ភាគ៥០

1 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៥០

នាងតូចដើរមកដល់ក៏ដកដង្ហើមធំបន្តិចព្រមទាំងសម្រួលអារម្មណ៍មុននិងរុញទ្វាបើកចូលទៅ
«.....??»សេហ្វៀនៅឈរឆ្កឹងពេលដែលភ្នែកក្រឡេកទៅប៉ះនិងប្រុសស្រីមួយគូរកំពុងកៀកកើយគ្នាយ៉ាងស្និទ្ធស្នាល ទាំងព្រឹកព្រលឹម
«អ្នកនាងសេហ្វៀ...មកដល់ហើយរឺ?ហីយ៉ា មិចក៏មកស្ងាត់ៗបែបនេះ»អ៊េនជេលពោលទាំងខ្លួននៅអង្គុយលើភ្លៅអ្នកកម្លោះដែលពេលនេះភ្នែករបស់គេក៏កំពុងសម្លឹងមកនាងដូចគ្នា សេហ្វៀស្ងាត់បន្តិចរ៉េភ្នែកទៅមើលដៃរបស់គេដែលអោបរឹតចង្កេះស្រីម៉ូឌែលជាប់ស្អិត
ឈិប...
មិចក៏នាងមានអារម្មណ៍ថាថប់ៗទៀតហើយ បេះដូងរបស់នាងហាក់ធ្ងន់ដូចមានថ្មសង្កត់ពីលើសែនធំមហិមា ដាស់អោយទឹកភ្នែករកកល់ចង់ស្រក់
ទេ...នាងមិនអាចយំបានទេ នាងត្រូវតែធ្វើអោយគេដឹងថាគេមិនបានសំខាន់ដល់ថ្នាក់នាងស្រក់ទឹកភ្នែកដោយសារគេឡើយ
«អ្នកនាងសេហ្វៀមិនអីទេរឺ...??»សម្លេងស្រាលពោលឡើងសួរនាងតូចហាក់ដូចបារម្ភ តែអត់ទេនាងពេញចិត្តទៅវិញទេ ស្រីម្នាក់នេះកាន់តែឈឺនាងកាន់តែសប្បាយ
«...សុំទោសដែលខ្ញុំគ្មានសុជីវធម៌បើកទ្វាចូលមកដោយមិនគោះទ្វាមុន តែមេត្តាថ្ងៃក្រោយជួយរកកន្លែងអោយសមរម្យជាងនេះផង ចា៎ស»សេហ្វៀប្រឹងប្រមូលអារម្មណ៍តាំងសតិវិញ តបទៅទាំងស្នាមញញឹមស្រស់ហាក់គ្មានរង្គោះរង្គឺសូម្បីបន្តិច ដែលធ្វើអោយអ៊េនជេលដូចត្រូវជៈទឹកត្រជាក់ចំកណ្ដាលមុខអោយស្ពឹករកអ្វីតបមិនបាន
ចំណែកឯអ្នកកម្លោះវិញទៅជាក្រពុលមុខភ្លាមពេលដែលឃើញថានាងតូចមិនបានប្រតិកម្មអ្វីជាមួយនិងទង្វើរបស់ខ្លួន គេគិតថានាងអាចនិងឃើញហើយខឹងគេ បើនាងបញ្ចេញភាពមិនពេញចិត្តតែបន្តិចគេនិងឈប់ តែអ្វីដែលស្មានទុកវាខុសស្រឡៈនាងមិនបានរង្គោះរង្គើជាមួយ ហើយថែមទាំងមានពាក្យស៊កសៀតទៀត
តើនាងមិនស្រឡាញ់គេពិតមែនរឺ?
«អ៊េនជេល អ្នកនាងអាចទៅវិញសិនបានហើយ..»នៅសុខៗជីមីនក៏ពោលទៅកាន់ស្រីម៉ូឌែលហាក់ដូចជាការដេញ ដែលធ្វើអោយនាងទៅជាមុខម៉ូវមិនពេញចិត្តដែលគេធ្វើបែបនេះ តែក៏ព្យាយាមនិយាយល្អជៀសវាងបាក់មុខ
«ជីមីន បើលោកធុញថប់ខ្ញុំអាចកំដរបានណា»អ៊េនជេលនិយាយផ្អែម ព្រមទាំងលូកដៃស្រឡូនទៅអោបកគេអង្អែលទៅមកហាក់ចង់អោយគេយកចិត្តនាង ចំណែកឯសេហ្វៀក៏កំពុងតែមើលគ្រប់សកម្មភាពក្នុងន័យខ្ពើមរអើម
ស្រីឥតកេរ្តិ៍ខ្មាស់...
នាងតូចពោលក្នុងចិត្តហើយក៏លែងចាប់អារម្មណ៍តទៅទៀត អង្គុយចុចទូរសព៌្ទធ្វើមិនដឹង
នាងកាន់តែមានអារម្មណ៍ដឹងពីភាពពិសពុលរបស់ស្រីម្នាក់នេះហើយ ក្នុងការជួបគ្នាជាលើកទីពីរនេះ នាងសម្រេចចិត្តធ្វើមិនស្គាល់គឺល្អហើយ គិតត្រឹមនេះស្រីតូចក៏កាន់ក្រដាស់ឯកសារមួយដុំដើរចេញទៅខាងក្រៅដោយមិននិយាយស្ដីមួយម៉ាត់
