#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៤៤បន្ទាប់ពីនោះសេហ្វៀក៏មកឡើងឡានខ្លួនឯងដែលទុកនៅក្រុមហ៊ុននាយកម្លោះហើយក៏បញ្ជាឡានត្រឡប់មកកាន់ហាងរបស់ខ្លួនវិញទាំងមិនសូវមានសមាធិប៉ុន្មានតែយ៉ាងណានាងក៏ព្យាយាមធ្វើយ៉ាងណាអោយដល់ហាងសិនសឹមគិតទៀង
មកដល់ហាងភ្លាមស្រីតូចក៏សំដៅចូលទៅក្នុងបន្ទប់ធ្វើការផ្ទាល់ខ្លួនដោយមិនបាននិយាយឆ្លើយឆ្លងអ្វីជាមួយអ្នកណាគឺគ្រាន់តែញញឹមជាការរាក់ទាក់គ្រប់គ្នា
ព្រូស......
កាបូបស្ពាយពណ៌លឿងខ្ចីត្រូវបានគ្រវែងចោលទៅលើសាឡុងដោយមិនប្រណៃដៃតាមដោយរាងស្ដើងទម្លាក់អង្គុយចុះតាមក្រោយ ពេលនេះនាងពិតជាជិតឆ្គួតមែនទែនហើយ នាងស្មុគរហូតដល់ថ្នាក់ខួរក្បាលលែងចង់ដំណើរការនិងរឿងគ្រប់យ៉ាងទាំងអស់ សូម្បីតែការងារក៏នាងមិនសូវជាចាប់អារម្មណ៍ជាមួយដោយសារតែសំណើរឆ្គួតឡប់របស់គេមួយម៉ោងមុន.....
នៅក្នុងឡានដែលគ្មានសម្លេងអ្វីក្រៅពីខ្យល់ដង្ហើមរបស់មនុស្សពីរនាក់ដកឆ្លាស់គ្នាទៅមក ព្រោះម្នាក់សុទ្ធតែមាត់បិទស្គុតអស់ទៅហើយ
«......»ជីមីនអង្គុយស្ងៀមងាកសម្លឹងអ្នកដែលអង្គុយផ្អែកខ្នងនិងពូកឡានសម្លឹងទិដ្ឋភាពខាងក្រៅជំនួសការនិយាយស្ដីចូលនាយ ដោយសង្កេតឃើញបែបនេះហើយអ្នកម្លោះក៏ញញឹមមានល្បិចឡើងមកហើយក៏ពោល
«ខ្ញុំទុកពេលអោយនាងពីរថ្ងៃ»
«.....??»សេហ្វៀនៅស្ងៀមតែងាកសម្លឹងគេឆ្ងក់ព្រោះមិនយល់ថាគេនិយាយអីកាត់ៗយល់តែខ្លួនឯង
«នាងត្រូវទៅអុីតាលីជាមួយខ្ញុំ ហើយរយះពេលពីរថ្ងៃគឺដោះស្រាយជាមួយគ្រួសារ និយាយអ្វីនិយាយចុះអោយតែនាងគិតថាសម»គេនិយាយរួចនាងតូចក៏បានតែដកដង្ហើមធំផ្អែកខ្នងនិងពូកឡានវិញធ្វើដូចជាមិនខ្វល់ហើយក៏ឆ្លើយយល់ព្រមបែបហីៗ
«អូខេ...»តែតាមពិតទៅនាងពិតជាចង់សួរគេណាស់ថាចាំបាច់អីយកនាងទៅដល់អុីតាលីនោះ នាងមិនមែនប្រពន្ធគេឯណា«ទៅអុីតាលីជាមួយលោកហេ៎ស?ខ្វះស្អីនិយាយណាស់រឺ?»សេហ្វៀពោលឡើងទាំងហួសចិត្តនិងអ្វីដែលគេប្រាប់នាងពេលចេញឡានមកជាមួយគ្នា
«ហ៉ើយ...ឆ្គួតណាស់ តើអោយខ្ញុំទៅបកស្រាយប្រាប់អ្នកប្ទះយ៉ាងមិចទៅ?»ខួរក្បាលនាងពេលនេះកាន់តែក្រញាញ់លើសដើមទៅហើយពេលដែលនឹកឃើញដល់ពេលដែលនាងត្រូវឡើងយន្តហោះទៅអុីតាលីជាមួយគេ កាន់តែស្អប់ក៏ជំពប់លើ កាន់តែថយគេកាន់តែចូល តើអោយនាងធ្វើយ៉ាងមិចទៅ
ESTÁS LEYENDO
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Acciónក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...