#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ០៤«ឈាម..??សេហ្វៀ»ជេយ៉ុនស្ទុះទាំងភិតភ័យបើកទ្វាបន្ទប់ទឹកចូលដោយគ្មានខ្វល់ពីអ្វីទាំងអស់ ហើយក៏ត្រូវភាំងនិងរូបភាពដែលនៅចំពោះមុខ រូបភាពដែលប្អូនស្រីសំណព្វថ្លើមប្រមាត់របស់ខ្លួនដេកកើយក្បាលនៅក្នុងអាងទឹកពណ៌ក្រហមឆ្អៅ រាងកាយស្លេកស្លាំងរង្វង់ភ្នែកខ្មៅប៉ែនិងហើមទៀតផង ដែលជេយ៉ុនចំណាំប្អូនខ្លួនឯងសឹងតែមិនស្គាល់
តើមានរឿងអី ហេតុអី?សេហ្វៀទៅជាបែបនេះបុិប.......
«សេហ្វៀ....?»ជេយ៉ុនស្ទុះជាលើកទីពីរក្រោយឈរភ្លឹកពីសភាពអស់និយាយរបស់ស្រីតូចនៅពេលដែលក្បាលសេហ្វៀរកនិងរអិលធ្លាក់ទៅក្នុងទឹក ទើបអ្នកជាបងស្ទុះទៅត្រកងប្រាណនាងចេញពីក្នុងទឹក
«សេហ្វៀ....កើតអីមិចក៏ទៅជាបែបនេះ?»ជេយ៉ុនទះថ្ពាល់នាងតូចតិចៗដោយចិត្តច្របូកច្របល់បើសិនជាអោយគេរងគ្រោះជំនួសនាងគេធ្វើបានអោយតែនាងមិនអី គ្រប់ពេលដែលគេឃើញនាងក្នុងសភាពយ៉ាប់បែបនេះគេពិតជាពិបាកទ្រាំខ្លាំងណាស់
«ទ្រាំបន្តិចណាសេហ្វៀ បងនិងមិនអោយឯងកើតអីឡើយ»និយាយរួចជេយ៉ុនក៏លើកបីកាយតូចដែលសភាពដូចខ្មោចទឹកមិនខុស សំដៅទៅទ្វាចេញទៅមន្ទីពេទ្យ
មន្ទីពេទ្យ.......
«ជួយផងគ្រូពេទ្យជួយនាងផង»ជេយ៉ុនគ្រាន់តែមកដល់ភ្លាមរហ័យបីនាងតូចសេហ្វៀជាប់និងដៃស្រែកហៅគ្រូពេទ្យដោយចិត្តអន្ទះសា
កង់រទេះរុញអ្នកជំងឺវិលខ្ញាល់ស្ទើរតែរបូតចេញព្រមទាំងមានរាងតូចសេហ្វៀដែលកំពុងដេកស្ដួកស្ដឹក កាយត្រជាក់ដូចមនុស្សគ្មានវិញ្ញាណ ចូលបន្ទប់សង្គ្រោះបន្ទាន់«អត់ទោស សាច់ញាតិសូមរងចាំនៅខាងក្រៅ»
ទ្វាបន្ទប់ត្រូវបានបិទបន្សល់ទុកតែកាយមាំរបស់ជេយ៉ុនដែលឈរទាំងគ្មានស្មារតីក្នុងខ្លួន ក្នុងចិត្តព្រួយបារម្ភខ្លាចថានាងតូចកើតអ្វីធ្ងន់ធ្ងរឡើងនោះគេប្រាកដជាមិនលើកលែងអោយអាចង្រៃណាដែលថ្លើមធំហ៊ានធ្វើអោយប្អូនស្រីក្រៅខោដែលគេស្រឡាញ់ស្មើនិងជីវិតក្លាយទៅជាបែបនេះ គុំអោយនាយដឹងអោយសោះនាយនិងជម្រះបញ្ជីជាមួយវា
ជេយ៉ុនដើរទៅដើរមកដៃនៅមិនស្ងៀមចេះតែលើកមកជ្រោងសក់ដែលធ្លាក់មកបាំងមុខ ភ្នែកទាំងគូរចេះតែសម្លឹងទៅកាន់ទ្វាជានិច្ចដោយចិត្តខ្វល់ខ្វាយ រហូតដល់ជេហ្វដែលអង្គុយចាំដែរនោះចង់វិលមុខក៏ព្រោះតែចាហ្វាយខ្លួនដើរទៅមកមិនឈប់ធ្វើអោយគេឆ្ងល់ជាខ្លាំងថា តើចាហ្វាយខ្លួនមិនចុកជើងរឺវិលមុខខ្លះទេរឺបានជាមិនព្រមអង្គុយទាល់តែសោះ
![](https://img.wattpad.com/cover/257637756-288-k554832.jpg)
BẠN ĐANG ĐỌC
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Hành độngក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...