#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ២២«ចា៎ស...»ចម្លើយខ្លីចេញពីមាត់តូចតែអ្នកដែលឈរចំពោះមុខនាងបែរជាចង់ទន់ជង្គុងព្រោះប៉ុន្មានថ្ងៃនេះនាងប្រែជាទន់ភ្លន់មិនរឹងកព្រឺសដូចពីមុន រឹកពារបែបនេះវាជាកម្លាំងបណ្ដារចិត្តអោយអ្នកកម្លោះកាន់តែលួចគិតថានាងកំពុងតែព្យាយាមបើកចិត្តទទួលយកគេហើយ ហើយពេលដែលនាងបែបនេះក៏កាន់តែគួរអោយស្រឡាញ់ថែមទៀតដែលពង្វួកអោយអ្នកកម្លោះផុងចិត្តកាន់តែជ្រៅជាងពេលមុនៗទៅទៀត
«តុរៀបចំរួចហើយ អញ្ចើញណា»ជីមីនបង្វែរដៃទៅបង្ហាញតុតូចមួយព្រមជាមួយនិងកៅអីពីនិងមានស្រាក្រហមមួយដបបង្ហាញខ្លួននៅលើតុហើយក៏មានអាហារចំនួនមួយចានដែលធ្វើឡើងសម្រាប់មនុស្សពីរនាងយ៉ាងពិសេសហើយមើលទៅរ៉ូមែនទិកទៀតផង តុអង្គុយជាប់មាត់សមុត្រនៅពេលល្ងាចដោយគ្មានអ្នកណាក្រៅពីគេទាំងពីរឡើយព្រោះថ្ងៃនេះមិនមែនជាថ្ងៃចុងសប្តាហ៍តែជាថ្ងៃដើមសប្ដាហ៍ទៅវិញទេទើបធ្វើអ្វីក៏មានភាពងាយស្រួល ទេសភាពស្រស់សោភាគួបជាមួយនិងខ្យល់បករវិចៗផើយផាត់ត្រជាក់កាយយ៉ា ញាំអោយនាងតូចយកដៃអោបខ្លួនទាំងមិមដឹងខ្លួន
«គ្របអាវនេះទៅនិងបានកក់ក្ដៅខ្លះ»ជីមីនយកអាវធំមកគ្របពីលើស្មាទាំងសងរបស់នាងទើបសេហ្វៀត្រូវងើយមើលមុខគេដោយស្វាយប្រវត្តិហើយក៏បានតែញញឹមទាំងមិនសមទៅកាន់អ្នកកម្លោះវិញ
«.....អរគុណហើយ»នាងតូចពោលពាក្យនេះទៅកាន់អ្នកចំពោះមុខរួចក៏ដើរទៅចូលអង្គុយកៅអីដែលរៀបចំទុកហើយស្រាប់នោះដោយមានកម្លោះសង្ហាកូនកាត់កូរ៉េអុីតាលីដើរតាមពីក្រោយ ជីមីនរហ័សទៅទាញកៅអីថយក្រោយបន្តិចដើម្បីអោយនាងតូចមានភាពងាយស្រួលក្នុងការចូលអង្គុយ សេហ្វៀញញឹមបន្តិចហើយក៏ទម្លាក់បង្គុយអង្គុយចុះ
«ថ្ងៃនេះលោកដូចជាល្អនិងខ្ញុំដល់ហើយ....មានរឿងអីមែនទេ»ក្រោយពីអង្គុយហើយស្រួលបួលទាំងពីរនាងសេហ្វៀក៏សួរឡើង ទាំងដែលដឹងក្នុងចិត្តរួចទៅហើយថាគេមានបំណងអីហើយនាងក៏កំពុងតែត្រៀមចិត្តត្រៀមកាយដើរក្នុងហ្គេមមួយនេះទោះគេមិនបានគិតឡើងក៏នាងជាអ្នកគិតមកជាយូរមកហើយ
«គឺ....មានខ្លះៗដែរ...»អ្នកកម្លោះតបទាំងមិនលាក់លៀមព្រោះថាថ្ងៃនេះគេតាំងចិត្តរៀបចំវាឡើងយ៉ាងផ្ចិតផ្ចង់បំផុតបើមិនមានរឿងសំខាន់ទើបវាចម្លែកព្រោះទម្រាំតែគេគៀងនាងមកទីនេះបានក៏ប្រើពេលយកចិត្តនាងអស់ជាច្រើនថ្ងៃមកហើយ
