#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៣០«រ៉េមហ្វឺ...ហៅដុកទ័រសុងមកទីនេះជាបន្ទាន់»នាយកម្លោះពោលបញ្ជាជំនិតរបស់ខ្លួនដែលតាមបម្រើខ្លួនតាំងពីនៅហាងសេហ្វៀមកម្លេះ រ៉េមហ្វឺលឺបែបននេះក៏រហ័សទទួលធ្វើតាមការបញ្ជាដោយមិនចាំយូរ
«បាទ..ចាហ្វាយ»អ្នកកម្លោះជីមិននៅឈរផ្អែកជញ្ចាំងតាមសម្លឹងគ្រប់សកម្មភាពរបស់ដុកទ័រសុងដែលកំពុងតែពិនិត្យអាការៈស្រីតូចដែលដេកសន្លប់នៅលើគ្រែ គេពិតជាបារម្មណ៍នាងខ្លាំងពិតមែន មិនដឹងថាមានរឿងអ្វីបានជាឃុំខ្លួនឯងក្នុងបន្ទប់រហូតដល់សន្លប់បែបនេះ នេះនាងគិតថាខ្លួនជាមនុស្សទេពរឺបានជាធ្វើអីមិនប្រមាណខ្លួនបែបនេះ ថាទៅវាចៃដន្យពិតមែនកាលពីរសៀលគេគិតថានិងទៅជួបនាងព្រោះគេមានរបស់អោយនាងតែព្រោះការងាររវល់ដល់ល្ងាចទើបបានចេញទៅតែមិនស្មានថាទៅជួបនាងក្នុងសភាពយ៉ាប់យើនបែបនេះសោះ
«នាងយ៉ាងមិចហើយលោកដុកទ័រសុង?»ជីមីនសួរឡើងនៅពេលដែលដុកទ័រក្រោកចេញពីគ្រែ បញ្ជាក់ថាគាត់ពិនិត្យរួចរាល់ហើយ
«អ្នកនាងមិនអីទេគ្រាន់តែអស់កម្លាំងនិងប៉ះពាល់ផ្លូវចិត្តតិចតួចទើបធ្វើអោយរាងកាយខ្សត់ខ្សោយ ទទួលថ្នាំនេះទុកអោយអ្នកនាងពិសាក្រោយពេលដឹងខ្លួន ចំណែកឯអាការៈវិញស្អែកនិងដឹងខ្លួនវិញហើយ»និយាយរួចដុកទ័រក៏ហុចកញ្ចប់ថ្នាំអោយទៅនាយកម្លោះ ទើបជីមីនដកដង្ហើមធូរចិត្តរួចក៏ងកក្បាលទទួលយកកញ្ចប់ថ្នាំពីដៃដុកទ័រ
«អូ៎រ..ហើយមួយទៀតជូតខ្លួនអោយនាងផង និងបានកាត់បន្ថយកម្ដៅខ្លះ»
«អឹ..??បាទអរគុណលោកដុកទ័រណាស់»ថាហើយនាយក៏អោនបន្តិចជាការគួរសមយ៉ាងណាដុកទ័រសុងជាជនជាតិកូរ៉េតែជាពេទ្យប្រចាំខ្លួនរបស់នាយមកយូរហើយបើនាយនៅទីណាគាត់ត្រូវតែនៅទីនោះដូចគ្នា ហើយក៏ជាចាស់ទុំម្នាក់ដែលនាយគោរពស្រឡាញ់ផងដែរ
«មិនអីទេ..ចឹងខ្ញុំសុំលាសិនហើយ»ថាហើយគាត់ក៏រៀបចំប្រមូលសម្ភារៈរបស់ខ្លួនដាក់ចូលក្នុងប្រអប់ពេទ្យហើយដើរចេញទៅដោយមានជីមីនបើកទ្វាបន្ទប់ចេញមកជាមួយដែរ
«រ៉េមហ្វឺ..ជូនដំណើរដុកទ័រផង»
«បាទទាន»
