ភាគ២៨

3 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ២៨

ពីរថ្ងៃកន្លងផុត.......!!
កន្លងទៅពីរថ្ងៃទៅហើយចាប់ពីថ្ងៃដែលនាងតូចសេហ្វៀត្រឡប់មកពីលំហែរវិញ
សេហ្វៀចតឡាននៅមុខហាងរបស់ខ្លួនដូចរាលដង ខុសអីថ្ងៃនេះគ្មានវត្តមានរបស់ជីមុីដែលជាអ្នកបម្រើក្នុងផ្ទះត្រកូលជុងនាងតែងយកតាមខ្លួន នាងមិនមកព្រោះតែរវល់ការងារផ្ទះជួយម៉ែដោះអ៊ុនធ្វើនេះនោះ ម៉្យាងទៀតបើនាងគិតតែយកជីមុីតាមស្អិតពេកអ៊ុំអ៊ុនច្បាស់ជាហត់ ដោយថាអ្នកបម្រើផ្សេងទៀតក៏មានការងាររាងខ្លួនរបស់ពួកគេដែរចឹងហើយទើបថ្ងៃនេះនាងមកតែម្នាក់ឯង
ក្រឹប....
សម្លេងបិទទ្វាឡានលឺឡើងបញ្ជាក់ថាអ្នកក្នុងឡានបានចេញមកហើយ រួចស្រីតូចក៏បោះជំហានមួយៗតាមធម្មតាបែបមនុស្សមិនប្រញ៉ាប់ចូលទៅក្នុងហាងរបស់ខ្លួនដែលនាងបានរត់ចោលមួយអាទិត្យជាងទៅហើយ គិតៗទៅនាងដូចជាឃោឃៅជាមួយហាងខ្លួនដល់ហើយ
សេហ្វៀចូលមកដល់ក្នុងហាងដោយមានអារម្មណ៍រាងស្រស់ស្រាយបន្តិចព្រោះបានមកបន្តការងារដែលនាងស្រឡាញ់បន្ទាប់ពីសម្រាក់យូរថ្ងៃមក
«សួស្ដីអ្នកនាង...»បុគ្គលិកស្រីម្នាក់ដែលឈរចាំរាក់ទាក់ភ្ញៀវស្របពេលដែលក្រឡេកឃើញវត្តមានចាហ្វាយស្រីមកដល់ក៏រាក់ទាក់ដោយស្នាមញញឹមនិងការគោរព នាងតូចក៏ញញឹមតប
«គួរសមដែរទេប៉ុន្មានថ្ងៃនេះ?»សេហ្វៀសួរចង់មានន័យពេលដែលនាងមិននៅមានភ្ញៀវចេញចូលច្រើនដែរទេ
«គួរសមដែរណាអ្នកនាង ពួកខ្ញុំនេះស្ទើរតែដកដៃមិនទាន់ទៅហើយ ហឹហឹ»ថាហើយពួកគេក៏សើចឡើងទាំងព្រម ហាក់ដូចទំនាក់ទំនងចាហ្វាយនិងកូនចៅមានភាពស្អិតរមួតនិងគ្នាតែម្ដង រួចសេហ្វៀក៏ដើរចូលទៅខាងក្នុងកន្លែងសាឡុង តែក៏ត្រូវភាំងបន្តិនិងវត្តមានមនុស្សម្នាក់ដែលអង្គុយគងទាក់ខ្លាអានកាសែតនៅក្នុងដៃ
«តេ..តេហ្វឹង??»ស្រីតូចហាក់រដិបរដុបក្នុងចិត្តភ័យផងអរផង គេមកទីនេះធ្វើអីមកបញ្ចប់ទំនាក់ទំនងរវាងនាងនិងគេរឺមកសុំទោសដែលនៅរឿងកាលពីថ្ងៃមុន ទទួលស្គាល់ថាពេលនេះបេះដូងនាងញាប់ញ័រនិងវត្តមានរបស់គេព្រោះនាងរងចាំគេជាយូរមកហើយ នៅពេលដែលលេចមុខគេមកបែបនេះថាទៅនាងសប្បាយប៉ុណ្ណាតែថាគេហាក់ប្លែងច្រើនណាស់ឃើញនាងគេមិនសប្បាយរឺបង្ហាញអារម្មណ៍នឹករលឹងអីបន្តិចហាក់ដូចជាមនុស្សទើបនិងស្គាលគ្នាយ៉ាងអញ្ចឹង នាងឆ្ងល់ពិតមែន
«អូ៎..??សេហ្វៀ»នាយងើបពីកាសែតមកចាប់អារម្មណ៍អ្នកចំពោះមុខ
«អឹ...លោ...លោកមកទីនេះ ទិញសម្លៀកបំពាក់រឺ?»