«អ៎រ.....»សេហ្វៀធ្វើជាញញឹមងកក្បាលបែបមិនដឹងខ្យល់អី
«អូខេ...ឆាប់ញាំទៅ»ជីមីនពោលរួចរួចក៏យកសមនិងកាំបិតកាត់សាច់មួយជំនិតល្មមដាក់ក្នុងចានសក្បុសពីមុខនាងតូច
«ចា៎ស....!!»សេហ្វៀតបរួចក៏ចាប់កាន់សមមកចាក់សាច់ដាក់ចូលក្នុងមាត់ប្រឹងញញឹមទាំងបង្ខំទៅកាន់អ្នកចំពោះមុខក៏មានអារម្មណ៍ថាខ្លួនឯងហាក់ដូចអាត្មានិយមពេកទេដឹងបើសិនជានាងនឹកគិតបោកប្រាស់គេដោយប្រយោលបែបនេះ ប៉ុន្តែនាងក៏សម្រេចចិត្តថានិងដើរលើផ្លូវមួយដែលគ្មានគេតែព្រោះរឹងមានៈដោយខ្លួនឯងវិធីដែលអាចអោយគេចាក់ចេញពីនាងជារាងរហូតបានគឺមានតែមួយគឺដើរតាមហ្គេមដែលនាងរៀបចំទុក
«ឆ្ងាញ់ទេ?»អ្នកកម្លោះសួរឡើងនៅពេលដែលឃើញនាងក្រមុំហាន់សាច់ញាំបានបន្តិច
«ហឺ...គឺឆ្ងាញ់»
«ចឹងញាំអោយច្រើនៗទៅណា»ជីមីនញញឹមស្រស់ដាក់អ្នកចំពោះមុខដោយចិត្តលួចរំភើបតិចតួចព្រោះតែជិតដល់វេលាដែលគេត្រូវឆ្លើយប្រាប់នាងនៅការពិត ការពិតពីអារម្មណ៍ដែលគេមានចំពោះនាង
«លោកមានអីចង់និយាយពិតទេ?»សេហ្វៀសួរឡើងនៅពេលដែលសង្កេតឃើញថានាយហាក់ដូចមានអ្វីចង់និយាយជាមួយនាងយ៉ាងពិសេស
«គឺ....ខ្ញុំ...សុំទោសចំពោះរឿងកន្លងមក»ជីមីនពោលពាក្យសុំទោសជាលើកទីមួយផ្ទាល់ជាមួយនាងហើយក៏មាមអារម្មណថាខ្មាស់អៀនបន្តិចបន្តួចក្នុងការនិយាយតែគេក៏សន្យាហើយថាទោះជាយ៉ាងណានាយនិប្រើពាក្យនេះទៅកាន់នាងអោយបាន
«ហឹស...រឿងកាលពីមុនខ្ញុំភ្លេចអស់ហើយ»សេហ្វៀនិយាយទាំងព្យាយាមកុហកខ្លួនឯង នាងមិនបានភ្លេចផ្ទុយទៅវិញនាងមានតែចាំៗមករហូត ព្រោះវាជាការចង់ចាំដ៏អាក្រក់មួយសម្រាប់នាងទោះបីប្រឹងបំភ្លេចក៏វាមិនអាចទៅរួច
«............»ស្ងាត់ អ្នកកម្លោះប្រែជាស្ងាត់បន្តិចព្រោះតែសម្ដីរបស់នាង«ចុះដែលអ្នកនាងធ្វើជាមិនស្គាល់ខ្ញុំនោះ វាជារឿងអីទៅ?»ក្រោយពីស្ងាត់រួចអ្នកកម្លោះក៏មានគំនិតមួយលេចឡើងមកសួរនាងភ្លាម ចំណែកឯនាងតូចក៏តបធម្មតាធ្វើដូចគ្មានរឿងអ្វីកើតឡើង
«ក៏គ្រាន់តែចង់សាកចិត្តលោកប៉ុណ្ណោះ»នាងនិយាយធ្វើទឹកមុខជាធម្មតាតែចិត្តនិងបេះដូងមិនបានធម្មតាដូចសំបកខាងក្រៅព្រោះនាងជ្រើសរើសកុហកគេទាំងដែលខ្លួនឯងតាំងចិត្តថានិងគេចពីគេមករហូតមិនបានសាកចិត្តអីបន្តិច
«ពិតរឺ?»
