងដៃស្រីតូចចេញពីកៅអី
«អឺ..លោកយកខ្ញុំទៅណា?»ដោយគេអូសដៃនាងមិនប្រាប់ក៏បានតែងីងឺនិងសួរគេដោយខានមិនបាន
«ក្រែងឃ្លានរឺ?»គេសួរនាងវិញដែលធ្វើអោននាងដឹងទៅហើយថាគេចង់នាំនាងទៅណាទើបបានតែងកក្បាលតិចៗ ហើយនាយក៏ញញឹមបន្តិចដឹកដៃនាងបើកទ្វាចេញទៅដោយមិនបានខ្វល់ពីអ្នកណា ប៉ុន្តែចំពោះសេហ្វៀវិញត្បិតថាសង្គមនេះរឿងបែបនេះវាជារឿងធម្មតាតែនាងក៏ជាជនជាតិអាសុីវាប្រាកដជាមានអារម្មណ៍មួយគឺខ្មាស់អៀន ទើបរហ័សបេះដៃចេញពីគេដោយដើរតាមគេខ្លួនឯងវិញ ចំណែកឯអ្នកកម្លោះក៏មិនបានតបអីគ្រាន់តែមើលមុខនាងបន្តិចក៏ដើរនាំមុខនាងទៅ តែភ្លាមនោះសម្លេងស្រួយក៏បំភ្លឺឡើងធ្វើអោយគ្រប់គ្នាត្រូវងាកទៅ
«ជីមីន...»សម្លេងហៅឈ្មោះបែបស្និទ្ធស្នាលចេញពីមាត់ស្រស់ស្រីម្នាក់ ហើយក៏គ្មានអ្នកណាក្រៅពីកញ្ញា អ៊េនជែល និងឯង ទោះបីនាងនិងគេដូចជាមិនដែលជួបគ្នាក៏ដោយ តែនាងក៏ព្យាយាមស្និទ្ធ ហើយកាន់តែលើសនេះបើគេមុនគិតហាម
«លោកទៅណាដែរ?»អ៊េនជែលចូលមកដល់ក៏សួរនាំអ្នកកម្លោះដោយក្រសែភ្នែកមិនភ្លេចសម្លឹងហួសនាយទៅកាន់សេហ្វៀដែលឈរស្ងាត់មាត់នោះ
«គឺ...គិតថានាំក្មេងទៅរកអីចម្អែតក្រពះបន្តិច»លឺបែបនេះសេហ្វៀហួសចិត្តនិងអ្នកចំពោះមុខពន់ពេក។ក្មេង?នេះនាងជាក្មេងក្នុងភ្នែកគេហ៎?ចំមែន...!!រីឯអ៊េនជែលក៏ស្មានដឹងបាត់ទៅហើយថាអ្នកកម្លោះចង់សំដៅលើអ្នកណា ទើបធ្វើជាញញឹមកក់ក្ដៅ
«ហឹហឹ...ចៃដន្យណាស់ ខ្ញុំគិតថានិងទៅញាំអីដែរ ឥឡូវបានគ្នាតែម្ដង...បើអ្នកទាំងពីមិនយល់ទាស់ទេ ថែមខ្ញុំម្នាក់ផង»ថាទៅវាមិនសំខាន់ត្រង់នាងឃ្លានរឺមិនឃ្លានទេ តែដែលសំខាន់ នាងគ្មានថ្ងៃអោយគេទាំងពីរបានសមបំណងឡើយ ជ្រុលជាម្ដងឈ្នះហើយ...ក៏ត្រូវបន្តឈ្នះទៀត...!!មិនអញ្ចេងរឺ?ហឹសៗ
«គ្មានបញ្ហា...»ជីមីនតបទាំងហីៗមិនបានគិតខ្វល់អីច្រើនបើគ្រាន់តែទៅជាមួយនាយអូខេស្រាប់ហើយ ថាហើយនាយក៏ដើរចេញទៅហើយសេហ្វៀក៏ដើរតាមក្រោយគេទៅដែរ វាចម្លែកអត់ដែលនាងមិនបានស្រដីអ្វីបន្តិចចេញមក ហ៉ើយនាងក៏មិនដឹងដែរវាចេះតែមានអារម្មណ៍ថាថប់ៗពេលប្រុសម្នាក់នោះប្រើសម្ដីផ្អែមជាមួយស្រីដទៃ
នេះវាកាន់តែវែងឆ្ងាយហើយណាសេហ្វៀ
នាងតូចបានតែរំលឹកខ្លួនឯងតិចៗក្នុងចិត្ត បើគេស្និទ្ធអ្នកណាជារឿងរបស់គេ តើហេតុអីនាងខឹង?ហេតុអីនាងមានអារម្មណ៍មិនចង់អោយគេស្និទ្ធអ្នកណាផ្សេង?នាងពិតជាមិនយល់ទាល់តែសោះហើយ
អ៊េនជែលមិនបានទៅតាមពួកគេទាំងពីភ្លាមៗឡើយតែនាងនៅឈរសម្លឹងដំដើរដើរចេញរបស់ពួកគេ កែវភ្នែកមួយគូរនោះសម្លឹងមិនព្រិច នាងក៏ចេះហត់ក្នុងការធ្វើរឿងដដែលៗចំពោះមនុស្សតែម្នាក់ ប៉ុន្តែបើនាងនៅមិនទាន់សមបំណងខ្លួនទេ នោះនាងក៏មិនព្រមឈប់ដូចគ្នា។ក្នុងខួរក្បាលគិតចេញនៅរឿងជាច្រើន ស្នាមញញឹមក៏ផុសថ្កោលឡើងនៅលើបបូរមាត់ក្រហមឆេះ រួចនាងក៏បោះជំហានញាប់ៗទៅតាមពួកគេដែរ

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Donde viven las historias. Descúbrelo ahora