#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៣៩«សេហ្វៀ....??»អ្នកកម្លោះពោលតិចៗព្រមទាំងសម្លឹងមើលអ្នកចំពោះមុខដោយការភ្លឹកភ្លាំង ហើយអ្នកម្ខាងទៀតក៏ដើរចូលមកក្នុងដំណើរមួយៗ
«ភ្ញាក់ផ្អើលធ្វើអី?ធ្វើដូចខ្ញុំជាសត្វចម្លែក»សេហ្វៀនិយាយបែបលេងសើចនៅពេលដែលឃើញថាអ្នកកម្លោះធ្វើខ្លួនមិនត្រូវពេលមានវត្តមាននាង ទើបតេហ្វឹងរហ័សសម្រួលអារម្មណ៍ចូលទៅកាន់ដៃស្រីតូចដោយញញឹមត្រេកអរ
«គឺ...រំភើបនិងណាដែលសុខៗអូនមកមិនប្រាប់បែបនេះ»លឺបែបនេះសេហ្វៀបានតែញញឹមមិនសូវសម ពាក្យថាអូនជាពាក្យមួយដែលផ្អែមល្អែមបំផុតហើយតែពេលនេះនាងមិនសមនិងទទួលបានវានោះទេ នាងតូចញញឹមអោនសម្លឹងដៃដែលអ្នកកម្លោះចាប់កាន់នោះដោយភាពជូរចត់ បេះដូងចាប់ផ្ដើមអួលណែនសារជាថ្មីម្ដងទៀត
«អូនយ៉ាងមិចនិង?»តេហ្វឹងសួរនាំពេលដែលសង្កេតឃើញថានាងតូចដូចជាមានទឹកមុខមិនល្អដោយការសម្លឹងដៃគេមិនព្រិច
«អឹ...គ្មានអីទេ»ទោះពិបាកយ៉ាងណាក៏ព្យាយាមថាមិនអីទាំងដែលការពិតក្នុងចិត្តបែកខ្ញែកអស់រលីញទៅហើយ សេហ្វៀព្យាយាមញញឹមដាក់អ្នកចំពោះមុខធ្វើយ៉ាងណាអោយសមបំផុតដែលអាចលាក់បាំងស្នាមរបួសមិនអោយគេដឹងបានតាមរយៈស្នាមញញឹមស្រស់បំព្រងរបស់នាង ឃើញបែបនេះតេហ្វឹងក៏ដកដង្ហើមធូរចិត្តហើយក៏ពោលអញ្ចើញនាងចូលផ្ទះ
«អឺ...ចូលផ្ទះសិនទៅមោះ»ថារួចតេហ្វឹងក៏ដឹកដៃស្រីតូចដើរចូលទៅក្នុងវីឡារបស់ខ្លួនទាំងញញឹមបិទមាត់មិនជិត ចំណែកឯសេហ្វៀវិញបានតែដើរតាមការអូសទាញរបស់អ្នកកម្លោះចូលទៅក្នុងតាមគេដោយភ្នែកនៅតែសម្លឹងដៃខ្លួនដែលត្រូវចាប់កាន់នោះដោយអារម្មណ៍ជាច្រើន«អង្គុយសិនទៅ....ចាំបងយកទឹកអោយ»ពេលដល់សាឡុងក្នុងបន្ទប់ទទួលភ្ញៀវតេហ្វឹងក៏ចាប់កានស្មាទាំងពីរបស់ស្រីតូចរួចទាញនាងអោយអង្គុយលើឡាឡុងទន់ល្មើយហើយខ្លួនក៏ដើរចូលផ្ទះបាយដើម្បីយកទឹកត្រជាក់មួយកែវមកទទួលភ្ញៀវ កំឡុងពេលដែលអ្នកកម្លោះទៅផុតសេហ្វៀក៏រេភ្នែកសម្លឹងពិនិត្យមើលក្នុងវីឡាដ៏ធំមួយនេះ មើលចុះមើលឡើងក៏ក្រឡេកភ្នែកប៉ៈរូបថតតូចល្មមមួយដាក់នៅលើតុមុខសាឡុង ធ្វើអោយនាងតូចទម្លាក់ទឹកមុខចុះបន្តិចរួចក៏លើវាមកមើល វាជារូបថតតេហ្វឹង លីណា និងជូលី ដែលថតរួមគ្នាព្រមជាមួយនិងស្នាមញញឹមស្រស់បស់គ្រប់គ្នា ហើយភ្លាមនោះខ្លួននាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនគឺជាជនទីបីដែលចូលមកបំបែកបំបាក់ទំនាក់ទំនងរបស់ពួកគេទោះបីជាពួកគេមិនបានស្រឡាញគ្នាតែពួកគេក៏បានរៀបការនិងគ្នាពេញលេញហើយទាំងនេះគឺជាការលៈបង់របស់តេហ្វឹងដើម្បីរក្សាមុខមាត់វង្សត្រកូលគ្រួសារ ដូច្នេះនាងមិនគួរណាមកធ្វើអោយរឿងកាន់តែរញ៉េរញ៉ៃជាងនេះទេ
