#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ០៩ក្រោយពីធ្វើដំណើរដោយរថយន្តអស់រយៈពេលជាង២០នាទីមកពីព្រលានអុីនឆុនដល់ភូមិគ្រឹះត្រកូលជុងព្រោះចរាចរណ៍ទីក្រុងរាងមមាញឹកបន្តិចតាមធម្មតាជិះឡានតែ១០នាទីអីក៏ដល់ទៅហើយ សេហ្វៀនិងជេយ៉ុនក៏មកប្រាកដខ្លួនមុខភូមិគ្រឹះដ៏ធំស្គឹមស្គៃមានអ្នកបំរើឆ្វេងស្ដាំមើលទៅអ៊ូអរមិនស្ងប់ស្ងាត់ឡើយ
សេហ្វៀដកដង្ហើមធំមួយឃូសពេលដែលកាយតូចចុះពីលើឡានឈរនៅមុខផ្ទះដែលនាងឃ្លាតទៅពីរឆ្នាំដើម្បីទៅរៀនតនៅអុីតាលីតាមក្ដីសុបិនរបស់ខ្លួនតាំងតែពីតូចហើយទីបំផុតនាងក៏ត្រូវចាក់ចោលទីនោះទាំងដែលរៀនមិនទាន់ចប់ផងនោះ តែក៏គ្មានអ្នកណាបង្ខំនាងដែរគឺនាងជាអ្នកចង់មកដោយខ្លួនឯងទេតើ«ឆាប់ចូលទៅសេហ្វៀ»ដោយឃើញនាងតូចឈរភ្លឹកយូរដែរហើយទើបជេយ៉ុនពោលកាត់ភាពស្ងប់ស្ងាត់របស់នាងតូចធ្វើអោយសេហ្វៀហាក់ភ្ញាក់បន្តិច នាងនេះចំមែនហើយចេះវែងឆ្ងាយទៅកើត
«អ៎...ចា៎ស!!»ដោយលឺសម្លេងជេយ៉ុនហៅហើយនាងក្រមុំក៏រហ័សឆ្លើយហើយក៏សម្រួលអារម្មណ៍បោះជំហានដើរចូលដោយមានជេយ៉ុនដើរនាំផ្លូវ
នៅខាងក្នុងភូមិគ្រឹះ.......
លោកជុងដែលជាមេគ្រួសារបានកំពុងតែអង្គុយគងទាក់ខ្លានៅលើសាឡុងតម្លៃថ្លៃកំពុងតែកាន់កាសែតមួយច្បាប់មើលដោយយកចិត្តទុកដាក់ព្រមជាមួយនិងពែងតែមួយពែងដាក់នៅលើតុផងដែរមើលយូរហើយ លោក ជុង អុីនយ៉េប ក៏លើកពែងតែមកក្រេបយករស់ជាតិឈ្ងុយឈ្ងប់បន្តិចតែភ្លាមនោះអ្នកបម្រើស្រីម្នាក់ក៏រត់ត្រហេបត្រហមចូលមកព្រមទាំងពោលយ៉ាងប្រញ៉ាប់
«លោកម្ចាស់..លោកម្ចាស់...អ្នកនាងតូចត្រឡប់មកវិញហើយលោកម្ចាស់»
ខេះៗ........!!!
ចប់សម្ដីអ្នកបម្រើលោកអុីនយ៉េបក៏ឈ្លក់តែចេញមក រួចបើកភ្នែកធំៗហាក់ស្មានមិនដល់និងដំណឹងមុននេះ
YOU ARE READING
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Actionក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...