ភាគ១៦

3 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ១៦

« យើងចង់ដឹងថា នាងរស់នៅយ៉ាងណា ព្រមទាំងមនុស្សជុំវិញខ្លួននាងផងដែរ »នាយកម្លោះបោះក្រដាសការសែតមួយច្បាប់នោះទៅដាក់មុខជំនិតរ៉េមហ្វឺ ធ្វើអោយនាយជំនិតចងចិញ្ចើមសម្លឹងទៅការសែតមួយច្បាប់ហើយមើលមុខចាហ្វាយរបស់ខ្លួនក៏យល់ការភ្លាមចំពោះមនុស្សឆ្លាតដូចជាគេ

« បាទទាន »រ៉េមហ្វឺគោរពទទួលរួចក៏ដើរចេញទៅធ្វើតួនាទីរបស់ខ្លួនដោយមិនចាំយូរ

« បន្តិចទៀតបានជួបគ្នាមិនខានអ្នកនាង គីម សេហ្វៀ »ជីមីនញញឹមក្របួចមាត់ពេលរំលឹកដល់ឈ្មោះនារីម្នាក់នោះដោយក្នុងចិត្តរំភើបអរពុនពេកវាអាចនិយាយបានថាបេះដូងគេមានតែនាងម្នាក់ក៏ថាបានព្រោះគេមិនដែលមានស្រីណាផ្សេងក្នុងភ្នែកក្នុងបេះដូងឡើយក្រៅពីនាង

ហាងសម្លៀកបំពាក់....!

« អរគុណច្រើនណាដែលជួយគាំទ្រ »សម្ដីស្រួយស្រេះផ្អែមល្ហែមរបស់សេហ្វៀនិយាយទៅកាន់នារីចំពោះមុខដែលគាំទ្រសម្លាកបំពាក់របស់ខ្លួន រួចក៏ហុចផងសម្លៀកបំពាក់ដែលមានប្រេនហាងរបស់ខ្លួនទៅអោយនាង

« មិនគាំទ្រទើបចម្លែក បើស្នាដៃកំពូលបែបនេះនោះ »នាងទទួលយកទាំងស្នាមញញឹមព្រមជាមួយនិងពាក្យសរសើរទៅកាន់ម្ចាស់ហាង

« ចា៎ស!!អរគុណហិហិ »អ្នកម្ខាងទៀតញញឹមទទួលហើយក៏កាន់អីវ៉ាន់របស់ខ្លួនចាក់ចេញទៅ ចំណែកឯសេហ្វៀក៏បែរថានិងរកកន្លែងអង្គុយព្រោះតាំងពីព្រឹកមកទល់ថ្ងៃត្រង់ទៅហើយនាងរវល់តែងាកនេះនោះជាមួយនិងភ្ញៀវស្ទើរតែមិនបានអីចូលពោះទាល់តែសោះហើយ

           « អ្នកនាងនេះទឹក ញាំទឹកអោយត្រជាក់ចិត្តសិនទៅណា ហឹហឹ »ដៃតូចរបស់ក្មេងស្រីវ័យ១៦ឆ្នាំញញឹមខ្ចិបយ៉ាងគួរអោយស្រឡាញ់ដាក់អ្នកចំពោះមុខ

          « អរគុណ ជីមុី »សេហ្វៀញញឹមទទួលកែវទឹកពីដៃតូច

          « មកប៉ុន្មានថ្ងៃចេះអីខ្លះហើយ..ហឹម? »សេហ្វៀសួរទៅកាន់ក្មេងចំពោះមុខដែលធ្វើអោយនាងធ្វើមុខឡេឡង់

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Onde histórias criam vida. Descubra agora