វាពិតជាពិបាកក្នុងក្នុងការហៅគេតាមបែបមនុស្សទើបស្គាល់បែបនេះតែនាងពិជាខ្លាច ខ្លាចថាបើនាងប្រើសិទ្ធដូចកាលពីបួនឆ្នាំមុន គេមិនទទួលយកមិនបាន ធម្មតាមនុស្សបែបគ្នាមិនថាយូររឺឆាប់បើគេផ្លាស់ប្ដូរក៏បានមិនពិបាក ដូចពាក្យគេនិយាយថា ឃ្លាតកាយណាយចិត្តនោះអី ហ្វូ...គ្រាន់តែរំលឹកដល់ពាក្យទាំងនេះបេះដូងនាងហាក់ធ្ងន់កណ្ដុកទៅហើយ
«អ៎រ..គឺ...»
«ប៉ាៗ..ម៉ាក់ៗជិតរួចហើយ»ប៉ាៗ..ម៉ាក់ៗ...អញ្ចឹងរឺ?សេហ្វៀហាក់ភាំងម្ដងទៀតនៅពេលដែលក្មេងស្រីគួរអោយស្រឡាញ់ម្នាក់រត់ស្ររមកកាន់តេហ្វឹងព្រមជាមួយនិងការប្រើនាមទាំងនោះ ចឹងក៏មានន័យថាពួកគេជាប៉ាកូននិងគ្នា ហ៉ឺប្រាកដជាអញ្ចឹងហើយ
«......បាទ!!»តេហ្វឹងញញឹមផ្អែមតបទៅកាន់កូនស្រីតែក៏លួចដៀងមើលអ្នកចំពោះមុខ គេដឹងថានាងប្រាកដជាទទួលយកមិនបាន តែវាដល់ពេលហើយដែលគ្រប់យ៉ាងត្រូវបានបង្ហាញ ទោះចង់លាក់តទៀតក៏វាមិនជិតដែរ ពេលនេះគ្រប់យ៉ាងបានលាតត្រដាងអោយនាងដឹងហើយថាគេមិនបាននៅទំនេរ គឺគេមានប្រពន្ធកូនហើយ...
«អឹ....នេះ...កូនស្រីលោករឺ?»ក៏ដឹងចម្លើយស្រាប់ហើយតែក៏ព្យាយាមសួរនាំកុំអោយគេដឹងថានាងនិងគេពីមុនធ្លាប់ជាសង្សាដែលស្រឡាញ់គ្នាខ្លាំងបំផុត
«...ត្រូវហើយ...ជូលីនាងជាកូនស្រីខ្ញុំ»
ឈិប.......
ទីបំផុតអ្វីដែលគិតវាមិនខុស គេមានប្រពន្ធកូនហើយ គេភ្លេចនាងហើយ ពេលនេះអ្វីគ្រប់យ៉ាងវាត្រឹមជាស្រមោលនៃអតីតកាលដ៏ឈឺចាប់សម្រាប់នាងមួយប៉ុណ្ណោះ បេះដូងរបស់នាងចុកចាប់ហាក់ស្រែករកហេតុផលដែលគេធ្វើបែបនេះដាក់នាង គេពិតជាឃោឃៅណាស់បាត់មុខច្រើនឆ្នាំដោយមិនគិតទាក់ទងមកនាង តែពេលបង្ហាញមុខក៏នាំទាំងប្រពន្ធនាំទាំងកូនមកជាមួយ នេះរឺអ្វីដែលគេផ្ដល់អោយនាងត្រឡប់មកវិញ?ហើយចុះឯណាសន្យាកាលពីបួនឆ្នាំមុនថានិងត្រឡប់មករកនាងវិញ តើគេយកការសន្យាទាំងនោះទៅទុកគន្លៀតណាអស់ហើយ តេហ្វឹងកាលពីមុនទៅណាអស់ហើយហេតុអីតេហ្វឹងពេលនេះបែរជាធ្វើអោយនាងឈឺហួសពីឈឺទៅទៀត ហេតុអី?ហេតុអីទៅ?
«អ្នកមីង...អ្នកមីងហា៎»
«អឹ..??»សេហ្វៀត្រូវភ្ញាក់ក្រញាងពេលដែលមានដៃតូចម៉ាប់ៗលូកមកចាប់ដៃខ្លួនយោលតិចដាស់អោយនាងភ្ញាក់ពីអន្លង់ឈឺចាប់មុននេះមកងាកមកសម្លឹងមុខតូច
«អ្នកមីង យំធ្វើអី??»
«ហ៉ឺ??មានឯណា»សេហ្វៀនិយាយតែក៏រហ័សយកដៃទៅស្ទាប់ថ្ពាល់ខ្លួនឯទើបដឹងថា នាងបានយំពិតមែន នេះនាងយំពីពេលណាហេតុអីក៏ខ្លួននាងមិនដឹងសោះអញ្ចឹង?