«ទឹកមកដល់ហើយ...»គ្រាន់តែលឺសម្លេងអ្នកម្ខាងទៀតភ្លាមដែលបំភ្លឺឡើងហាក់ដូចជាក្មេង ទើបស្រីតូចសេហ្វៀត្រូវរហ័សដាក់រូបថតចុះនៅកន្លែងដើមហើយក៏សម្រួលឥរិយាបថអោយត្រឹមត្រូវ
«អរ...អរគុណ»ស្រីតូចពោលអរគុណនៅពេលដែលគេដាក់ទឹកក្រូចមួយកែវនៅពីមុខខ្លួន ហើយរហ័សយកមកផឹកក្អឹកៗហាក់ដូចអត់ឃ្លានយ៉ាងអញ្ចឹង តែនាងមិនបានអត់ឃ្លានអីទេគ្រាន់តែធ្វើដើម្បីបន្លំអារម្មណ៍ដែលគិតវែងឆ្ងាយមុននេះតែប៉ុណ្ណោះ
«អឹ...??យកមួយកែវទៀតទេបងទៅចាក់មកអោយ»តេហ្វឹងហាក់ធ្វើអីមិនត្រូវនៅពេលដែលឃើញថាអ្នកចំពោះមុខងើយក្អឹកៗអស់ទឹកក្រូចមួយកែវភ្លាមគេមើលសឹងមិនចង់ទាន់
«អ...អត់ទេ មិនបាច់ទេលោក»សេហ្វៀរហ័សឃាត់ពេលដែលគេបម្រុងក្រោកទៅយកទៀត ចំណែកឯតេហ្វឹងវិញទៅជាឆ្កឹងបន្តិចពេលលឺនាមដែលនាងប្រើ លោក??ស្ដាប់ទៅហាក់ដូចឆ្ងាយគ្នាខ្លាំងណាស់ដឹងទេ តែក៏រហ័សសម្រួលអារម្មណ៍វិញហើយគិតថាអាចមកពីនាងសម្របខ្លួនជាមួយមនុស្សដូចជាគេមិនទាន់បាន ហើយក៏ទម្លាក់អង្គុយវិញតាមការសុំរបស់នាង
«..../....»ស្ងាត់ ពួកគេស្ងាត់មិនមាត់កទាំងពីរនាក់ ព្រោះម្នាក់ៗហាក់មានរឿងសំខាន់រៀងខ្លួនតែក៏មិនដឹងចាប់ផ្ដើមនិយាយពីត្រង់ណាមុនអោយសាកសម
«អឺ....រឿងនោះ....អូនមិនខឹងនិងបងទេរឺ?»ដោយឃើញថាស្ងប់ស្ងាត់ពេកទើបតេហ្វឹងចាប់ផ្ដើមមុនដោយសួរនៅសំណួរដែលគេចង់សួរតាំងពីដំបូងដែលឃើញនាងមកដល់ទីនេះ
«...គឺ...ហេតុអីត្រូវខឹងនោះលោកធ្វើក៏ព្រោះមានហេតុផល ខ្ញុំអត់មានខឹងលោកទេ»សេហ្វៀតបទាំងញញឹមទៅកាន់គេវិញដោយប្រើពាក្យឃ្លាតឆ្ងាយពីគ្នាដដែល មែននាងគួរតែរៀនកាត់ចិត្តសម្របខ្លួនអោយហើយព្រោះចាប់ពីពេលនេះតទៅនាងមិនអាចស្និទស្នាលគេដូចមុនមិនថាពាក្យសម្ដីរឺកាយវិកាគ្រប់យ៉ាងគឺនាងត្រូវដកខ្លួនចេញពីគេ ព្រោះអីដឹងទេ?ព្រោះនាងគិតថារវាងនាងនិងគេវាមិនអាចដូចមុនមិនថាថ្ងៃក្រោយរឺតទៅមុខទៀតគឺនៅតែគ្មានផ្លូវ
«........»គេមិននិយាយ ទើបនាងពោលបន្ត