សេហ្វៀដើរសំដៅបន្ទប់ម៉ាសុីនកូពីហើយក៏បើកទ្វាចូលទៅ ព្រោះមុននេះនាងបានទទួលសារពីរ៉េមហ្វឺអោយជួយយកឯកសារទៅកូពីជំនួសគេព្រោះគេមានរវល់បន្ទាន់ទើបត្រូវពឹងពាក់នាងហើយនាងក៏យល់ព្រមដោយមិនទាក់ទើព្រោះឯកសារទាំងប៉ុន្មានក៏គេយកមកដាក់នៅលើតុនាងតាំងពីព្រឹកស្រាប់ហើយ ធ្វើកិច្ចការរួចស្រីតូចក៏បោះជំហានបម្រុងនិងចេញទៅវិញតែក៏ត្រូវទច់ង៉ក់ពេលដែលវត្តមានមនុស្សម្នាក់ដើរចូលមក
«សួស្ដីគីម សេហ្វៀ មិត្តសម្លាញ់...»អ៊េនជេលបោះជំហានមួយៗចូលមកសំដៅស្រស់ស្រីព្រមទាំងពោលពាក្យដែលគួរអោយស្អប់ចេញមក តែស្រីតូចក៏មិនណយពើងទ្រូងតបវិញ ហឹសទោះនាងមកក្នុងន័យរករឿងក៏នាងតូចមិនខ្លាច
«ហេ៎..អ្នកនាងអ៊េនជេលមានការអីរឺ?»សេហ្វៀលើកចិញ្ចើមសួរទៅកាន់អ្នកម្ខាងទៀត
«រឺចង់ពឹងអោយខ្ញុំកាត់ម៉ូតសម្លៀកបំពាក់អោយ តែក្រែងយើងទាំងពីររៀនចប់ជំនាញនេះដូចគ្នាមិនអញ្ចឹង?អូ៎...ភ្លេចទៅថា..ទឹកដៃនាងអន់ជាខ្ញុំយូរមកហើយហឹសៗ...»សម្ដីឌឺដងហាក់ចាក់ចំណុចរបស់អ្នកម្ខាងទៀតចំៗមិនលំអៀង ដែលធ្វើអោយអ៊េនជេលកើតការក្ដៅក្រហល់ក្រហាយមកភ្លាមៗ តែធ្វើជាគ្មានបញ្ហារ
«ហាសហា...ពូកែណាស់ៗ ប៉ុន្តែហេតុអីក៏មកធ្វើជាលេខាគេត្រុកៗបែបនៀកហឹម...និយាយទៅមើល»អ៊េនជេលសើចឡើងធ្វើដូចជាអស់សំណើចណាស់អញ្ចឹង ព្រមទាំងអោបដៃសម្លឹងមុខសេហ្វៀក្នុងន័យចំអកឡកឡើយ ចំណែកឯនាងតូចវិញក៏មិនព្រមចាញ់ គឺដាក់ទៅវិញនិងឯង
«ហើយចុះនាងនោះ?ជាម៉ូឌែលផង មិចក៏មកតោងទាមគេត្រុកៗដែរ មិនគិតថាគួរអោយអាម៉ាស់ទេហ៎?ហឹសៗ...»
«នាង...!!»
«យ៉ាងមិច?»កែវភ្នែកឆេះដោយកំហឹងរបស់អ៊េនជេលធ្វើអោយសេហ្វៀកត់សំគាល់ដឹងថាពាក្យមុននេះប្រៀបដូចមុខកាំបិតដែលចាក់ចំចំណុចរបស់នាង
«នាងច្រណែនរឺដែលគេយកចិត្តទុកដាក់និងខ្ញុំ?នេះរឺជាធាតុពិតរបស់នាង?តើនៅមានរឿងអីទៀតដែលខ្ញុំមិនដឹងទៅហា៎..អ៊េនជេល..?»ជាមិត្តមហាវិទ្យាល័យតែពេលនេះវាគ្មានទៀតទេ បើតាំងពីជួបដំបូងនាងក៏មើលដឹងពីភាពមិនប្រក្រដី កែវភ្នែកដែលបង្កប់ភាពពិសពុល ឈ្នានីស ចំអក់ឡើឡើយ ដែលស្រីម្នាក់នេះផ្ដល់អោយនាង វាធ្វើអោយសេហ្វៀលែងមានអារម្មណ៍ថាជាមិត្តនិងគ្នាទៀងហើយ ហើយក៏ពិតថាស្រីម្នាក់នេះមិនដែលទុកនាងជាមិត្ត
មនុស្សខ្លះមិនចាំបាច់អីទាល់តែឃើញនិងភ្នែកទើបអាកាត់បាននោះទេ មើលត្រឹមកាយវិការ ពាក្យសម្ដី ខ្សែភ្នែក ក៏ដឹងហើយថាយើងមានឋានៈជាស្អីក្នុងចិត្តរបស់គេ...
«ប្រហែលនាងទើបតែដឹងទេថា...ធាតុពិតខ្ញុំវាយ៉ាងមិច ហឹស...សោកស្ដាយផងដែលភ្នែកនាងអន់មើលមិនដឹងថាខ្ញុំមានបំណងអីទៅលើនាងតាំងពីដំបូង»មែន!នេះជាធាតុពិតរបស់នាង នាងស្អប់ស្រីម្នាក់នេះ ស្រីម្នាក់ដែលនៅចំពោះមុខនាងនេះហើយ ស្អប់ខ្លាំងទៀតផង
«អ៊េនជេល...!!»សេហ្វៀបានត្រឹមតែឧទានឈ្មោះនាងឡើងដោយការហួសចិត្ត ហឹស...គួរអោយអស់សំណើចណាស់មែនទេ?នាងពិតជាហួសចិត្តនិងចម្លើយរបស់គេខ្លាំងណាស់...ឃើញទេថាជីវិតនាងមិនដែលមានវាសនារាប់អានអ្នកណាបានយូរនោះទេ ល្អនិងគ្នាសុខៗចុងក្រោយក៏ទៅជាអ្វីផ្សឹង ពេលដឹងការពិតនាងក៏មិនអាចធ្វើអ្វីបានក្រៅពីឃាំងខ្លួនឯងមិនអោយមានទំនាក់ទំនងតទៅទៀត