«អ្នកមីងកុហកក្មេងហើយ»
«អឹ....???»ទាល់មែនទែនហើយមិចក៏នាងបណ្ដោយទឹកភ្នែកវាមកចំពោះមុខក្មេងទៅវិញ តែក៏រហ័សយកលេសតបនាង«មិ..មិនបានយំទេ គឺ...ដី ដីហុយចូលភ្នែកមីងទេតើ»សេហ្វៀព្យាយាមញញឹមយកដៃជូតទឹកភ្នែកដែលស្រកគ្មានអ្នកហៅនោះចេញ ចំណែកឯតេហ្វឹងវិញនាយបានត្រឹមតែអង្គុយស្ងៀមសម្លឹងនាង សម្លឹងគ្រប់ទង្វើរបស់នាងតូចទាំងក្នុងចិត្តនៅមានពាក្យជាច្រើនចង់និយាយប្រាប់តែក៏មិនអាច
«តេហ្វឹង..អូនរួចរាល់ហើយ»កាយតូចរបស់នារីស្រស់ស្អាតម្នាក់ចេញពីជ្រុងម្ខាងដោយមានយូរថងអីវ៉ាន់ជាប់ដៃទាំងសងខាង ញញឹមស្រស់ដាក់ព្រមទាំងដើរចូលមករកអ្នកជាស្វាមី ហើយក៏ក្រឡេកទៅទៅប៉ះនិងដៃគូរសន្ទនារបស់ស្វាមីខ្លួន ចំណែកឯជូលីក៏រត់ត្រុយទៅរកអ្នកជាម្ដាយដែរ
«អូ៎រ...អ្នកនាងសេហ្វៀទេរឺ?ស្អាតហើយមានធ្វៃដៃទៀតពិតជាគួរអោយស្ញើចសរសើរណាស់»
«អឹ..សរសើរពេកហើយ តែថាអ្នកនាងស្គាល់ខ្ញុំដែររឺ?»
«ហូ៎យ ល្បីពេញទាំងកាសែត ប្រាកដជាស្គាល់ហើយហិហិ»
«អឺនិយាយអញ្ចឹងបងស្គាល់អ្នកនាងសេហ្វៀដែររឺ?»ជី លីណា ងាកទៅសួរនាំស្វាមីដែលឈរមិននិយាយអីជាយូរមកហើយ ធ្វើអោយតេហ្វឹងទៅជាងីងឺ រឿងអីមិនស្គាល់គេស្គាល់សេហ្វៀច្បាស់ណាស់ តែពេលនេះគេពិតជានិយាយអីមិនចេញពិតមែន គេខ្មាស់មនុស្សស្រីចំពោះមុខខ្លាំងរហូតដល់ស្ទើរតែមិនហ៊ានជួបមុននាងទេ ចំណែកឯសេហ្វៀពេលដែលឃើញថាតេហ្វឹងពិបាកឆ្លើយខ្លួនក៏រាងស្រងូតស្រងាត់បន្តិច នាងដឹងថាគេពិបាកបរិយាយពីទំនាក់ទំនងរវាងនាងនិងគេពីមុន ព្រោះអ្នកដែលសួរជាប្រពន្ធ ជាមនុស្សស្រីដែលរៀបការពេញសិទ្ធពេញច្បាប់ តើអោយគេប្រាប់យ៉ាងមិចទៅ
«គឺ...!!»តេហ្វឹង
«អ៎រ...គឺទើបតែជួបម្ដងនេះឯង»សេហ្វៀញញឹមទាំងក្នុងចិត្តមិនចង់និយាយពាក្យនេះចេញមកទេ នាងចង់ប្រាប់គេថានាងនិងតេហ្វឹងធ្លាប់ស្រឡាញ់គ្នា ស្រឡាញ់ខ្លាំងទៀតផង តែពេលនេះវាអាចកែអីបានទៅមានតែបណ្ដោយតាមនិងទៅចុះ បណ្ដោយតាមកម្មដែលនាងមាន
«អញ្ចឹងទេរឺ?អឺ..បើអញ្ចឹងពួកយើងសុំលាសិនហើយណា...»
«ចា៎ស...អរគុណសម្រាប់ការគាំទ្រណា..អឺ..»
«ខ្ញុំឈ្មោះ ជី លីណា អ្នកនាងសេហ្វៀអាចហៅថាលីណាបាន»
«អ៎រ..ចា៎ស អ្នកនាងលីណា»
«ចា៎ស លាសិនហើយ តោះបង ជូលី មោះយើងទៅផ្ទះ»
លីណាថាហើយក៏កាន់ដៃកូនស្រីដើរចេញទៅមុន ចំណែកឯតេហ្វឹងក៏រៀបនិងចេញទៅដែរតែក៏ត្រូវទុចដំណើរនៅពេលដែលអ្នកម្ខាងទៀតបោះសម្ដីរក
«ត្រេកអរផងណា...តេហ្វឹង..!!»សេហ្វៀញញឹមជូរចត់ចំអកអោយខ្លួនឯង ហេតុអីនាងកំពុងត្រូវគេបោកមែនទេ?
«បងសុំទោស»ពោលរួចហើយនាយក៏ដើរចេញទៅដោយមិនបានងាកមើលពីភាពឈឺចាប់របស់ស្រីតូចសូម្បីបន្តិច

អរគុណសម្រាប់ការចំណាយពេលអាន✨

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Where stories live. Discover now