ភាគ០៨

3 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ០៨

ក្រោយពីបាននិយាយរឿងគ្រប់យ៉ាងប្រាប់ជេយ៉ុនហើយសេហ្វៀក៏រាងមានអារម្មណ៍ស្រស់បស់ជាងមុនបន្តិចណាមួយនាងក៏មានបងប្រុសល្អម្នាក់ដែលនៅក្បែរនាងនិងនៅខាងនាងជានិច្ច

«ប្រាកដហើយរឺ?ថាត្រឡប់ទៅកូរ៉េវិញ»អ្នកកម្លោះជេយ៉ុនពោលសួរនៅពេលដែលដើរជូននាងតូចពីខាងលើមកដល់មុខបន្ទប់អ្នកជំងឺវិញ

«ចា៎ស....សេហ្វៀខ្ចិលនៅទីនេះណាស់គួរអោយធុញ ណាមួយសេហ្វៀចង់នៅក្បែរៗបងប្រុសច្រើនជាង ហិហិ»សេហ្វៀសើចលឹបភ្នែកទៅកាន់បងប្រុសទាំងដែលរបួសចាស់មិនទាន់និងរលុបស្រួលបួលផងដែលធ្វើអោយជេយ៉ុនបានតែញញឹមតិចៗតាមនាងដែរក៏ដឹងថាពេលនេះមិនទាន់ធ្វើចិត្តបានហើយក៏ត្រូវការពេលវេលាផងដែរ

«តែគ្រូពេទ្យមិនទាន់អនុញ្ញាតអោយចេញទេ»

«មិនខ្វល់ទេសំខាន់សេហ្វៀចង់ត្រឡប់ទៅកូរ៉េវិញជាមួយបងប្រុស កាន់តែឆាប់គឺកាន់តែល្អ អោយសេហ្វៀទៅៗណា..ណាណា..»សេហ្វៀចាប់ដៃជេយ៉ុនយោលទៅយោលមកដូចក្មេងទាចំណីទាំងដែលអាយុ២០ឆ្នាំទៅហើយ ដោយឃើញបែបនេះអ្នកកម្លោះមិនចង់ហាមឃាត់ព្រោះដឹងហើយថាឃាត់ក៏មិនស្ដាប់ណាមួយគេក៏មិនចង់អោយនាងនៅទីនេះតទៀតដែរខ្លាចថានាងនិងគិតអីផ្ដេសផ្ដាស់ឡើងទៀត ទើបងកក្បាលយល់ព្រមតាមនាងតូចសុំណាមួយការងារគេក៏ចប់សប់គ្រប់ទៅហើយ

«អូខេៗ បងអោយឯងទៅក៏បាន»

«យ៉េ...!!!»សេហ្វៀលើកដៃឡើងលើស្រែកយ៉េធ្វើអោយអ្នកកម្លោះទៅជាអស់សំណើចនិងចរឹកមិនចេះធំពេលនៅជាមួយនាយ តែបើជួបអ្នកផ្សេងវិញអោយក្រមុំហៀតែម្ដង

«អាឡូ!!រ៉េមហ្វឺនាងនៅបន្ទប់ណា?....អូខេប៉ុណ្ណឹងសិនចុះ»កាយសង្ហាក្នុងឈុតក្រហ្សេហ៍ពណ៌ខ្មៅព្រោះទើបតែចេញពីក្រុមហ៊ុនពេលរួចការងារក៏ប្រញ៉ាប់មកមន្ទីពេទ្យសល់ប៉ុន្មានទុកអោយរ៉េមហ្វឺជាអ្នកចាត់ការបន្តទើបត្រូវមកម្នាក់ឯងមានតែអ្នកបើកឡានដែលមិនអោយចូលទៅតាមនាយឡើយ ណាមួយនាយក៏ជាមនុស្សមិនចូលចិត្តយកកូនចៅតាមហូរហែរអីណាស់ណាដែរ ជើងវែងរួមជាមួយនិងស្បែកជើងតម្លៃថ្លៃឈានបោះចុះពីលើឡានសេរីទំនើបដោយមានអ្នកបើកជូនមក ហើយក៏ដើរសំដៅចូលទៅក្នុងមន្ទីពេទ្យ

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Donde viven las historias. Descúbrelo ahora