«.....ព្រោះខ្ញុំគ្មានសិទ្ធត្រូវខឹងរឺស្អប់លោកឡើយ...យ៉ាងណាពួកយើងមិនអាចដូចមុនស្រាប់ហើយ...»សេហ្វៀសម្រេចចិត្តខ្ជាក់ចេញនៅឃ្លានេះ(ពួកយើងមិនអាច់ដូចមុន)វាជាឃ្លាមួយដែលនាងចង់បញ្ជាក់ប្រាប់គេថានាងចង់បញ្ចប់ត្រឹមនេះ វាមិនល្អទេដែលនាងយកខ្លួនមកប្រឡាកើប្រលោកជាមួយមនុស្សដែលមានគ្រួសារហើយ បើទោះបីជាពួកគេមិនបានពេញចិត្តគ្នាក៏ពួកគេមានឈម្នោះជាប្ដីប្រពន្ធដែលរស់ក្រោមដំបូលតែមួយទៅហើយ នាងមិនចង់ធ្វើជាជនទីបីអោយអ្នកណាក្ដៅក្រហាយឡើយ នាងហត់
«សេហ្វៀ...នេះអូននិយាយអី?ក្រែងអូនបានដឹងអស់ហើយមិនអញ្ចឹងថាបងនិងលីណាជាអ្វីនិងគ្នានោះ»
«តែខ្ញុំមិនចង់មានឈ្មោះជាមា...លោកយល់ដែរទេ»មែន!!បើនាងនៅតែរឹងទទឹកនាងនិងក្លាយជាមាជ្រែកដែលអ្នកគ្រប់គ្នាស្អប់ខ្ពើមនិងមិនអោយតម្លៃ ដូច្នេះផ្លូវនេះគឺល្អបំផុតសម្រាប់នាងនិងគេ
«បើទោះបីលោកនិងអ្នកនាងលីណាមិនបានស្រឡាញ់គ្នា តែពួកលោកក៏បានរៀបការនិងគ្នាដែលទទួលស្គាល់យល់ព្រមពីគ្រួសារទាំងពីរព្រមទាំងមនុស្សមួយចំនួនធំដែលបានដឹង ដូច្នេះតើខ្ញុំគួរបន្តមានន័យអី បើវាមានតែភាពឈឺចាប់នោះ»
«.......!!»
«ហើយខ្ញុំក៏មិនបានខឹងរឺស្អប់អ្នកណាទាំងអស់ ព្រោះវាជាជម្រើសរបស់មនុស្សម្នាក់....»
«តែបងនៅស្រឡាញ់អូនណាសេហ្វៀ....ស្រឡាញ់មិនដែលគិតថានិងឈប់ស្រឡាញ់ឡើយ»អ្នកកម្លោះលូកចាប់ដៃតូចទាំងញីញ័រ គេពិតជាមិនចង់បាត់បងនាងពិតមែន នាងជាមនុស្សដំបូងដែលគេផ្ដល់បេះដូងជូនគ្មានមនុស្សស្រីទីពីរឡើយ
«អត់ទេ...ទោះលោកនៅស្រឡាញ់តែវាក៏មិនអាច់ទៅរួច បើលោកមិនគិតពីខ្លួនឯងគួរគិតពីគ្រួសារលោក ក្រែងលោកជ្រើសផ្លូវនេះដើម្បីគ្រួសាររឺ?លោកមិនត្រូវធ្វើអោយពួកគាត់អស់សង្ឃឹមនោះទេ នៅមានទៀតលីណានិងជូលីពួកគេទាំងពីរត្រូវការលោក ដរាបណាបងប្រុសលោកមិនទាន់ដូចដើមពួកគេនៅតែត្រូវការលោក ពួកគេត្រូវការលោកណាលោកដឹងទេ??.....ខ្ញុំគ្មានតម្លៃអីដែលត្រូវអោយលោកជ្រើសឡើយ លោកធ្វើបែបនេះគឺត្រូវហើយណាតេហ្វឹង លោកត្រូវតែបំភ្លេចខ្ញុំ លោក....??»
«បានហើយបងមិនចង់ស្ដាប់.....បើអូនមកព្រោះតែរឿងនេះ បងថាអូនទៅវិញសិនទៅ»ដោយទ្រាំនិងស្ដាប់មិនបាននាយកម្លោះក៏ស្រែកកាត់ប្រយោគស្រីតូចហើយក៏ពោលដេញអ្នកចំពោះមុខចេញ រួចក៏ដើរសំដៅទៅបន្ទប់ជាន់លើ
«តេហ្វឹង...»
«បានហើយអូនទៅវិញសិនទៅ បងចង់សម្រាក់....»ថាហើយគេក៏ឡើងទៅបាត់ស្រមោលបន្សល់ទុកកាយតូចដែរឈររឹងខ្លួននៅមួយកន្លែងមិនបាននិយាយអ្វីសម្លឹងទៅជាន់លើដោយចិត្តធ្ងន់កណ្ដុកអរគុណសម្រាប់ការចំណាយពេលអាន✨
CITEȘTI
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Acţiuneក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...