ភាគ៤៥

1 0 0
                                    

ឡូវមកសុីឈ្នួលធ្វើចុងភៅអោយបងមីនទៅឆាប់មាន🥴
#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៤៥

ទីក្រុមរ៉ូម ប្រទេសអុីតាលី
ស្រីតូចកំពុងតែដើរញាប់ជើងស្មេចេញពីផ្សារម៉ាតមួយកន្លែងដែលត្រូវទិញសម្ភារៈខ្លៈៗដែលត្រូវការដាក់ផ្ទៈនឹងឈានទៅផ្សារគ្រឿងទេសផងដើម្បីទិញនេះនោះទុកសម្រាប់ធ្វើម្ហូប មែននាងបានមកដល់អុីតាលីហើយទាំងដែលនាងមិនទាន់និងដឹងផងថាគេយកនាងមកធ្វើស្អីដឹងត្រឹមថាមិនមែនយកមកកាប់សុីសាច់ទៅបានហើយ ហើយគ្រាន់តែមកដល់គេក៏រុញនាងអោយមកនៅអាផាតមិនដែលជារបស់គេផ្ទាល់ទៀតព្រមទាំងត្រូវនាយប្រើអោយចេញទិញនេះនោញដាក់ក្នុងបន្ទប់គ្រប់សព្វបែបយ៉ាងតាំងពីរបស់ញាំគឺត្រូវទិញទៅស្តុកទុកក្នុងទូរទឹកកកដែលភាគច្រើនសុទ្ធតែជាអាហារកូរ៉េ ហើយពេលនេះផងដែរសេហ្វៀនាងកំពុងតែគិតថាគេយកនាងមកធ្វើជាអ្នកបម្រើគេហើយមើលទៅ
«យកស្អីទៀតអញ្ចេះ?»សេហ្វៀឈរច្រងោរកំពុងគិតថាខ្លួនឯងខ្វះអីទៀតតែហាក់ភ្លេចភ្លាំងនឹកមិនឃើញសោះក៏ព្រោះតែនាងទិញច្រើនពេកទៅហើយ តែភ្លាមនោះគ្រប់យ៉ាងក៏ប្រមូលផ្ដុំមកនៅក្នុងការចងចាំវិញ
«អូ៎!!សាឡាត់»ថាហើយដៃម្ខាងក៏លូកយកសាឡាត់ដែលគេដាក់ស្រោបថង់មានស្តង់ដារនិងអនាម័យដែលរៀបចំដាក់តាមប្រភេទក្នុងទូរចំហាយត្រជាក់ដែលអាចរក្សាទុកពពួកនេះបានយូរមើលទៅស្រស់និងមិនខូច ចៃដន្យអីក៏មានដៃស្រលូនមួយលូកចូលមកបំណងយករបស់តែមួយ
«អូ៎...!!សូមទោស»សេហ្វៀប្រញាប់សូមទោសនៅពេលដៃលនាងត្រូវយឺតយ៉ាវជាងអ្នកម្ខាងទៀតបន្តិច
«សេហ្វៀ....??»ស្រីស្រស់ពោលឡើងទាំងការភ្ញាក់ផ្អើល ព្រោះមិនដែលគិតថានិងបានជួបស្រីម្នាក់ចំពោះមុខនេះម្ដងទៀត
«...អ៊េនជេល??»ចំណែកឯក្រមុំតូចយើងវិញក៏រាងភ្ញាក់ផ្អើលតិចតួចដែរ ដែលជួមមិត្តម្នាក់នេះនៅទីនេះទាំងដែលបែកគ្នារាប់ឆ្នាំតាំងពីថ្ងៃកើតរឿងនោះមកអ្នកទាំងពីរក៏មិនដែលទាក់ទងគ្នាទៀត ហើយក៏គិតថានិងភ្លេចបាត់ទៅហើយ
«នេះឯង....មកនៅទីនេះវិញរឺ?»អ៊េនជេលសួរឡើងទាំងមិនសូវសម មែន!!នាងដឹងថាសេហ្វៀបានត្រឡប់ទៅកូរ៉េវិញដែលព្រោះតែនាងជាអ្នករៀបចំឆាកល្ខោននៅយប់នោះឡើង តែក៏មិននឹកស្មានថានាង...ត្រឡប់មកវិញ
«គឺ...អត់ទេ គ្រាន់តែមានកិច្ចការតិចតួចត្រូវបំពេញនៅទីនេះតែប៉ុណ្ណោះ»វាពិតជាពិបាកបរិយាយណាស់ព្រោះនាងមកគឺព្រោះតែប្រុសម្នាក់ដែលមិនដឹងថាគេចង់មានល្បិចអីដាក់នាង
«អ៎រ..អញ្ចឹងទេរឺ?»អ៊េនជេលដង្ហើមចោលបន្តិចហាក់ធូរក្នុងចិត្ត
«មានអីរឺ?»មុននេះនាងចង់ចិញ្ចើមបន្តិចរួចក៏សួរនាំទៅកាន់អ្នកចំពោះមុខក្រែងល៎មានអីចង់និយាយជាមួយខ្លួន
«អ៎រ...អត់មានអីទេ»
«បើអញ្ចឹង ខ្ញុំលាសិនហើយ...»សេហ្វៀអោនរើសយកសាឡាត់មកដាក់នៅក្នុងកង់រុញដាក់អុីវ៉ាន់ហើយក៏ពោលសុំខ្លួនចេញពីទីនេះដើម្បីគិតលុយកាក់ព្រោះនាងមិនមានពេលច្រើនឡើយក្រែងចិត្តដល់រ៉េមហ្វឺដែលឈរចាំនៅក្រៅ
«.....»អ៊េនជេលមិននិយាយតែញញឹមតិចៗព្រមទាំងងកក្បាលជាការតបជំនួស ក្រោយពេលដែលនាងតូចសេហកវៀចេញទៅផុត កែវភ្នែកមួយគូររបស់នាងក៏ច្រាលឡើងដោយកំហឹងសារជាថ្មី ហេតុអី?ហេតុអីក៏បញ្ជួននាងមកទៀតហើយ លើកនេះ តើស្រីម្នាក់នេះមកយកស្អីពីនាងទៀតទៅ?មិចក៏មិនចេះអស់កម្មពារនិងគ្នាបែបនេះ អ៊េនជេលក្ដាប់សាឡាត់និងដៃណែន ព្រោះតែអារម្មណ៍ខឹងច្រណែនពីពេលមុន ពេលឃើញស្រស់ស្រីម្ដងទៀតក៏កាន់តែខឹងលើសដើម

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Donde viven las historias. Descúbrelo ahora