#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ២០កាយតូចបើកត្របកភ្នែកមកយឺតៗដោយអាការៈនៅធ្ងន់ក្បាលតិចៗកែវភ្នែករ៉េមើលជុំវិញខ្លួនក៏ប្រទះនិងកាយសង្ហាដែលគេងទ្រោមក្បាលមកលើក្រែដៃនៅតែចាប់កាន់ដៃតូចយ៉ាងណែនហាក់ខ្លាចបាត់បង់យ៉ាងអញ្ចឹង នាងក្រមុំនៅសម្លឹងមើលគេយ៉ាងយូរក្នុងចិត្តហាក់មានរឿងជាច្រើនអោយនាងគិត មានសំណួរជាច្រើនតែគ្មានចម្លើយទើបបានតែដកដង្ហើមធំរួចក៏ព្យាយាមដកដៃចេញពីដៃមាំ ដែលធ្វើអោយញ្ញាណអ្នកម្ខាងទៀតទទួលដឹងពីការរើបម្រាស់ ទើបស្ទុះងើបទាំងស្លន់ស្លោក្នុងចិត្តគិតខ្លាចថានាងតូចនិងកើតអី
«អុ....ដឹងខ្លួនហើយរឺ?»ជីមីនទៅជាភាំងនិយាយស្ទើរមិនចង់ចេញពេលដែលងើបមកក៏ឃើញមនុស្សស្រីដែលខ្លួនបារម្ភបើកភ្នែកក្រឡោតសម្លឹងមកគេ
«.........»សេហ្វៀមិនតបបែរជារ៉េភ្នែកគេចទៅមើលជញ្ចាំងជំនួយដោយការសម្លឹងវត្តមានគេ
«.....ញាំទឹកទេខ្ញុំចាក់អោយ...»ជីមីនក៏ធ្វើជាមិនខ្វល់ដែលនាងមិនព្រមសម្លឹងគេទៅជាសួរបន្លំជួយយកអាសាហើយក៏ក្រោកពីកៅអីដើរសំដៅតុក្បាលក្រែដែលមានទឹកនៅទីនោះស្រាប់ ទើបធ្វើអោយអ្នកដែលលេងរឹកនោះទៅជាកាន់តែមួម៉ៅថែមដែលគេមុខក្រាស់ជាងផ្លូវបេតុងទៅទៀតហើយក៏តបទាំងសម្លេងញ័រហាក់មិនទាន់បាត់អន់ចិត្ត
«លោកមកទីនេះធ្វើអី?មិចក៏មិនទៅធ្វើការងាររបស់លោកទៅក្រែងរវល់ណាស់មិនអញ្ចឹងរឺ?»សម្លេងខ្សាវៗលឺចេញពីបបូរមាត់សស្លេករបស់សេហ្វៀ នាងនិយាយនេះក្នុងន័យដែលគេរវល់ដល់ថ្នាក់មិនអាចហៅនាងទៅកម្មវិធីផ្ទាល់តែបែរជាអោយកូនចៅទៅចាប់នាងញាត់ចូលឡានដូចឆ្កែដូចឆ្មាទៅវិញ
«ខ្ញុំមកមើលថែរអ្នកនាងនិងហើយ...នេ៎សទឹកញាំទៅនិងបានផ្សើមបំពង់កខ្លះកុំអោយស្ងួតវាអាចបណ្ដាលអោយឈឺកបាន»ថាហើយអ្នកកម្លោះក៏ហុចកែវទឹកទៅអោយនាងតូចដែលពេលនេះក៏នៅតែមិនព្រមទទួលយក
«បើអ្នកនាងមិនញាំដោយខ្លួនឯងទេ ខ្ញុំនិងប្រើវិធីផ្លូវកាត់ហើយ»លឺបែបនេះសេហ្វៀក៏ងាកមុខតិចៗមកសម្លឹងមុខសង្ហាដោយការងឿងឆ្ងល់
STAI LEGGENDO
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Azioneក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...