ភាគ២៧

3 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ២៧

«សេហ្វៀ...!!»ជីមីនដើរផងស្រែកផងហៅឈ្មោះអ្នកដែលដើរញាប់ជើងស្មេមិនខ្ចីនិងតបគេអីមួយម៉ាត់
«សេហ្វៀ...យ៉ាងមិចនិង ហេតុអីក៏មិននិយាយជាមួយបង»អ្នកកម្លោះនៅតែទទូចតាមនាងរហូតទាន់ហើយក៏ទៅពាំងពីមុខសួរចម្លើយនាងតូច
«លោកកុំមកបាំងផ្លូវបានទេ?»
«មិន!!បើមិនប្រាប់ពីមូលហេតុបងមិនចេញទេ»ជីមីននៅតែរឹងទទឹងដដែលដែលធ្វើអោយនាងតូចកាន់តែមានអារម្មណ៍ថាមួម៉ៅកាន់តែខ្លាំង
«ខ្ញុំចង់ទៅផ្ទះ..ទៅអីឡូវនេះ គ្រប់គ្រាន់ហើយនៅ»អារម្មណ៍ឈឺចាប់នៅសម្ដីមនុស្សជាទីស្រឡាញ់មុននេះវាធ្វើអោយនាងឆ្អែតទៅហើយ រឿងអីដែលនាងមិនមួម៉ៅកាន់តែខ្លាំងនៅពេលដែលគេតាមមកសួរនាំរឿងស្អីពីនាងទៀត ទើបបោះសម្ដីទាំងគំហគទៅកាន់អ្នកចំពោះមុខ
«ម៉ោនេះ...!!!»អ្នកកម្លោះជិមីនក៏ស្ទុះចូលទៅចាប់ទាញកដៃស្រីតូចមួយទំហឹង ហើយអូសទីណាត់ទីណែងទៅភ្លាមៗធ្វើអោយសេហ្វៀស្ទើរតែបាក់ជំហរដួលទៅនិងដីទៅហើយ
«អូ៎យ...ឈឺណា»ដោយសារដៃមាំរបស់នាយបន្ថែមកម្លាំងច្របាច់កដៃនាងធ្វើអោយសេហ្វៀទទួលដឹងពីអារម្មណ៍ឈឺ តែគេហាក់ធ្វើមិនដឹងមិនលឺនិងសម្ដីរបស់នាងឡើយកាន់តែអូសនាងរឹតតែខ្លាំងដោយមិននិយាយអ្វីមួយម៉ាត់

