ភាគ៤៣

2 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៤៣

នៅក្នុងហាងដែលមានមនុស្សចេញចូលអ៊ូអរបុគ្គលិកម្នាក់ៗមមាញឹកក្នុងការទទួលរាក់ទាក់ភ្ញៀវ
សេហ្វៀចុះពីលើឡានដើរសំដៅមកខាងក្នុងទាំងញញឹមស្រស់ នាងតែងតែបែបនេះបើទោះមានរឿងអោយគិតឈឺក្បាលយ៉ាងណាក៏នាងនៅតែញញឹមចេញពេលមកដល់ហាងរបស់ខ្លួន មិនអោយនាងញញឹមយ៉ាងមិចបើនេះសមិទ្ធិផលរបស់ដែលចំណាយពេលរៀនអស់បួនឆ្នាំរួមទាំងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការច្នៃម៉ូតអោយចេញមកឥតខ្ចោះព្រមទាំងមានភ្ញៀវចេញចូលបែបនេះទៀតទោះមិនចង់ញញឹមក៏នាងត្រូវហែកមាត់ខ្លួនឯងអោយញញឹមដែរ
«អ្នកនាង មានគេផ្ញើររបស់មក»បុគ្គលិកស្រីម្នាក់រត់មកប្រាប់អ្នកជាចាហ្វាយព្រមទាំងហុចស្រោមសំបុត្រខ្នាតធំល្មមពណ៌សូកូឡាមកអោយ សេហ្វៀហាក់ចងចិញ្ចើមឡើងបន្តិចត្បិតថាមិនដែលមានបែបនេះពីមុនមកហើយនាងក៏គ្មានសាច់ញាតិឯណាក្រៅពីអ្នកនៅផ្ទះជាមួយរាល់ថ្ងៃ ហើយចុះនេះជារបស់អ្នកណា?
«អ្នកណា?»
«គឺខ្ញុំមិនដែលស្គាល់ទេអ្នកនាង ដឹងត្រឹមថាជាមនុស្សប្រុសមាឌធំម្នាក់»នាងរៀបរាប់ប្រាប់តាមអ្វីដែលខ្លួនបានដឹង ទើបសេហ្វៀងកក្បាលតិចៗ រួចក៏លូកទាញយករបស់ក្នុងនោះចេញមកមើល តែក៏ត្រូវបើកភ្នែកធំក្រឡោត ព្រោះវាជារូបថតប៉ុន្មានសន្លឹងរបស់មនុស្សម្នាក់ដែលត្រូវគេចងដៃជើងជាប់និងកៅអី សេហ្វៀក៏ទទួលដឹងភ្លាមថាអ្នកណាជាអ្នកធ្វើរឿងនេះទើបរហ័យញុករបស់ចូលវិញដើរយ៉ាងប្រញ៉ាប់ទៅកាន់ឡានវិញហើយបើកចេញទៅយ៉ាងលឿន

ក្រុមហ៊ុនត្រកូលខ្លាឌឺរ៉ូម
ឡានមួយគ្រឿងមកឈប់ចតនៅទីកន្លែងសម្រាប់ចតឡានរបស់ក្រុមហ៊ុន នាងតូចសេហ្វៀចុះពីលើឡានដោយមិនភ្លេចទាញយកស្រោមសំបុត្រដែលមានផ្ទុករូបថតមិញនេះទៅជាមួយ

«អ្នកនាង អ្នកនាងមិនអាចចូលបានទេអ្នកនាង»សន្តិសុខពោលឡើង ព្យាយាមឃាត់ស្រីស្រស់មិនអោយចូលព្រោះគ្មានភារកិច្ចហើយក៏មិនបានណាត់ចាហ្វាយខ្លួនទុកថែមទៀត តែសេហ្វៀនៅតែរឹងទទឹងចង់ចូល
«ខ្ញុំមានការសំខាន់ត្រូវនិយាយជាមួយចាហ្វាយលោក អោយខ្ញុំចូលទៅ»
«អត់ទេអ្នកនាង សូមមេត្តាដល់ខ្ញុំផងណា អ្នកនាង»ប្រុសម្នាក់ចំពោះមុខលើកដៃសំពះអង្វរកដល់ស្រីតូច
«ទេ....ខ្ញុំត្រូវទៅនិយាយជាមួយគេអោយដឹងរឿង ជៀសចេញ»ថាហើយសេហ្វៀក៏សំរុកចូលទាំងកំរោលបានសម្រេច ចំណែកឯអ្នកខាងនេះវិញដោយឃាត់មិនបានហាមមិនជាប់ហើយក៏ទាក់ទងទៅកាន់អ្នកខាងក្នុងតាមប្រដាប់ទាក់ទង
«លោក ទទួលបានទេ»
«ទទួលបាន»
«មានស្រីម្នាក់ចូលទៅហើយដោយអៈអាងថាចង់ជួបចាហ្វាយ ឥឡូវ....»
«មិនបាច់ឃាត់នាងទេអោយនាងចូលមក»អ្នកម្ខាងមិនទាន់និយាយចប់ស្រួលបួលផងក៏ទទួលបានការអនុញ្ញាតទៅហើយហើយនាយដឹងច្បាស់ណាស់ថាសម្លេងមុននេះជាអ្នកណា
«បាទ ចាហ្វាយ»

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Opowieści tętniące życiem. Odkryj je teraz