«សូមអញ្ចើញលោកដុកទ័រ»រ៉េមហ្វឺងាដៃបើកផ្លូវអោយដុកទ័ររួចពួកគេទាំងពីរក៏ធ្វើដំដើរចាកចេញទៅ ចំណែកឯជីមីនក៏ចូលក្នុងបន្ទប់វិញរួចបិទទ្វា រួចក៏ឈរសម្លឹងអ្នកដែលសន្លប់មិនដឹងអីនោះមួយសន្ទះ គេកំពុងតែគិតថានិងជូតខ្លួនអោយនាងយ៉ាងមិចបើនៅទីនេះគ្មានអ្នកបម្រើស្រីផងនោះ
«ហ៉ើយ...ឆ្គួតមិនខានអាមីនអ៉ើយ»អ្នកកម្លោះក្រញីសក់ក្បាលខ្លួនឯងហើយក៏ដើរត្រាកៗទៅយកទឹកមួយកូនចានដែកមកដាក់នៅលើតុជិតក្បាលក្រែ ត្បិតថាគេនិងនាងធ្លាប់មានអ្វីលើសពីនេះតែពេលនេះវាផ្សេង កាលដែលគេទៅជូតខ្លួនអោយនាងនេះ មិនមែនជូតអាវឯណាគឺជូតខ្លួន
«ហ៉ើយ...បើខ្ញុំមិនធ្វើនាងអាចស្លាប់ទេ?»អ្នកកម្លោះពោលសួរខ្លួនឯងនៅសំណួរដូចមនុស្សឡប់សតិ
«មិនបានខ្ញុំត្រូវតែជូតអោយនាង..»សួរខ្លួនឯងក៏ឆ្លើយខ្លួនឯងនិងទៅទម្រាំតែដាច់ចិត្តលូកដៃទៅដោះលេវអាវនាងក្រមុំនាយនេះឡើងញ័រជើងអស់ហើយនេះសំណាងហើយនាងមិនបានស្លៀករ៉ូបតែត្រឹមអាវសដៃវែងទីនុយជាមួយនិងខោខាវប៊យ លេវអាវត្រូវបានពន្លែងម្ដងមួយគ្រាប់ៗរហូតដល់ផុតទើបពេលនេះភ្នែករបស់អ្បកកម្លោះប្រទាក់និងដើមទ្រូងទ្រលុកទ្រលន់ដែលបង្កប់ពួនអាត្មានៅក្រោមអាវក្នុងតូចនោះធ្វើអោយនាយត្រូវភ្លឹកដូចឃើញសត្វចម្លែក
តក់.....
ទឹកពណ៌ក្រហមឆ្អៅស្រក់ចុះមកលើកម្រាលពូកសក្បុសនោះធ្វើអោយជីមីនភ្ញាក់រហ័សយកដៃស្ទាប់ច្រមុះខ្លួនឯងហើយក៏បើកភ្នែកធំៗ ឈាម?នេះគេឈាមច្រមុះរឺ?
«ហ៉ើយ...អារោគចិត្ត»អ្នកកម្លោះប្រទិចអោយខ្លួនឯងហើយក៏រហ័សក្រោកយ៉ាងលឿនសំដៅបន្ទប់ទឹកព្រោះបើនៅទៀតគេអាចនិងហូរឈាមអស់ពីខ្លួនស្លាប់ដោយសារស្រីក៏ថាបាន
ទម្រាំតែចូលបន្ទប់ទឹកលុបលាងមុខរួចនិងសម្រួលអារម្មណ៍បានសុីពេលអស់ជិតកន្លះម៉ោងហើយក៏ចេញមកវិញចាត់ការគ្រប់យ៉ាងរួចរាល់ផ្លាស់សម្លៀកបំពាក់អោយនាងតូចរួចរាល់វាក៏អស់ពេលមួយម៉ោងទៅហើយហើយអាកន្លះម៉ោងជាងចុងក្រោយនេះណានាយត្រដរត្រដួសណាស់ទម្រាំតែហើយស្ទើរដាច់ខ្យល់ស្លាប់នៅនិងកន្លែងមិនបាច់ទៅរកឆ្ងាយ
«ហ្វូ...ទីបំផុតក៏រួច»អ្នកកម្លោះថយអង្គុយដកដង្ហើមធំហាក់ហត់នើយនិងការងារដែលគ្រប់គ្នាថាប៉ុនក្រចកតែគេវិញហាក់ទូលភ្នំមួយទាំងមូលយ៉ាងអញ្ចឹង
តុកៗ.......