«លោកមានលឺទេថាខ្ញុំឈឺណា...»ជីមីននៅតែបន្តអូសនាងរហូតមកដល់ផ្ទះលំហែរវិញដោយគ្រប់ជំហានមានតែសម្លេងស្រែករបស់សេហ្វៀ នាយទាញនាងចូលមកដល់ក្នុងបន្ទប់របស់ខ្លួនដោយមិនបានមិនបាននិយាយអ្វីមួយម៉ាត់ តែទឹកមុខប្រែជាមាំស្មានមិនត្រូវថាគេកំពុងតែគិតចង់ធ្វើអីទៅលើនាង
ព្រូស......!!
កាយតូចត្រូវបានដួលទៅលើពូកមួយទំហឹងស្ទើរតែបាក់ចង្កេះទៅហើយ នេះគេមិចក៏ឃោឃៅដាក់នាងយ៉ាងនេះ
«អា៎ក....??»
«ប្រាប់បានហើយនៅ??»
«ប្រាប់ស្អីលោក?ខ្ញុំគ្មានទេ»នាងតូចមិនដឹងមែនថាមុននេះគេបានឃើញសកម្មភាពនាងនិងតេហ្វឹងរឺអត់ តែថាទៅនាងក៏មិនយល់ថាពេលនេះគេសួរនាងចង់សំដៅលើអ្វី
«គ្មាន?ចុះមុននេះដែលអូនអោបអាម្សៀនោះវាជាស្អី?ហើយគ្រាន់តែវាប្រាប់បងថាអូននិងវាជាមិត្តនិងគ្នាហេតុអីចាំបាច់ខឹងដើរចេញធ្វើអី?»ជីមីននិយាយផងជើងឈានឡើងទៅលើពូករកនាងតូចផង ចំណែកឯសេហ្វៀវិញមានអារម្មណ៍ថាមិនស្រួលក៏ចេះតែរំកិលខ្លួនថយៗរហូតខ្នងទល់និងក្បាលក្រែ ហើយក៏បានត្រឹមតែលេបទឹកមាត់ក្អឹកដោយការភ័យខ្លាចនៅពេលដែលគេនៅតែចូលមកជិតរហូតដៃទាំងសងរបស់គេដាក់ឃាំងនាងជាប់នៅក្បាលក្រែ ព្រមជាមួយនិងទឹកមុខមាំខុសប្លែកពីរាល់ដង
«ឆ្លើយម៉ោ....អូននិងវាត្រូវជាអីនិងគ្នា?»
«ហេតុអីខ្ញុំត្រូវប្រាប់ដែរ?»ទោះភ័យយ៉ាងណាក៏មិនព្រមចុះញ៉មជាមួយអ្នកចំពោះមុខ
«ហេតុអីមិនបាន?ក្រែងពួកយើងជាសង្សានិងគ្នានោះអី មិនអញ្ចឹងរឺ?»
«ជាសង្សាត្រូវតែដឹងគ្រប់រឿងរបស់គ្នាមែនទេ?ហេតុអីលោកសាំច្រើនម្លេះ?»
«ប៉ុណ្ណឹងក៏ថាសាំទៅហើយហេ៎ស?»
«.........»ស្ងាត់ នាងតូចហាក់ធ្វើមិនដឹងមិនលឺនិងសំណួររបស់គេដែលធ្វើអោយនាយកម្លោះកាន់តែរសាប់រសល់កាន់តែខ្លាំ
«....សេហ្វៀហេតុអីចាំបាច់លាក់បង?»
«មិនបានលាក់...មកពីខ្ញុំគ្មានអ្វីបរិយាយប្រាប់លោកទៅវិញទេ»កាន់តែមែនទែនហើយ ហេតុអីគេផុងនាងជ្រូវបែបនេះ សេហ្វៀមិនបានសម្លឹងគេទេតែក៏មានអារម្មណ៍ថា បើគេប្រចន្ទ័ហួងហែងនាងខ្លាំងយ៉ាងនេះ តើនាងអាចដកខ្លួនចេញពីគេងាយដែរទេ?
«ហ្វូ...បាន បងមិនសួរដេកដោលអូនច្រើនទេ ក៏ចាត់ទុកថាអូននិងវាគ្មានអ្វីលើសពីមិត្ត បងលួងខ្លួនឯងក៏បាន..»ថាហើយគេក៏ងើបគ្រេសចេញដោយទៅអង្គុយចំហៀងម្ខាងទៀតទន្ទឹមនិងនាងតូច
«ងាយយ៉ាងនេះរឺ?»សេហ្វៀឧទានឡើង ហើយក៏មានអារម្មណ៍ថាឆ្ងល់តិចៗដែរ បើតាមទឹកមុខមុននេះនាងមិនហ៊ានថាទេ ដែលគេព្រមមិនសួរនាំនាងតទៅទៀតងាយបែបនេះ
