#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ១៩« សុំទោស.... »
«សុំទោស....ហឹសៗ...តែលោកក៏ធ្វើហើយ»សេហ្វៀពោលព្រមទាំងសើចហឹសហាក់ហួសចិត្តនិងអ្នកនៅចំពោះមុខ គិតថាសុំទោសនេះហើយនាងលើកលែងអោយគេរឺ?
«តែខ្ញុំគ្រាន់តែចង់អោយអ្នកនាងមក អ្នកនាងសេហ្វៀ»
«បានហើយ...ធំៗអស់ហើយមិនបាច់លេងអីដូចជាកូនក្មេងតទៅទៀតទេ វាមិនសប្បាយដូចដែលគិត»សេហ្វៀស្រែកខ្លាំងដោយការខឹងសម្បារគេចង់អោយនាងមកតែបែរជាប្រើវិធីយកនាងមកទីនេះដូចជាកូនក្មេង
«.....??»ស្ងាត់
«បានហើយខ្ញុំហត់នើយពេញមួយអាទិត្យហើយ ខ្ញុំចង់សម្រាក់»ថាហើយនាងតូចក៏ថយជើងមួយជំហានបែរក្រោយដើរចេញទៅដោយមានអារម្មណ៍ថាឈឺ សាច់មួយដុំតូចដែលនៅទ្រូងខាងឆ្វេងរបស់នាង នេះនាងកើតអីគ្រាន់តែគេធ្វើបែបនេះដាក់ក៏បានអារម្មណ៍ថាខ្លួនមិនសំខាន់ មានអារម្មណ៍ថាអន់ចិត្តជាមួយនិងគេ ទាំងដែលមិនបានត្រូវជាអ្វីនិងគ្នាសោះ
«សេហ្វៀ....»អ្នកកម្លោះពោលនាងតូចតិចៗដោយទ្រូងធ្ងន់កណ្ដុក គេគ្រាន់តែចង់អោយនាងបើកចិត្តទទួលយកគេគេគ្រាន់តែចង់អោយនាងមើលមកគេក្នុងផ្លូវល្អខ្លះ តែពេលនេះគឺគេខ្លួនឯងដែលរុញខ្លួនឯងអោយកាន់តែកប់ជ្រៅព្រោះតែវិធីចង់ឈ្នះតែម៉្យាង នាយកម្លោះសម្លឹងមើលទៅកាយតូចដែលដើរចេញទៅដោយមិនបានងាកក្រោយសូម្បីតែបន្តិច នេះនាងមិនដែលគិតពីការខំប្រឹងរបស់គេទេរឺយ៉ាងមិចនាងគិតធ្វើមិនស្គាល់គេរហូតរឺយ៉ាងមិច នាងមានដឹងដែរទេថាគេតាមរកនាងមករហូតនាងមានដឹងទេថាគេខ្វល់ខ្វាយពីនាងប៉ុណ្ណាពេលដែលនាងចេញពីគេបាត់ស្រមោលតាំងពីថ្ងៃនោះមក រូបភាពនាងយំសោកនៅតាមលងគេក្នុងយល់សបិន្តរាល់យប់ ប្រហែលនាងមិនដឹងទេមើលទៅ
នៅតាមដងផ្លូវដែលសម្បូរទៅដោយចរាចរណ៍ខ្វាត់ខ្វែងទៅមកមិនឈប់ម្នាក់ៗស្វះស្វែងធ្វើដំណើរទៅមុខដើម្បីទៅដល់គោលដៅរបស់ខ្លួនចង់ទៅ ខុសអីតែរាងតូចដើរយឺតៗនៅចិញ្ចើមផ្លូវក្រោមកម្ដៅក្ដៅហែងនៅម៉ោងមួយរសៀល ពីព្រះអាទិត្យដែលកំពុងចាំជះមកលើផែនដី ស្រីតូចដើរបណ្ដើរយកដៃជូតទឹកភ្នែកដែលមានៈស្រក់ចុះបណ្ដើរ អារម្មណ៍នាងពេលនេះស្មានមិនត្រូវជាមេឃដែលភ្លៀងតែបើកថ្ងៃហាក់មើលមិនដឹងថាភ្លៀងច្រើនរឺតិច ហើយនាងក៏ដូចគ្នានាងមិនដឹងទេថាហេតុអីក៏នាងយំ?ទោះប្រឹងទប់ប្រឹងលាក់យ៉ាងណាក៏នៅតែមិនអាចឃាត់ទឹកភ្នែកមិនអោយស្រក់បាន
![](https://img.wattpad.com/cover/257637756-288-k554832.jpg)
YOU ARE READING
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Actionក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...