«ត្រូវហើយខ្ញុំក៏ព្រមចាប់ផ្ដើមជាថ្មីព្រោះឃើញថាលោកពិតជាមនុស្សល្អនិងស្មោះស្មគ្រ័ខ្លាំង...ណាស់...»ចុងប្រយោគនាងរាងបង្អូសវែងដោយសម្លេងស្រាលជាងឃ្លាមុនៗ ព្រមទាំងប្រើក្រសែភ្នែកសម្លឹងទៅអ្នកចំពោះមុខបង្ខិតបង្ខំតែក៏ញោចស្នាមញញឹមបន្លំទៅកាន់គេយ៉ាងតហ័ស ចំណែកឯអ្នកកម្លោះរហ័សញញឹមបែបមានសង្ឃឹមទៅកាន់នាងតូចដោយចិត្តរំភើបផងញាប់ញ័រផងរកស្មានមិនត្រូវនៅពេលនេះ អោយគេនិយាយបែបណាបើសុខៗអ្វីដែលបានលឺចេញពីមាត់នាងនិងស្ដាប់ដោយត្រចៀករបស់អ្នកកម្លោះផ្ទាល់គឺពាក្យថា"ចាប់ផ្ដើមជាថ្មី"ដែលធ្វើអោយសាច់មួយដុំក្នុងទ្រូងខាងឈ្វេងញាប់ញ័រលោតស្ទើរតែធ្លាយចេញមកក្រៅទៅហើយនោះ ក្រោយពីញញឹមពេញចិត្តនៅសម្ដីនាងតូចរួចហើយអ្នកកម្លោះក៏ក្រោកពីកៅអីយឺតៗសំដៅទៅលុតជង្គុងដោយជើងម្ខាងឯជើងម្ខាងទៀតក៏បញ្ឈរក្បាលជង្គុងឡើងព្រមទាំងដាក់គួយដៃម្ខាងនៅជង្គុងនោះ ហើយក្បែរៗនាងតូចដែលធ្វើអោយសេហ្វៀបានតែឆ្ងល់យកតែមែនទៀតនៅពេលនេះនាងមិនដឹងមែនថាគេចង់ធ្វើអីអោយប្រាកដបានជាមកជិតនាងដល់ថ្នាក់នេះព្រមទាំងប្រើទឹកមុខបែបប្រាកដប្រជាបែបនិងទៀតវាធ្វើអោយនាងចង់តែស្រែកប្រាប់គេអោយលឺៗទេថានាងចង់ក្រឡះសម្ដីដែលថាមុននេះចេញព្រមទាំងនិយាយការពិតចេញមកទាំងអស់តែក៏ខំទប់ព្រោះក៏ចថ់ដឹងដែរថាគេនិងបន្តធ្វើអ្វីមកលើនាងបន្តនោះ?ភ្លាមនោះអ្នកកម្លោះក៏លូកដៃចូលហោប៉ាវខោពណ៌សក្បុសរបស់នាយហាក់ដូចទាញប្រអប់អ្វីម៉្យាងចេញមកអរគុណសម្រាប់ការចំណាយពេលអាន✨
![](https://img.wattpad.com/cover/257637756-288-k554832.jpg)
YOU ARE READING
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Actionក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...