«ហឺ...បើសួរតក៏អូនមិនឆ្លើយដដែល ចឹងសួរមានន័យអី?ណាមួយបងមិនចង់បង្ខំមនុស្សដែលបងស្រឡាញ់...»
មនុស្សដែលបងស្រឡាញ់..ស្ដាប់ហើយនាងមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងមិនឈប់ វាកាន់តែវែងឆ្ងាយទៅហើយព្រោះពីមួយថ្ងៃទៅមួយថ្ងៃគេប្រើពាក្យស្រឡាញ់ស្ទើរតែមិនបាត់ពីមាត់ ពេញមួយអាទិត្យមកនេះនាងស្ដាប់រាល់ថ្ងៃស្ទើរណែនត្រចៀកទៅហើយ កាន់តែបែបនេះនាងកាន់តែចង់បញ្ចប់ទំនាក់ទំនងមួយនេះអោយឆាប់បំផុត កាន់តែលឿនកាន់តែល្អ
«....??ល្អហើយចឹង...ខ្ញុំគិតថាខ្ញុំដូចជាចង់ត្រឡប់ទៅផ្ទះវិញហើយ»សេហ្វៀរហ័សប្ដូររឿងផ្សេងមកនិយាយវិញដើម្បីបន្ធូរអារម្មណ៍តានតឹងរបស់ខ្លួនចេញ ណាមួយនាងក៏មិនចង់នៅទីនេះបន្តដែរ ព្រោះវាហាក់មានអារម្មណ៍ថាហេងហាងពេលដែលនឹកឃើញដល់ឈ្មោះមនុស្សប្រុសម្នាក់ដែលនាងស្រឡាញ់ពេញទាំងបេះដូងទាំងមូល ហើយនាងក៏លួចសង្ឃឹមក្នុងចិត្តថាគេមិនបានភ្លេចនាង ភ្លេចពីស្នេហាកន្លងមក ពាក្យថាជាមិត្តវាគ្រាន់តែជាពាក្យដែលគេចង់សាកចិត្តនាងប៉ុណ្ណោះ ប្រាកដណាស់ថាគេមិនបានភ្លេចនាង ហើយអោយភ្លេចមិចបានមនុស្សស្គាល់គ្នាស្រឡាញ់គ្នារាប់ឆ្នាំវាមិនដែលសុខៗប្ដូររហ័សនាមមកត្រឹមមិត្តនោះទេ នាងមិនជឿសោះឡើយ
«ក៏បានតាមចិត្ត»នាយកម្លោះញញឹមទាំងក្នុងចិត្តនៅតែមានមន្ទិលរវាងនាងនិងម្សៀនោះមិនឈប់ អាចថាគេប្រចន្ទ័ហួងហែងសង្សាខ្លួនជ្រុលពេកក៏បាន តែអ្នកណាទ្រាំមើលមនុស្សដែលខ្លួនស្រឡាញ់អោបអ្នកដទៃយ៉ាងស្និតស្នាលនៅកណ្ដាលវាលអីបែបនិង នេះសំណាងហើយដែលគេមិនទៅហក់ដាល់ប្រុសម្នាក់នោះ បើតាមចិត្តខឹងនៅពេលនិងនាយស្ទើរតែទៅចិញ្ច្រាំវាអោយម៉ត់បោះអោយឆ្លាមសមុត្រសុីទេតើ ព្រះ!!ក្ដៅឆេវតែម្ដង
«ចឹង..ខ្ញុំទៅរៀបចំខោអាវសិន»ថាហើយនាងតូចក៏ក្រោកពីពូកដើរចេញទៅដោយមានកែវភ្នែកអ្នកកម្លោះតាមសម្លឹងរហូតនាងបើកទ្វាចេញទៅបាត់
«ដាច់ខាតខ្ញុំមិនអោយនាងទៅអ្នកណាឡើយ សេហ្វៀ នាងជារបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះ...»អ្នកកម្លោះឧទានតិចៗនៅក្នុងចិត្តតែម្នាក់ឯង មែន!!នាយស្រឡាញ់នាងខ្លាំងណាស់ខ្លាំងរហូតចាប់ផ្ដើមហួងហែងមិនចង់អោយទៅស្និតស្នាលជាមួយអ្នកណាផ្សេងក្រៅពីគេ បើលេបបានគេនិងលេបទុក ហើយក៏សង្ឃឹមថានាងនិងមិនធ្វើអោយគេឈឺចាប់ ជាលើកទីពីដោយមនុស្សស្រីពីរនាក់

អរគុណសម្រាប់ការចំណាយពេលអាន✨🥀

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Où les histoires vivent. Découvrez maintenant