«ចូលមក...»ក្រោយពីទទួលបានការអនុញ្ញាតអ្នកខាងក្រៅក៏ចូលមកជាមួយនិងថង់អាហារបន្តិចបន្ទួច
«ចាហ្វាយពិសារសិនទៅទាន»រ៉េមហ្វឺដាក់អាហារលើតុព្រមទាំងប្រាប់ដល់អ្នកជាចាហ្វាយអោយមកទទួលទានដើម្បីអោយមានកម្លាំងព្រោះពេញមួយថ្ងៃនេះចាហ្វាយគេនៅតែក្នុងបន្ទប់ពិនិត្យឯកសារតាំងពីព្រឹកទើបតែបានសម្រាកបន្តិចក៏ត្រូវមកមើលដែរមនុស្សឈឺទៀត ហ៉ឺគិតទៅចាហ្វាយគេកំសត់ដល់ហើយ
«យកទៅវិញទៅយើងឆ្អែតហើយ»
«បាទ..??»រ៉េមហ្វឺគ្រាន់តែលឺភ្លាមក៏រហ័សងាកទៅមើលមុខចាហ្វាយខ្លួនហើយក៏ឆ្លាស់ទៅមើលអ្នកដែលដេកសន្លប់លើគ្រែដែលពេលនេះប្ដូរសម្លៀកបំពាក់ថ្មីទៅហើយ ចំណែកឯជីមីនក៏ងាកសម្លឹងតាមអ្នកជាជំនិតដែរទើបយល់ថាជំនិតរបស់គេម្នាក់នេះមានខួរកំពុងតែគិតរឿងស្មោគរោគចេញមកហើយ ទើបរហ័សតប
«គឺយើងចង់មានន័យថាយើងសុីហើយៗ»
ខ្វាច់.....ទៀតហើយម្ដងនេះវាងាកមកនាយវិញចង់បាក់កហើយវាស្អីអញ្ចេះ?
«សុីបាយវ៉ើយ»ជីមីនដោយទ្រាំមិនបានក៏ស្រែកដាក់អ្នកដែលឈរមិនទាន់បានដាក់ថង់អាហារលើតុស្រួលបួលនោះ កំពុងសម្លឹងមកគេចង់លានគ្រាប់ភ្នែកនោះ
«ពីពេលណាចាហ្វាយអារ៉េមមិនឃើញ»រ៉េមហ្វឺសួរឡើង មែនតាំងតែពីព្រឹកគេនៅក្បែរនាយរហូតក៏មិនបានឃើញចាហ្វាយគេនៀកហូបអ្វីបន្តិចដែរគឺមានត្រឹមតែកាហ្វេមិនដឹងជាប៉ុន្មានពែងមកទេ នេះគេកំពុងតែគិតថាចាហ្វាយខ្លួនគិតតែញាំកាហ្វេជំនួសបាយមិនយូរមិនឆាប់អាចប្រតិកម្មកាហ្វេស្លាប់ទេដឹង ព្រះ..!!មកពីគេញាំច្រើនពេកនោះអី
«រ៉េមហ្វឺ...នេះឯងក្លាយជាសាំញាំបែបនេះតាំងពីពេលណា?»
«មិនសាំទេចាហ្វាយ គឺវាឆ្ងល់»ហ៉ឺ?អាមនុស្សកំពុងតែហត់សឹងស្លាប់ទៅហើយនៅមកត្រូវអង្គុយចាំឆ្លើយសំណួរជំនិតខ្លួនដែលជាសំណួរគ្មានបានការទៀតទើបនាយទៅជាសង្គ្រឺតធ្មេញ
«ឥឡូវឯងចេញរឺមិនចេញ?»
«បើមិនចេញចាហ្វាយចង់ធ្វើអី?»រ៉េមហ្វឺនៅតែតមាត់អោយប៉ប៉ែសគ្មានដាច់ត្រង់ណា ដែលធ្វើអោយជីមីនត្រូវបង្ខំចិត្តក្រោកដើរយឺតៗទៅជិតអ្នកជាជំនិត
«យើងរាប់ដល់បី...បើឯងមិនចេញយើងនិងទាត់ឯងចេញតាមបង្អួចជំនួស»
«មួយ.....ពីរ....ប..»
«ហ៉ើយទៅហើយចាហ្វាយ បាយៗ»មិនទាន់ចប់ស្រួលបួលផងរ៉េមហ្វឺក៏ដាក់មេប្រុចរួមជាមួយនិងថង់អាហារក្នុងដៃទៅជាមួយផង ដែលធ្វើអោយអ្នកជាចាហ្វាយត្រូវអស់សំណើចនិងកាយវិការប្រញ៉ាប់ប្រញាល់របស់គេអរគុណសម្រាប់ការចំណាយពេលអាន✨
YOU ARE READING
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Actionក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...