ភាគ០៣

10 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ០៣

សេហ្វៀនៅតែបន្តអង្គុយយំអោបខ្លួនឯងក្នុងសភាពពេលនេះដូចកូនសត្វធ្លាក់ទឹកមិនខុស យំគ្មានសម្លេងមានតែទឹកភ្នែកដែលស្រក់លាយឡំជាមួយតំណក់ទឹកដែលធ្លាក់ពីបំពង់ផ្កាឈូកសំយ៉ុងចុះមកអោយទឹកហូរធ្លាក់មកខាងក្រោម គ្រប់យ៉ាងវាត្រូវរលាយអស់ត្រឹមតែមួយប៉ប្រិចភ្នែកសូម្បីតែនាងក៏មិនអាចទទួលយកការពិតដែលកំពុងតែកើតឡើង ការពិតដែលទាញយកជីវិតនាងអោយធ្លាក់ក្នុងសភាពគ្មានសង្ឃឹម គ្មានការរំពឹងអ្វីទាំងអស់ ជីវិតនាងពេលនេះវាមិនខុសអីពីទូរសព៌្ទដែលជិតអស់ថ្មនោះទេ ប៉ុន្តែទូរសព៌្ទអាចសាកថ្មបាន ឯនាងវិញហាក់ដូចជារកផ្លូវអោយខ្លួនឯងមានពន្លឺមិនឃើញទាល់តែសោះ
ថ្ងៃទៅមុខតើអោយនាងបរិយាយប្រាប់អ្នកមីងនិងលោកពូនាងយ៉ាងមិចទៅនៅមានបងប្រុសនាងម្នាក់ទៀត តើអោយនាងធ្វើបែបណាបើគ្រប់យ៉ាងវាដល់ផ្លូវមួយដែលចង់និយាយក៏និយាយមិនចេញចង់ពន្យល់ក៏មិនដឹងពន្យល់យ៉ាងមិច រឺប្រាប់ថាមកពីនាងស្រវឹងអញ្ចឹងហើយក៏ជ្រុលធ្វើរឿងអត់កេរ្តិ៍ខ្មាស់បែបនេះរឺ?នោះកាន់តែគ្មានផ្លូវដាច់ខាត
មនុស្សដែលខំចិញ្ចឹមនាងបីបាច់នាងតាំងតែពីតូចកន្លងមកចាត់ទុកនាងដូចជាកូនបង្កើតទៅហើយ តែពេលនេះមើលអ្វីដែលនាងធ្វើទៅវាសមដែរទេ?សមនិងទទួលបានការស្រឡាញ់ពីពួកគេទេ?

«ហឹហឺ...តើអោយខ្ញុំធ្វើបែបណាទៅ ហឹ អោយខ្ញុំទៅប្រាប់ពួកគាត់យ៉ាងមិច ហឹហឹ»សេហ្វៀសួរខ្លួនឯងទាំងដែលដឹងហើយថាគ្មានចម្លើយតប តែអោយនាងធ្វើយ៉ាងណាបើពេលនេះនាងមានតែម្នាក់ឯង គ្មានសូម្បីតែមិត្តម្នាក់ផងនោះ

ទឹកភ្នែកក៏នៅតែបន្តស្រក់ឥតឈប់ស្រែកសួររកចម្លើយដែលគ្មានថ្ងៃនិងទទួលបាន ទាំងដែលនាងអង្គុយយំបែបនេះអស់ជិត២ម៉ោងទៅហើយ ភ្នែកក្រហមរងៀលក៏ព្រោះតែនាងយំមិនឈប់គួបផ្សំនិងទឹកហូរមកស្រោចស្រប់រាងកាយនាងធ្វើអោយភ្នែកទាំងគូរទៅជាផ្សាក្រហល់ក្រហាយ តែវាឈឺមិនស្មើចិត្តនាងពេលនេះព្រោះវាខ្ទិចខ្ទាំដោយសារតែមនុស្សដែលអាត្មានិយមមកបំផ្លញជីវិតនាងអោយសល់ត្រឹមតែសម្បកកាយដែលគ្មានវិញ្ញាណ។
សេហ្វៀក្រោកយឺតៗដើរចេញពីបន្ទប់ទឹកដូចមនុស្សគ្នាស្មារតីសំដៅទៅផ្ទះបាយដោយខ្លួនជោគទៅដោយទឹកតែនាងមិនរងារអ្វីបន្តិចឡើយ
សេហ្វៀបើកថតទូរដាក់សម្ភារៈផ្ទះបាយដៃញីញ័រលូកទាញយកកូនកាំបិតតូចមួយកាន់ជាប់និងដៃរួចដើរទាំងគ្មានវិញ្ញាណចូលបន្ទប់ទឹកវិញ សេហ្វៀបោះជើងតូចស្រឡូនចូលទៅក្នុងអាងអង្គុយត្រាំទឹក កែវភ្នែកទាំងគូរសម្លឹងមើលកូនកាំបិតក្នុងដៃដែលមានមុខសស្ញាចបើសិនជាអ្នកប៉ះវាមុតនោះអ្នកប្រាកដជាឈឺណាស់ហើយ។
នាងសើចចំអកអោយខ្លួនឯងក្នុងពេលនេះ ចំអកអោយភាពគ្មានបានការរបស់នាងដែលមិនអាចធ្វើអ្វីសងអោយមនុស្សដែលនាងគោរពស្រឡាញ់បាន មកទល់ពេលនេះនាងងឹតទាំងប្រាំបីទិសអស់ទៅហើយ គ្មានផ្លូវណាដែលអោយនាងសប្បាយចិត្តជាងផ្លូវមួយនេះទេ

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Where stories live. Discover now