ភាគ៥២+៥៣

2 0 0
                                    

Happy Khmer New Year.....អោយពីរភាគសងពីម្សិលមិញផង😂យ៉ាងមិចហើយ...សុខទុក្ខយ៉ាងណាដែរចូលឆ្នាំថ្មី?តែកុំភ្លេចថែរក្សាសុខភាពខ្លួនផងណា🥰
#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៥២+៥៣

ត្រឡប់មកនាងតូចសេហ្វៀវិញបានកំពុងតែអង្គុយឆ្ងក់នៅលើសាឡុងអើតកចំហមាត់។មែននាងគេងមិនលក់អារម្មណ៍ចេះតែគិតឃើញបារម្ភគេយ៉ាងចម្លែក នាងចេះតែគិតឃើញថាគេមិនបានទៅផ្ទះព្រោះធម្មតារ៉េមហ្វឺថាបើនាយទៅផ្ទះធំនិងប្រាប់គេរហូតតែលើកនេះចេញទៅដោយគ្មានដំណឹង ទើបចេះតែនឹកឃើញរឿងផ្ដេសផ្ដាស់ឡើងមក។កែវភ្នែកខ្មៅនិលរ៉េសម្លឹងមើលនាឡិកាព្យួរជញ្ជាំងដែលពេលនេះទ្រនិចនាឡិការចង្អុលនៅចំណុចម៉ោង១២:៤៧នាទីយប់ទៅហើយ សេហ្វៀដកដង្ហើមធំបន្តិចរួចក៏រៀបនិងដើរចូលក្នុងបន្ទប់ទៅឡើងលើគ្រែដែលវាមិនដឹងជាលើកទីប៉ុន្មាន?ព្រោះនាងគេងមិនលក់ទើបចេះចុះឡើងឥតឈប់
គ្រឹក..គ្រឹក...
សម្លេងបើកទ្វានិងបិទទ្វាវិញហាក់ទាញយកស្នាមញញឹមនាងតូចអោយញោចញញឹមឡើងនិងរហ័សនាំរាងកាយខ្លួនសំដៅទៅទ្វាដោយចិត្តត្រេកអរដោយមិនបានគិតខ្វល់អ្វីច្រើន តែក៏ត្រូវឈប់ត្រឹងពេលដែលមានវត្តមានមនុស្សស្រីមកជាមួយនិងអោបគ្នាអោយស្អិតតតាក់  ចំណែកឯនាយម្ខាងទៀតក៏ស្រវឹងទន់កដូចគេវាយបំបាក់
«ជុប...»
«អឹ...??»គាំងគ្មានអ្វីត្រូវបរិយាយសេហ្វៀនៅតែបន្តឈរឆ្កឹងដូចចម្លាក់ពេលដែលមនុស្សប្រុសចំពោះមុខងាកថើបថ្ពាល់ស្រីនៅក្នុងដៃដោយសតិមិននៅក្នុងខ្លួន
«អួយ..ជីមីនកុំបង្ខំអីតាមសម្រួលណា..»អ៊េនជេលបានដៃពោលសម្ដីស៊កសៀតដាក់មនុស្សដែលខ្លួនស្អប់ថែមទាំងញញឹមឌឺដង សេហ្វៀហាក់ខឹងក្រោធភ្លាមពេលឃើញកាយវិការចំអក់ឡក់ឡើយរបស់នាង ដៃក្ដាប់ជាយរ៉ូបគេងយប់ណែន តែប្រឹងសម្រួលអារម្មណ៍អោយល្អជាងនេះជៀសវាងមានសង្គ្រាមបែកឈាមក្នុងអាផាតមិននេះ
«អស់តួនាទីអ្នកនាងហើយអ៊េនជេល...អោយគេមកខ្ញុំ»ថារួចស្រីតូចក៏ចូលទៅគ្រាអ្នកកម្លោះអោយស្ថិតក្នុងដៃខ្លួន តែក៏មិនងាយរបេះចេញពីដៃអ្នកម្ខាងទៀតងាយ
«អ្នកនាងចង់យ៉ាងមិច?នេះគិតចង់កេងចំណេញលើមនុស្សស្រវឹងគ្មានសតិនិងរឺ?»ដោយទ្រំតទៀតមិនបានទើបសេហ្វៀបង្ហើរពាក្យមិនសមគួរទៅ តែអ្នកម្ខាងទៀតបែរជាមិនបានគិតខឹងអ្វីថែមទាំងញញឹមចុងមាត់តិចៗ
«ប្រហែលទេដឹង?ហឹស»ន័យរបស់នាងហាក់មានបំណងដុតកំហឹងក្នុងខ្លួនស្រស់ស្រីអោយឆាបឆេះឡើង
ក្រិប....!!
«អួយ...??»កាយតូចរបស់នារីម៉ូឌែលត្រូវរុញទៅម្ខាងខ្ទុបនិងជញ្ចាំងដោយកម្លាំងដៃស្រីខ្លួនតូចដូចគ្នា
នេះនាងការពារគេដល់ថ្នាក់និងរឺ?ហួងហែងសូម្បីតែមនុស្សស្រីក៏មិនអោយនៅជិតគេ
«ចេញទៅ បើមិនចង់ឈឺខ្លួនហើយត្រូវខ្មាស់គេជាងនេះ»
«នាង!!!»អ៊េនជេលរកតវ៉ាមិនសុខចិត្ត តែក៏លែងទាន់ទៅហើយព្រោះសេហ្វៀគ្រាជីមីនដើរសំដៅទៅបន្ទប់ធ្វើព្រងើយ
«ចង្រៃយ៍...»ថារួចអ៊េនជេលក៏ទន្ទ្រាំជើងដើរចេញទាំងមិនសុខចិត្ត

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Donde viven las historias. Descúbrelo ahora