វាក៏ឈឺដែរដឹងទេ...??

គិតដល់ត្រឹមនេះនាងតូចក៏បានតែក្ដាប់ដៃណែនដើរចេញទៅដោយមិនបាននៅសន្ទនាបន្តទៅទៀត ប៉ុណ្ណឹងបានហើយ នាងហាក់មានអារម្មណ៍ថាឆ្អែតហើយ គ្រប់យ៉ាងនាងតែងសង្ឃឹមថានិងគ្មានថ្ងៃនេះ...ឥឡូវវាបានមកដល់ហើយ! តែហេតុអីក៏នាងមិនចម្លែងចិត្តអីបន្តិចថាតាំងពីកើតរឿងនៅថ្ងៃនោះនាងត្រូវត្រឡប់មកកូរ៉េវិញប៉ុន្មានឆ្នាំ?មិនសូម្បីតែឃើញស្រមោលនាងទាក់ទងទៅស្អីបន្តិច ហេតុអីនាងមិនចាប់អារម្មណ៍?ហើយទោះនាងព្យាយាមទាក់ទងទៅក៏គ្មានបានអី ព្រោះតែម្ខាងទៀតបានដូរខ្សែទាក់ទងបាត់ទៅហើយ នាងតែងឆ្ងល់មករហូតថាហេតុអី?តែ...ពេលនេះក៏ដឹងហើយថាហេតុអី
ហឹស...កំប្លែងមែន...!!

~សាកស្រមៃទៅបើសេហ្វៀដឹងថាអ៊េនជេលជាអ្នកដែលទទួលលុយពីជីមីននៅយប់នោះ នាងនិងមានអារម្មណ៍យ៉ាងណា?~

អរគុណសម្រាប់ការចំណាយពេលអាន✨

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Donde viven las historias. Descúbrelo ahora