#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូច🥀
#ភាគ៣៨ក្រោយពីបានដឹងរឿងគ្រប់យ៉ាងពីលីណារួចមកសេហ្វៀក៏ត្រឡប់មកផ្ទះវិញជាមួយនិងកាយវិការនៃដំណើរមួយៗហាក់ដូចមនុស្សគ្មានវិញ្ញាណចូលមកក្នុងផ្ទះ រឿងគ្រប់យ៉ាងដែលទាក់ទងនិងតេហ្វឹងពេលនេះនាងក៏បានដឹងរួចអស់ទៅហើយ វាធ្វើអោយនាងមានអារម្មណ៍ថាកន្លងមកនាងពិតជាខុសដែលយល់ថាពួកគេស្រឡាញ់គ្នាទើបរៀបការនិងគ្នា តែអត់ទេ...គ្រប់យ៉ាងដែលគេធ្វើព្រោះតែកាលៈទេសៈត្រូវបង្ខំអោយគេជ្រើសរើសផ្លូវនេះ ក៏ប៉ុន្តែនាងនៅតែមានអារម្មណ៍មួយថានាងនិងគេគឺគ្មានថ្ងៃដូចដើមឡើយទោះបីជាពួកគេទាំងពីរមិនបានស្រឡាញ់គ្នាតែពួកគេក៏រស់នៅជាមួយគ្នាទៅហើយហើយរឿងដល់ថ្នាក់នេះទៅហើយ តើវាអាចដូចដើមយ៉ាងមិចបានទៅ?នេះនាងនិងតេហ្វឹងពិតជាគ្មានវាសនានិងគ្នាមែនរឺ?
«ហ្វូ......»សេហ្វៀដើរមកទម្លាក់ខ្លួនដកដង្ហើមធំនៅលើសាឡុងទន្ទឹមនិងជេយ៉ុនដែលអង្គុយអានកាសែតនៅទីនោះយូរមកហើយ
«កើតអីរឺ?មិចក៏ទឹកមុខយ៉ាប់មើលម្លេះ?»អ្នកកម្លោះសួរឡើងពេលដែលងាកទៅចាប់អារម្មណ៍និងវត្តមានរបស់ប្អូនស្រីដែលមានទឹកមុខមិនល្អនោះ
«បងប្រុស!!......»ស្រីតូចមិនបានតបតែបែរជាពោលហៅងាអ្នកជាបងដោយសម្លេងស្រាល
«.....អឹម»
«បើសិនជាមនុស្សម្នាក់លៈបង់មនុស្សដែលខ្លួនស្រឡាញ់ហើយធ្វើគ្រប់យ៉ាងដើម្បីគ្រួសារ តើមនុស្សម្នាក់នោះគិតត្រូវទេ?»សេហ្វៀសួរឡើងព្រមទាំងងាកសម្លឹងមុខជេយ៉ុនដោយអារម្មណ៍ច្របូកច្របល់
«....ហឹម មិនខុសទេ»អ្នកកម្លោះតបវិញយ៉ាងលឿនដោយមិនចាំបាច់គិតច្រើន ទើបធ្វើអោយសេហ្វៀបានតែញញឹមងាកមុខចេញ មែន!!មិចក៏នាងល្ងង់ម្លេះអ្នកណាទៅឆ្គួតបោះបង់គ្រួសារចោលនោះ
«........»សេហ្វៀ
«សេហ្វៀ....មិនថាខាងណាសុទ្ធតែសំខាន់ទាំងអស់ ក៏ប៉ុន្តែពេលខ្លះមនុស្សយើងជ្រើសរើសផ្លូវមួយដោយការបង្ខិតបង្ខំតែប៉ុណ្ណោះ ជួនកាលវាពិបាកជ្រើសថាត្រូវយកមួយណា តែក៏ត្រូវតែជ្រើសជាពិសេសរឿងក្នុងគ្រួសារខ្លះយើងមិនអាចបែរខ្នងដាក់មិនខ្វល់បានទេ»ជេយ៉ុនទម្លាក់កាសែតចុះស្រាលដាក់លើតុវិញក្រោយពេលនិយាយរួចក៏សម្លឹងទៅកាន់អ្នកដែលអង្គុយមិនគិតនិងមាត់កនោះដោយការងឿងឆ្ងល់
«ឯងមានអីរឺ?មិចក៏សុខៗមកសួរបែបនេះ»ដោយមិនអស់ចិត្តទើបជេយ៉ុនសម្រេចចិត្តសួរនាំទៅកាន់អ្នកជាប្អូន
«អឺ....គ្មានអីទេ...អឺខ្ញុំគិតថាទៅជួយធ្វើម្ហូបអ៊ុំអ៊ុនសិន»នាងតូចរហ័សប្ដូររឿងដោយមិនចង់ឆ្លើយនិងសំណួររបស់អ្នកម្ខាងទៀតហើយក៏រហ័សដើរចេញសំដៅទៅកាន់ផ្ទះបាយដោយការតាមមើលរបស់ជេយ៉ុន
![](https://img.wattpad.com/cover/257637756-288-k554832.jpg)
ESTÁS LEYENDO
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Acciónក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...