#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ០៦២ថ្ងៃកន្លងផុត........
កាយតូចរបស់សេហ្វៀដែលសន្លប់បាត់ស្មារតីអស់រយះពេលជិតបីថ្ងៃពេលនេះក៏ចាប់ផ្ដើមកម្រើកដៃជើងតិចៗ ត្របកភ្នែកតូចសន្សឹមៗបើកឡើងពន្លឺចាំងចូលតាមបង្អួចបន្ទប់ធ្វើអោយនាងដែលទើបនិងដឹងខ្លួនថ្មីៗហាក់មិនទាន់សាំនិងពន្លឺព្យាយាមបើកភ្នែកឡើងយ៉ាងពិបាកបំផុត
កែវភ្នែកទាំងគូរសម្លឹងមើលបរិវេណបន្ទប់ធំទូលាយដោយអារម្មណ៍ហេងហាង ព្រោះបន្ទប់ធំមួយនេះមានតែភាពទទេរស្អាតគ្មាននរណាក្រៅពីនាងដែលនៅមីងមាំងនៅឡើយកែវភ្នែកចេះតែរ៉េទៅមកបន្តក៏ប្រទះនិងបង្គោលសេរ៉ូមដែលព្យូរនៅក្បាលក្រែទើបមានអារម្មណ៍ដឹងថាទីនេះជាមន្ទីពេទ្យ មន្ទីពេទ្យអញ្ចឹងរឺ?អ្នកណាក៏ចិត្តល្អយកនាងមកទីនេះមិចមិនទុកអោយនាងស្លាប់តែម្ដងទៅព្រោះរស់នៅក៏មានតែភាពអាម៉ាស់ គ្រប់ពេលបើកភ្នែកមានតែភាពសោកសៅ រូបភាពដែលមិនចង់អោយកើតឡើងនៅតែដក់ជាប់ខួរមួយនេះ បើនាងស្លាប់នោះនិងមិនចាំបាច់នៅនឹកឃើញរឿងនេះតទៅទៀតក៏កាយកប់តាមសាកសប់នាងទៅចុះ គិតដល់ត្រឹមនេះទឹកភ្នែកក៏ស្រក់ចុះមកដោយហាមមិនបាន ទ្រូងឈឺអួលណែនដោយការស្អប់ខ្ពើម ហេតុអីនាងមិនស្លាប់?ចាំបាច់អីអោយនាងត្រូវប្រឈមមុខនិងរឿងគ្មានបានការទាំងនេះធ្វើអី?នាងពិតជាមិនចង់រស់ទេក្រាក.......!!!
សម្លេងទ្វាបើកឡើងដោយដៃកម្លោះសង្ហា ជុង ជេយ៉ុន ដើរចូលមកខាងក្នុងទាំងមានថង់អាហារពីរបីកញ្ចប់នៅក្នុងដៃហើយក៏ត្រូវភាំងនៅពេលដែលក្រឡេកទៅក្រែអ្នកជំងឺបាត់សេហ្វៀមិនដឹងជាទៅណា មានតែសេរ៉ូមដែលជាប់ឈាមតិចៗព្រោះការដក់ចេញដោយមិនប្រយត្ន័ ឃើញបែបនេះនាយស្រវ៉ាទំលាក់ថង់ចុះនៅលើតុក្បែក្រែរួចក៏សំដៅទៅបន្ទប់ទឹកក្រែងល៎នាងនៅទីនោះ តែមានតែភាពទទេរស្អាតគ្មានមនុស្សទើបនាយទៅទាញវាំងននយ៉ខាងមុខព្រោះវាជាបន្ទប់វីអាយភីទើបមានយ៉សម្រាប់ស្រូបខ្យល់អាកាស
«សេហ្វៀ..?»នៅតែមិនឃើញនៅពេលនេះអ្នកកម្លោះចាប់ផ្ដើមគិតវែងឆ្ងាយគិតអ្វីដែលមិនចង់អោយកើតមានឡើង អារម្មណ៍ភ័យខ្លាចនិងព្រួយបារម្ភបានកំពុងបុករុកបេះដូងអ្នកកម្លោះអោយឈ្លេឆ្លាមិនដឹងថាពេលនេះប្អូនស្រីសំណព្វរបស់គេកំពុងធ្វើអ្វីនៅទីណា គ្រាន់តែគេចេញទៅទិញបបរនិងអាហារខ្លះទុកសម្រាប់នាងព្រោះគ្រូពេទ្យប្រាប់ថានាងនិងដឹងខ្លួនឆាប់ៗទើបចង់ប៉ូវនាងបន្តិច តែពេលនេះនាងទៅណាហេតុអីក៏មិនឃើញ?
មិនចាំយូរជេយ៉ុនក៏រហ័សបើកទ្វាចេញមកខាងក្រៅងាកឆ្វេងស្ដាំដើម្បីស្វែងរករួចក៏ដើរបន្តចេញទៅខាងក្រៅមន្ទីពេទ្យ
![](https://img.wattpad.com/cover/257637756-288-k554832.jpg)
YOU ARE READING
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Actionក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...