ភាគ១១

3 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ១១

«អា៎យ.......»

«ហ៉ើក......ទីតៗ..»

ងឺត.....!!!!សម្លេងសុឺផ្លេនិងសម្លេងជាន់ហ្រ្វាំងឡានបានបំភ្លឺនៅបរិវេណថ្នល់ដែលសម្បូរទៅដោយចរាចរណ៍ខ្វាត់ខ្វែងជីមីនរហ័សជាន់ហ្រ្វាំងឡានមួយទំហឹងនៅពេលដែលមានមនុស្សម្នាក់ឆ្លងផ្លូវដោយមិនមើលឆ្វេងស្ដាំណាមួយនាយខ្លួនឯងក៏ហាក់អារម្មណ៍ទៅឆ្ងាយមិនបានយកចិត្តទុកដាក់និងការបើកបរ ទើបត្រូវជាន់ទាំងបង្ខំធ្វើអោយនាយជ្រុលក្បាលទៅមុខផ្ទុបនិងចង្កូតឡានមួយទំហឹងហើយក៏រាងសឺបន្តិចតែក៏រូតរៈបើកទ្វាឡានចេញដើម្បីទៅមើលថាមានត្រូវមនុស្សដែររឺទេ

«អ្នកនាង?មានត្រូវត្រង់ណាដែរទេ?»កាយសង្ហាចុះពីលើឡានក៏ប្រទៈនឹងកាយតូចដែលដួលពីមុខឡាន

«អឺ..មិនអីទេ គឺគ្រាន់តែរលាត់ជង្គុងតិចតួចប៉ុណ្ណោះ»នាងតូចពោលឡើងទាំងមិនទាន់ងើបមុខមើលគូរសន្ទនា ឃើញបែបនេះអ្នកកម្លោះក៏ចូលទៅជួយគ្រានាងអោយក្រោកឈរ

«អូ៎យ....»ស្រីតូចឈរមិននឹងក៏ត្រូវភ្លាត់ទៅវិញតែក៏បានដៃមាំក្រសោបចង្កេះនាងជាប់ទើបមិនអី ហើយក៏ត្រូវភាំងនៅពេលដែលនាងប្រទាក់និងផ្ទៃមុខសង្ហានោះ

«លោក..គឺ...??»ឃើញបែបនេះនាងក៏រហ័សគ្រលាស់ខ្លួនចេញពីគេយ៉ាងលឿន

«នេះអ្នកនាងភ្ញាក់ផ្អើលធ្វើមើលតែធ្លាប់ស្គាល់ខ្ញុំ??»ជីមីនស្រដីឡើងនៅពេលដែលសង្កេតឃើញរឹកពារស្លន់ស្លោររបស់អ្នកចំពោះមុខ

«អឺ....គឺ..គ្មានទេ»កុហក ត្រូវហើយនាងកុហកអ្នកណាទៅដឹងថាត្រូវមកជួបគេបែបនេះនោះ តែចម្លែកណាស់ត្រង់ថាគេមិនស្គាល់នាងពិតមែនហេ៎ស?ទាំងដែលនាងគឺជាអ្នកដែលទទួលលុយពីគេ១លាននៅយប់មួយកាលពី៣ឆ្នាំមុន មែនហើយគឺនាង នាងគឺ អ៊េនជេល ម៉ាហ្សឺគឺជាមនុស្សតែម្នាក់ដែលយកសេហ្វៀទៅលក់ដោយឥតអៀនខ្មាស់ ជាមនុស្សតែម្នាក់ដែលបានបំផ្លាញគ្រប់យ៉ាងរបស់សេហ្វៀ ហើយក៏មិនចម្លែកដែរដែលជីមីនមិនចាំមុខនាងព្រោះគេមិនបានចាប់អារម្មណ៍នាងអីណាស់ណា ណាមួយក៏ស្រវឹងស្រឿងៗដែរទៅហើយនៅថ្ងៃនោះហើយកន្លងមកយូរឆ្នាំមកហើយគេក៏មិនដែលនឹកឃើញនាងសូម្បីបន្តិច គេចាំតែសេហ្វៀប៉ុណ្ណោះ
នាងក្រមុំនឹកគិតក្នុងចិត្តតែភ្លាមនោះក៏នឹកឃើញគំនិតស្អីមិនដឹង ដឹងត្រឹមថានាងដូចជាចង់ស្គាល់គេច្បាស់ជាងនេះហើយណាមួយគេមិនចាំនាងគឺកាន់តែល្អព្រោះនិងមិនមានរឿងវែងឆ្ងាយដែលនាងក៏មិនដឹងថាត្រូវប្រាប់គេថាមិចនៅរឿងកាលពីយប់នោះ

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Where stories live. Discover now