ភាគ០៧

4 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ០៧

      «សេហ្វៀ.....ឯងមានរឿងអីទៅ?ហ៉ឹម»ជេយ៉ុនក្រោកឡើងសម្រួលអារម្មណ៍ដោយការបិទភ្នែកដកដង្ហើមវែងៗព្រោះមុននេះនាយស្ទើរតែគ្មានខ្យល់ដកហើយកាន់តែស្លរឈាមពេលដែលប្រទាក់ភ្នែកនិងស្រីតូចក្នុងសភាពបែបនេះទៀតកាន់តែអង្រួនចិត្តនាយស្ទើរដាច់ខ្យល់ស្លាប់ នាយពោលសួរដោយទឹកមុខដាក់សម្ពាធនៅពេលដែលសេហ្វៀព្រមងើបមកសម្លឹងមុខគេបន្តិចក្រោយបានលឺសំណួរព្រួយបារម្ភមុននេះ នាងមិនចម្លែកចិត្តទេដែលគេសួរបែបនិងនោះព្រោះជាធម្មតាគេបារម្ភពីនាងស្រាប់ហើយគ្រាន់តែការបារម្ភរបស់គេចំពោះនាងពេលនេះវាខុសពីរាល់ដងនាងមានអារម្មណ៍ថាព្រឺរងាជាមួយនឹងមុខព្រមជាមួយនិងកែវភ្នែកមួយគូរនោះធ្វើអោយសេហ្វៀបានត្រឹមតែក្ដាប់ជាយអាវអ្នកជំងឺណែនដៃឱនមុខមិនព្រមមើលគេជាលើកទីពីរ ដែលធ្វើអោយជេយ៉ុនដកដង្ហើមធំសារជាថ្មី គេដឹងថានាងប្រាកដជាមានរឿងជាច្រើនលាក់ក្នុងចិត្តហើយនាងក៏ពិបាកបរិយាយប្រាប់ទោះគេមិនដឹងថាមានរឿងអីអោយប្រាកដកើតឡើងលើរូបនាងក៏ដោយតែគេពិតជាចង់ជួយនាងជួយនាងទៅតាមអ្វីដែលគេអាចធ្វើបាន

      «មានរឿងអីអាចប្រាប់បងបាន...មិនត្រូវទុកក្នុងចិត្តតែម្នាក់ឯងទេ»ឃើញនាងនៅដដែលមិនផ្លាស់ប្ដូរនាយក៏លូកចាប់ដៃតូចៗរបស់សេហ្វៀមកក្ដោបជាប់ព្រមទាំងពោលបន្ត

     «និយាយរឿងក្នុងចិត្តប្រាប់បងទាំងអស់..ដរាបណាមានបងនៅទីនេះ បងនឹងនៅខាងឯងជានិច្ច យល់ដែរទេ?»ជេយ៉ុនព្យាយាមនិយាយពាក្យលួងលោមទៅកាន់នាងតូចដើម្បីអោយនាងបានធូរស្រាលខ្លះទោះបីមិនអាចធ្វើអ្វីបានក្រៅពីពាក្យលួងលោមក៏គេព្យាយាមចេញពីចិត្តពិតប្រាកដរបស់គេ

    «...??»ស្ងាត់

    «សេហ្វៀឯងធ្វើបែបនេះតើអោយបងធ្វើយ៉ាងមិចទៅទើបអាចជួយឯងបាននោះ?»ដោយអស់វិធីហើយណាមួយគេមិនសូវជាបុិនលួងអីណាស់ណាទើបយកដៃជ្រោងសក់អង្គុយចោងហោងទាំងទឹកមុខយ៉ាប់មើល សេហ្វៀក្រោកឈរឡើងយឺតៗដោយទឹកភ្នែកជោគថ្ពាល់មិនដឹងថានាងយំតាំងពីពេលណាសូម្បីតែអ្នកដែលសន្ទនាជាមួយនាងមករហូតក៏គ្មានទាំងដឹងផង សេហ្វៀយកដៃជូតទឹកភ្នែកដែលនៅជាប់ថ្ពាល់ដោយចិត្តខ្ទិចខ្ទាំ

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Kde žijí příběhy. Začni objevovat